ពល​​​រដ្ឋ​​​ខ្មែរ​​​ពីរ​​​នាក់​​​ត្រូវ​​​តុលាការ​​​​​​​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​​​​ក្រោយ​​​ពី​​​​​​ការ​​​ផ្ទុះ​​​ហិង្សា​​​នៅ​​​ផ្សារ​​​ថៃ​​​

យោង​​​តាម​​​មន្ត្រី​​​ និង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​ចេញ​​​ដោយ​​​ក្រសួង​​​ការបរទេស​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​មន្ត្រី​​​ខ្មែរ​​​កំពុង​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​កាត់​​​ទោស​​​កាល​​​ពី​​​ម្សិលមិញ ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ថៃ​​​បី​​​ខែ​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពី​​​​​​បទ​​​វាយ​​​ប្រហារ​​​នគរ​​​បាល​​​នៅ​​​ទី​​​ផ្សារ​​​មួយ​​​ក្នុង​​​ខេត្ត​​​ស្រះ​​​កែវ​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​បាន​​​និយាយ​​​ថា វីដេអូ​​​មួយ​​​នៃ​​​ការ​​​វាយ​​​តប់​​​គ្នា​​​ដែល​​​ប្រើ​​​ក្នុង​​​ការ​​​កាត់​​​ទោស​​​ ដែល​​​​​​ត្រូវ​​​បាន​​​ផ្ញើ​​​ទៅ​​​ស្ថាន​​​ទូត​​​ខ្មែរ​​​ក្នុង​​​ទី​​​ក្រុង​​​បាង​​​កក​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ដោយ​​​មន្ត្រី​​​កម្ពុជា​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​លោក​​​ឧបនាយករដ្ឋ​​​មន្ត្រី​​​ ហោ ណាំហុង​​​ បាន​​​បញ្ជាឲ្យ​​​ឯកអគ្គរាជ​​​ទូត និង​​​អគ្គ​​​កុងស៊ុល​​​កម្ពុជា​​​ក្នុង​​​ប្រទេស​​​ថៃ​​​ស្វែង​​​រក​​​ជំនួយ​​​ខាង​​​ច្បាប់​​ជួយ​​​អ្នក​​​ទាំង​​​ពីរ​​​។

អាជីវករ​​​ជា​​​ច្រើន​​​នាក់​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​ថា អ្នក​​​ទាំង​​​ពីរ​​​បាន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​វាយ​​​តប់​​​​​​ដែល​​​បាន​​​កើត​​​ឡើង​​​នៅ​​​ផ្សារ​​​នោះ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ពុធ​​​ ក្រោយ​​​ពី​​​មន្ត្រី​​​ពី​​​រនាក់​​​មក​​​ពី​​​ផ្នែក​​​សើុប​​​អង្កេត​​​ពិសេស​​​​​​ថៃ​​​​​​បាន​​​ចាប់​​​ផ្តើម​​​រឹប​​​អូស​​​យក​​​សម្លៀក​​​បំពាក់​​​ និង​​​ទំនិញ​​​ក្លែង​​​ក្លាយ​​​ដែល​​​អាជីវករ​​​ខ្មែរ​​​លក់​​​ ដោយ​​​មិន​​​បាន​​​ប្រាប់​​​ឲ្យ​​​ដឹង​​​ជា​​​មុន​​​។

យោង​​​តាម​​​អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ប្រចាំ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​ ម្នាក់​​​ឈ្មោះ ញឹម សីហា  អាយុ​​​២៤​​​ឆ្នាំ​​​ និង​​​ គង់ សំ​​​អ៊ុន អាយុ​​​២២​​​ឆ្នាំ ត្រូវ​​​នគរ​​​បាល​​​ថៃ​​​ចាប់​​​ខ្លួន​​​នៅ​​​ពេល​​​ព្យាយាម​​​ចូល​​​មក​​​​​​ប្រទេស​​​កម្ពុជា​​​វិញ​​​នៅ​​​ជិត​​​ច្រក​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​នៅ​​​រសៀល​​​ថ្ងៃ​​​នោះ​​​។

