ជំងឺមហារីក​ពោះវៀនធំ​នៅ​កម្ពុជា​កើត​មាននៅ​អាយុ​ក្មេង​គួរ​ឲ្យ​កត់សម្គាល់

​តាម​ស្ថិតិ​ចុង​ក្រោយពី​អង្គការ​សុខភាព​ពិភពលោក​GLOBOCAN២០១២ ជំងឺមហារីក​ពោះវៀនធំ​ ជា​ជំងឺមហារីក​ទី​៣ ដែល​កើត​ញឹកញាប់​បំផុត​ក្នុងចំណោម​ជំងឺមហារីក​ទាំងអស់​នៅលើ​ពិភពលោក។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា ជំងឺមហារីក​ពោះវៀនធំ ​គឺជា​ជំងឺមហារីក​ទី​៥​ ដែល​កើត​ញឹកញាប់​ជាងគេ​បន្ទាប់ ពី​ជំងឺមហារីក​មាត់ស្បូន ថ្លើម សុដន់ និង​សួត ដែល​នៅ​ក្នុងនោះ​មាន​ករណី​ថ្មី​ជាង៨០០នាក់ក្នុង​មួយឆ្នាំ ហើយ​ចំនួន​នេះ​គឺ​ចេះតែមាន​កំណើន​ឡើងជា​រៀងរាល់ឆ្នាំ។ មហារីក​ពោះវៀនធំ​នេះ​ជា ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​កើតមាន​ទាំង​លើ​ស្ត្រី​ និង​បុរស។

ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅតាម​បណ្តាប្រទេស​ជាច្រើន​បានបង្ហាញ​ឲ្យ​ឃើញថា ជាង៩៥ភាគរយនៃ​ជំងឺមហារីក​ពោះវៀនធំ​ គឺ​កើតមាន​នៅលើមនុស្ស​ចាស់​ដែលមាន​អាយុ​ច្រើនជាង ៥០ឆ្នាំ។ ដោយឡែក​បើតាមការស្រាវជ្រាវ​ថ្មី​មួយ​របស់វេជ្ជបណ្ឌិត ហាវ មនីរត្ន ដែល​បាន​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនា​វ​ត្តី​វេជ្ជសាស្ត្រ​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែលមាន​ឈ្មោះថា Asian Pacific Journal of Cancer Prevention បានបង្ហាញ​ឲ្យ​ឃើញថា នៅ​ប្រទេសកម្ពុជា ចំនួន​អ្នក​កើត​ជំងឺមហារីក​ពោះវៀនធំ​នៅ​អាយុ​ក្មេង​ជាង៤០ឆ្នាំ គឺមាន​អាត្រា​ខ្ពស់​ជាងគេ​បំផុតនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​អត្រា​នេះ​គឺ​ខ្ពស់ជាង​អត្រា​នៅ​ប្រទេស​អភិវឌ្ឍន៍​ដល់​ទៅ ៤ ដង។ នៅក្នុង​ការស្រាវជ្រាវ​ដ​ដែល​នេះ វេជ្ជបណ្ឌិត ហាវ មនីរត្ន ដែលជា​ប្រធាន​ផ្នែក​វិភាគ​កោសិកា​មហារីក នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់ថា​ប្រហែល ៣០ភាគរយ នៃ​អ្នកជំងឺ​មហារីក​ពោះវៀនធំ​នៅ​កម្ពុជា​ គឺ​សុទ្ធតែ​ជា​បុគ្គល​ដែលមាន​អាយុ​ក្រោម ៤០ ឆ្នាំ ។
ជំងឺមហារីក​ពោះវៀនធំ​នៅ​កម្ពុជា​កើត​មាននៅ​អាយុ​ក្មេង​គួរ​ឲ្យ​កត់សម្គាល់

