ញាក់សាច់! បើកម៉ូតូ មិនប្រយត្ន័ ទៅបុកគោយន្ត ដឹកដើមឬស្សី ជុងស្លាប់ នៅលើស្ពានគីហ្សូណា

ខេត្តកំពង់ចាម ៖   នៅវេលាម៉ោង៦កន្លះយប់ ថ្ងៃទី៥កុម្ភៈ២០១៦ បុរស​ចំណាស់​វ័យជាកម្មករ បំរើការងារ នៅសិប្បកម្មថ្នាំបារីមួយកន្លែង នៅឃុំទន្លេបិទ ស្រុក ត្បូងឃ្មុំ បានស្លាប់ភ្លាមៗនៅលើស្ពានគីហ្ស៊ុណា ខណះជិះម៉ូតូទៅ បុកគោយន្ត កន្ត្រៃ ដឹកដើមឫស្សីពីក្រោយជង់ចំចុងដង្ហើមស្លាប់ភ្លាមៗនៅលើស្ពានគីហ្សូណា ក្រុងកំពង់ចាម។

មន្ត្រីប៉ូលីសបានអោយដឹងថា មុនកើតហេតុគោយន្តកន្ត្រៃ បានដឹកដើមឫស្សី ជាច្រើនដើម  ចេញមកពីត្រើយខាងកើតឆ្ពោះមកខាងលិចចូលក្រុងកំពង់ចាម  ស្របពេលដែលបើកមកដល់ត្រង់ផ្លូវចំណោត មិនទាន់មិនផុតផងនោះក៏បាន ខូចកាលពីវេលាម៉ោង៥ល្ងាចដោយដាច់បាឡុងខ្ចៅកង់ខាងមុខហើយម្ចាស់បាន ទុកគោយន្តចោលទៅទិញរបស់ដើម្បី យកមកដោះដូរ ត្រៀមបន្តដំណើរ ទៅ មុខទៀត ។ លុះរហូតដល់វេលាខាងលើ ស្រាប់តែជនរងគ្រោះ ឈ្មោះ កែវ ផា អាយុ៦០ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន ជាកម្មករក្រុមហ៊ុនថ្នាំជក់កំពង់ចាម បាន​ជិះ​ម៉ូតូ​មក​ពី ក្រោយ ​បុក​ពេញទំហឹង   បណ្តាល​ឲ្យជង់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍បានចុះទៅ ជួយ អន្តរាគមន៍ដោយទាក់ទងទៅ ក្រុមគ្រួសារជនរងគ្រោះ ដើម្បីមកទទួល យកសព ទៅធ្វើបុណ្យតាមប្រពៃណី៕

ញាក់សាច់! បើកម៉ូតូ មិនប្រយត្ន័ ទៅបុកគោយន្ត ដឹកដើមឬស្សី ជុងស្លាប់ នៅលើស្ពានគីហ្សូណា ញាក់សាច់! បើកម៉ូតូ មិនប្រយត្ន័ ទៅបុកគោយន្ត ដឹកដើមឬស្សី ជុងស្លាប់ នៅលើស្ពានគីហ្សូណា