លោក​​​ ស៊ុំ ចាន់​​​គា បាន​​​រិះ​​​គន់​​​​​​ការ​​​ដាក់​​​ទោស​​​ដ៏​​​រហ័ស​​​នេះ​​​កាល​​​ពី​​​ម្សិល មិញ ព្រោះ​​​ខ្វះ​​​តម្លា​​​ភាព​​​ និង​​​បាន​​​ចោទ​​​មន្ត្រី​​​ថៃ​​​ថា បាន​​​នាំ​​​អាទិ៍​​​​​​​​​ឲ្យ​​​មាន​​​ការ​​​វាយ​​​តប់​​​គ្នា​​​នោះ។

លោក ចាន់គា បាន​​​និយាយ​​​ថា “នេះ​​​ជា​​​រឿង​​​អយុត្តិធម៌​​​មួយ​​​។ សមត្ថកិច្ច​​​ថៃ​​​គួរ​​​សើុប​​​អង្កេត​​​ឲ្យ​​​បាន​​​ហ្មត់ចត់​​​ថា នរណា​​​បង្ក​​​ឲ្យ​​​មាន​​​បញ្ហា​​​មុន​​​​​​ជា​​​ជាង​​​​​​បន្ទោស​​​ពល​​​រដ្ឋ​​​ខ្មែរ​​​”។

លោក​​​ គោ សុំ​​​សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​ ដែល​​​តែង​​​តែ​​​ចរចា​​​ឲ្យ​​​មាន​​​ការ​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​នូវ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដែល​​​ដឹង​​ខ្លួន​​​​ថា​​​​​​ខុស​​​ច្បាប់​​​ក្នុង​​​ប្រទេស​​​ថៃ​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​មន្ត្រី​​ស្ថាន​​​ទូត​​​កំពុង​​​ព្យាយាម​​​ធានា​​​ឲ្យ​​​បុរស​​​ទាំង​​​ពីរ​​​នៅ​​​ក្រៅ​​​ឃុំ​​​ បើ​​​ទោះ​​​ជា​​​មាន​​​ការ​​​កាត់​​​ឲ្យជាប់​​​ទោស​​​ក៏​​​ដោយ​​​។

លោក​​​ សារឿត បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​កាត់​​​ឲ្យជាប់​​​ទោស​​​ពី​​​បទ​​​ហិង្សា​​​លើ​​​នគរ​​​បាល​​​ថៃ​​​។ ឥឡូវ​​​នេះ​​​ពួក​​​គេ​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​នៅ​​​​​ពន្ធនាគារ​​​​​​ក្នុង​​​ខេត្ត​​​ស្រះកែវ​​​។ កុង​​​ស៊ុល​​​របស់​​​យើង​​​កំពុង​​​ខិត​​​ខំ​​​ដើម្បី​​​ឲ្យ​​​ពួកគេ​​​បាន​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​។

ទីភ្នាក់​​​ងារ​​​ព័ត៌មាន​​​អេភី​​(AP)​​​ បាន​​​រាយការណ៍​​​ថា របាយការណ៍​​​​​​ផ្នែក​​​សើុប​​​អង្កេត​​​ពិសេស​​​ថៃ​​​ទាក់ទិន​​​នឹង​​​​​​ឧប្បត្តិហេតុ​​​នេះ​​​​​បាន​​​និយាយ​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​ជិត​​​៤០០​​​នាក់​​​បាន​​​ឡោម​​​ព័ទ្ធ​​​ក្រុម​​​មន្ត្រី​​​ថៃ​​​ទាំង​​​នោះ​​​ និង​​​បាន​​​​​​​​ធ្វើ​​​ឲ្យ​​​រថយន្ត SUV មួយ​​​គ្រឿង​​​ក្រឡាប់​​​​​​ផ្ងារ​​​ជើង​​​ក្នុង​​​ពេល​​​មាន​​​ការ​​​រឹប​​​អូស​​​ទំនិញ​​​ម៉ាក​​​ក្លែង​​​ក្លាយ​​​៕និត​​​

The post ពល​​​រដ្ឋ​​​ខ្មែរ​​​ពីរ​​​នាក់​​​ត្រូវ​​​តុលាការ​​​​​​​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​​​​ក្រោយ​​​ពី​​​​​​ការ​​​ផ្ទុះ​​​ហិង្សា​​​នៅ​​​ផ្សារ​​​ថៃ​​​ appeared first on ខេមបូឌា ដេលី.