យល់​ដឹង​ពី​គុណវិបត្តិ​ឡាន​ Hybrid មុន​សម្រេច​ទិញ​យក​ទៅ​ប្រើ​ប្រាស់​

យល់​ដឹង​ពី​គុណវិបត្តិ​ឡាន​ Hybrid មុន​សម្រេច​ទិញ​យក​ទៅ​ប្រើ​ប្រាស់​

​រថយន្ត​ប្រភេទ​​ Hybrid ភាគ​ច្រើន​មាន​​លក្ខណៈ​ពិសេសៗ​ដែល​ជា​គុណ​សម្បត្តិ​លើស​ពី​រថយន្ត​ធម្មតា​ ជាក់​ស្ដែង​ដូច​ជា​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​ជា​ដើម។ ប៉ុន្តែ​រថយន្ត​ប្រភេទ​នេះ​ក៏​មាន​នូវ​គុណវិបត្តិ​មួយ​ចំនួន​ដែល​គួរ​ពិចារណា​មុន​សម្រេច​ចិត្ត​ទិញ​ផង​ដែរ។

 

យល់​ដឹង​ពី​គុណវិបត្តិ​ឡាន​ Hybrid មុន​សម្រេច​ទិញ​យក​ទៅ​ប្រើ​ប្រាស់​

 

ខាង​ក្រោម​ជា​គុណវិបត្តិ​មួយ​ចំនួន​ដែល​មាន​លើ​រថយន្ត​ Hybrid៖

 

១. កម្លាំង​ខ្សោយ៖

 

យល់​ដឹង​ពី​គុណវិបត្តិ​ឡាន​ Hybrid មុន​សម្រេច​ទិញ​យក​ទៅ​ប្រើ​ប្រាស់​

 

រថយន្ត​ Hybrid គឺ​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំនួន​ពីរ គឺ​ម៉ាស៊ីន​សាំង​ឬ​ម៉ាស៊ូត​​ និង​ម៉ាស៊ីន​អេឡិចត្រូនិក។ ត្បិត​ថា​មាន​ម៉ាស៊ីន​ពីរ​មែន​ប៉ុន្តែ​​បើ​ផ្គួប​ផ្សំ​​គ្នា​ កម្លាំង​ម៉ាស៊ីន​ទាំង​ពីរ​វា​នៅ​មាន​​ភាព​​ខ្សោយ​ជាង​​រថយន្ត​ដទៃ​ទៀត​ដែល​ប្រើ​ម៉ាស៊ីន​​​សាំង​ឬ​ម៉ាស៊ូត​ តែ​មួយ។

 

២. តម្លៃ​ថ្លៃ​ជាង​ប្រភេទ​ធម្មតា៖

រថយន្ត​ម៉ូដែល​តែ​មួយ​ ប៉ុន្តែ​មួយ​ប្រើ​ម៉ាស៊ីន​ប្រភេទ​ Hybrid និង​មួយ​ទៀត​ប្រើ​ម៉ាស៊ីន​សាំង​ឬ​ម៉ាស៊ូត គឺ​រថយន្ត​ប្រភេទ​ Hybrid មាន​តម្លៃ​ថ្លៃ​ជាង។ ទោះ​បី​ជា​ថ្លៃ​ជាង​មែន​ពិត​ប៉ុន្តែ​ការ​ដែល​រថយន្ត​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​ល្អ​ និង​មាន​តម្លៃ​ពន្ធ​ផ្លូវ​ទាប​ អាច​ប៉ះ​ប៉ូវ​តម្លៃ​ដែល​ថ្លៃ​ជាង​នេះ​បាន។

 

៣. មាន​ទម្ងន់​ធ្ងន់​​ជាង ​និង​ផ្នែក​ខាង​ក្នុង​ចង្អៀត​ជាង៖

 

យល់​ដឹង​ពី​គុណវិបត្តិ​ឡាន​ Hybrid មុន​សម្រេច​ទិញ​យក​ទៅ​ប្រើ​ប្រាស់​

 

រថយន្ត​ Hybrid មាន​ផ្ទុក​នូវ​ម៉ាស៊ីន​ដើរ​ដោយ​ប្រេង​ឥន្ធនៈ​មួយ​, ម៉ាស៊ីន​ដើរ​ដោយ​អគ្គិសនី​មួយ​ និង​អាគុយ​ដែល​មាន​កម្លាំង​ខ្លាំង​មួយ ដែល​នេះ​ធ្វើ​ឲ្យ​វា​មាន​ទម្ងន់​ធ្ងន់​ និង​​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​ក្នុង​តូច​ជាង​រថយន្ត​ម៉ាស៊ីន​ធម្មតា។

 

៤. តម្លៃ​ជួស​ជុល​ថ្លៃ៖

 

យល់​ដឹង​ពី​គុណវិបត្តិ​ឡាន​ Hybrid មុន​សម្រេច​ទិញ​យក​ទៅ​ប្រើ​ប្រាស់​

 

បច្ចេកវិទ្យា​ម៉ាស៊ីន​ពីរ​ធ្វើ​ឲ្យ​​ដំណើរ​ការ​នៃ​ការ​ជួស​ជុល​រថយន្ត​មាន​ការ​លំបាក​​ ដោយ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ឲ្យ​ជាង​ជួស​ជុល​ ហើយ​​ពេល​ខ្លះ​អាច​​ពិបាក​រក​ជាង​ដែល​មាន​ជំនាញ​ដើម្បី​ជួស​ជុល​ថែម​ទៀត​ផង៕

 

ចុច​អាន៖ ​សម្ភារៈ​មួយ​ចំនួន​ដែល​គ្រប់​រថយន្ត​គួរ​តែ​មាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ conserve-energy-future​​