រថយន្ត​ពីរ​គ្រឿង​បើក​ច្រាសទិស​បុក​គ្នា​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​២​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​៧​នាក់​របួសធ្ងន់​ស្រាល​

​ខេត្តកណ្តាល​៖ រថយន្ត​តូ​រី​ស​១​គ្រឿង និង បែន​ដឹក​ដី​ខ្នាតតូច​១​គ្រឿង​បើកបរ​បញ្ច្រាសទិស​គ្នា បាន​បុក​គ្នា​ហើយ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​២​គ្រឿង​ទៀត បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៧​នាក់​រងរបួស​ធ្ងន់​ស្រាល​។ ហេតុការណ៍​នេះ កើតហេតុ​ឡើង​នៅវេលា​ម៉ោង​៦ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២២.២៣ ស្ថិត​ក្នុងភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

លោក​វរសេនីយ៍ទោ ម៉ែន ច​ន្ទ័​រិ​ទ្ធ អធិការ​នគ​បាល​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​តូ​រី​ស ១​គ្រឿង ពាក់​ស្លាក​លេខ 2H-8013 និង​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ពាក់​ស្លាក​លេខ តាកែវ​3A-1317 ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ហើយ​បាន​ខ្ទាត​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​២​គ្រឿង​ទៀត បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​តែម្តង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ស្រុក បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​ប​ញ្ចូ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត និង​ម៉ូតូ បាន​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី​បន្ត​៕

KA-05-02-2016-19 KA-05-02-2016-20 KA-05-02-2016-23 KA-05-02-2016-24 KA-05-02-2016-25 KA-05-02-2016-26