លោកស្រី​វេជ្ជបណ្ឌិត​បន្ថែមថា នៅ​ប្រទេស​កម្ពុជាមាន​អ្នកជំងឺ​មហារីក​ពោះវៀនធំ​វ័យក្មេង​ជាច្រើន ព្រមទាំង​គ្រូពេទ្យ​ទូទៅ​មួយចំនួន​ផងដែរ ដែល​ពុំបានចាប់អារម្មណ៍​ពី​រោគសញ្ញា​ដំបូង​ នៃ​ជំងឺមហារីក​ពោះវៀនធំ​នេះ ដោយសារ​ពួកគាត់​គិតថា​ជំងឺ​នេះ​កើត មានតែ​នៅលើ​មនុស្ស​ចាស់​តែប៉ុណ្ណោះ។ នេះ​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​មហារីក​ពោះវៀនធំ​មួយចំនួន​ស្លាប់​ទាំង​មិនដឹងថា​ខ្លួន​កើតមាន​ជំងឺ​នេះ និង​មួយចំនួនទៀត​មក​ទទួល​ការព្យាបាល​ នៅក្នុងដំណាក់កាល​ធ្ងន់ធ្ងរ​ ដែល​បច្ចុប្បន្ននេះ​នៅ​មិនទាន់មានបច្ចេកទេស​វិទ្យាសាស្ត្រ​ណា​អាច​ព្យាបាល​បាននៅឡើយ។ 
ជំងឺមហារីក​ពោះវៀនធំ​នៅ​កម្ពុជា​កើត​មាននៅ​អាយុ​ក្មេង​គួរ​ឲ្យ​កត់សម្គាល់

រោគសញ្ញា​សំខាន់ៗ​នៃ​ជំងឺមហារីក​ពោះវៀនធំ​មានដូចជា​៖ ការធ្លាក់​ឈាម​ពេល​បន្ទោរបង់​លាមក  ការ​ទល់​ផ្លូវ​លាមក​ញឹកញាប់ ឬយូរអង្វែង និងការ​ស្រក​ទម្ងន់​ច្រើន​ខុសធម្មតា ជាដើម។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បំភ្លឺថា មាន​កត្តា​ហានិ​ភ័យ​មួយចំនួន​ ដែល​ចូលរួមចំណែក​ធ្វើ​ឲ្យ​កើតមាន​ជំងឺមហារីក​ពោះវៀនធំ ដែល​ក្នុងនោះ​រួមមាន ការ​បរិភោគគ្រឿង​ស្រវឹង ការបរិភោគ​ជាប្រចាំ​នូវ​សាច់ក្រហម ​ដូចជា​សាច់គោ សាច់ជ្រូក សាច់​ជាម និងសាច់​ចម្រាញ់ ​ដូចជាសាច់ក្រក សាច់​ហ្សាំ​ប៊ុង humburger និង​សាច់​កំប៉ុង ក្នុង​បរិមាណ​ច្រើន​ជាពិសេស​ដោយ​វិធី​ដុត ឬបំពង។

កត្តា​ហា​និ​ភ័យ ដែល​គួរ​ឲ្យ​បារម្ភ​ជាងនេះទៅទៀត​នោះ ​គឺ​ការ​មាន​បងប្អូន ឬឪពុក ម្តាយបង្កើត ធ្លាប់មាន​ជំងឺមហារីកពោះវៀនធំ  មហារីកក្រពះ  មហារីក​ស្បូន និងមហារីក​ដៃ​ស្បូន  ពីព្រោះថា​ប្រហែល ៥ភាគរយ ទៅ ១០ភាគរយ  នៃ​ជំងឺមហារីក​ពោះវៀនធំ​ គឺជា​មហារីក​តំនពូជ។ ផ្ទុយទៅវិញ ការធ្វើ​លំហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​ការបរិភោគ​ត្រី បន្លែ ផ្លែឈើ និងអាហារ​ដែលមាន​ជាតិ fiberច្រើន អាចជួយ​កាត់បន្ថយ​ហានិ​ភ័យ ក្នុង​ការកើត​ជំងឺមហារីក​ពោះវៀនធំ​បាន។
ជំងឺមហារីក​ពោះវៀនធំ​នៅ​កម្ពុជា​កើត​មាននៅ​អាយុ​ក្មេង​គួរ​ឲ្យ​កត់សម្គាល់

វិធីសាស្ត្រ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ ក្នុងការ​បង្ការ​ជំងឺមហារីក​ពោះវៀនធំ គឺ​ការឆ្លុះ​ពោះវៀនធំ (colonoscopy) រក​ដុំ​ពក​តូចៗ​ហៅថា polyp ដែលជាឬ​សគល់​ដំបូង​ នៃ​ការកកើត​ជា​ដំបៅ​មហារីក​ពោះវៀនធំ​នេះ៕  

(អត្ថបទពាណិជ្ជកម្ម)

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​