ខ្សែក្រវាត់ភេសជ្ជៈនៅសល់តែអ្នកខ្លាំង

ភ្នំពេញ:

​ភ្នំពេញ​:​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​លើស​ង្វៀន CNC ពេលនេះ​នៅសល់តែ​អ្នកខ្លាំង​ប៉ុណ្ណោះ ។ អ្នក​ខ្លាំង ៤ រូប​នៅសល់​កម្ពុជា ១ រូប ឡាវ ២ រូប និង ថៃ ១ រូប ។​
​អ្នក​ប្រដាល់​ដែល​ខ្ទាត​ចេ​ញី​ការប្រកួត​នោះ​ខាង​កម្ពុ​ជាមាន​ជា សំនៀង​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ចាន់ គឹម​លាប​ក្លិប​និរោធ​ន៍​មានជ័យ និង មិន សីលា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ។​ចំពោះ​អ្នក​ប្រដាល់​បរទេស​មានតែ​អ្នក​ប្រ​ដាល់​ថៃ​ឈ្មោះ​Mamaiy Sit Yorth Chean មួយរូប​ប៉ុណ្ណោះ​ដែល​ខ្តាត​ចេញពី​ការប្រកួត ។​
​សម្រាប់​ថ្ងៃទី ៦​កុម្ភៈ​នេះ​ជា​ពេលដែល​អ្នកខ្លាំង​ទាំង ៤ ត្រូវ​ប្រជែង​គ្នា​ហើយ​គឺ​អ្នក​ប្រដាល់​ឡាវ Orono ជួប​ប្រ​កួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Nataphon ។ មិនដឹងថា​នរណា​នឹង​ឈ្នះ​ក្នុងការ​ប្រកួត​នេះឡើយ ។ Orono ៤ ប្រកួត​របស់គេ​ឈ្នះ​បាន ៣ ប្រកួត និង ចាញ់ ១ ប្រកួត ឯ អ្នក​ប្រដាល់​ថៃ Nataphon វិញ ៤ ប្រកួត​ឈ្នះ​ទាំង ៤ ប្រកួត​។​
​អ្នក​ប្រដាល់​ឡាវ Orono ជា​អ្នក​បាន​ទទ​យល​ជ័យជំនះ ឬ អ្នក​ប្រដាល់​ឡាវ​Nataphon​ជា​អ្នកឈ្នះ​ក្នុងការ​ប្រ​កួត​ដ៏​សំខាន់​នេះ ។​
​សម្រាប់​មួយ​ប្រកួត​ទៀត​អ្នក​ប្រដាល់​កម្ពុជា​អ៊ុំ ចំរើន​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ជួប​ជាមួយ​អ្នក​ប្រដាល់​ឡាវ​Yorth Khunphon Ekbangsai ។​
​ចំរើន​គឺជា​អ្នក​ប្រដាល់​កម្ពុជា​តែ​ម្នាក់​គត់​ដែលមាន​សមត្ថភាព​ឡើងមក​ដល់​វគ្គ​នេះ ។​ការប្រកួត​ក្នុង​ពុល​កន្លង​មក​ដែលមាន ៤ ប្រកួត​នោះ​ចំរើន​ឈ្នះ​បាន ២ ប្រកួត​ចាញ់ ២ ប្រកួត ។ ចំពោះ Yorth Khunphon វិញ ៤ ប្រកួត​ឈ្នះ​ទាំង ៤ ប្រកួត ។​
​នេះ​ជាការ​ប្រកួត​មួយ​ដែល​ចំរើន​នឹង​ជួប​ការលំបាក ។ ប្រសិនបើ​ចំរើន​ចាញ់​ខ្សែក្រវាត់​វគ្គ ២ នេះ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ប្រដាល់​បរទេស​ទៀត​ជាមិនខាន​ឡើយ ។​