ទេស ជីវ៉ា ហ៊ានឡើងរេញជាមួយឌុម កែវដា

ភ្នំពេញ:

​ភ្នំពេញ​:​អ្នក​ប្រដាល់​ជើង​ថ្មី​ទេស ជីវ៉ា​ក្លិប​កងពលតូច​លេខ ៧០ ប្រកាសឡើង​សង្វៀន​ប្រកួត​ជាមួយ​អ្នក​ប្រ​ដាល់​ជើងចាស់​ឌុ​ម កែវ​ដារ​បស់​ក្លិប​ម្កុដ​រាជសីហ៍​លើស​ង្វៀន​K-Cement SEA-TV នៅ​ថ្ងៃទី ៦​កុ​ម្ផៈ​នេះ ។​
​នេះ​ជាការ​ជួបគ្នា​លើកដំបូង​ហើយ​របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ដោយសារតែ​ជីវ៉ា​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​។​ការជួប​ប្រកួត​គ្នា​នេះ​សម្រាប់​អ្នកលេង​លុយ​គេ​ប្រាកដ​ជាមាន​ជំនឿ​ចិត្ត​លើ​កែវ​ដា​ជាង​ហើយ​ព្រោះ​មួយរយៈ​នេះ​អ្នក​ប្រ​ដាល់​រូបនេះ​បានធ្វើ​ឲ្យ​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយចំនួន​ជួប​បរាជ័យ ។​
​ចំពោះ​ជីវ៉ា​គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ទេ​តែ​អ្នក​ដែល​ស្ថិតក្នុង​ជំនាន់​ជាមួយ​គេ​មិនមាន​នរណាម្នាក់​អាច​តស៊ូ​ជា​មួយ​គេ​បាន​នោះទេ ។​
​ជាមួយនឹង​កម្លាំង​ដ៏​ង​ស្ចា​រ្យ​នោះ​ជីវ៉ា​មាន​ស្នៀត​វ៉ៃ​មិន​អន់​នោះទេ​គ្រាន់តែ​គេ​ហាក់ដូចជា​នៅ​ខ្ចី​បទពិសោធន៍ និង​ចូលចិត្ត​ប្រើ​កម្លាំង​ច្រើន​ហួសហេតុ​ពេក ឯ ការ​វ៉ៃ​ចេញ​ក៏​នៅ​យឺត​មិនទានមាន​កលល្បិច ។​
​ចំពោះ​កែវ​ដា​គេ​និយម​លេង​កែង​តែ​កែង​របស់​កេ​វ៉ៃ​របៀប​ផ្សងព្រេង​ដែរ​ទេ​ប៉ុន្តែ​ជង្គង់​របស់គេ​ល្អ និង រហ័ស​។ អ្នក​ប្រដាល់​រូបនេះ​ពេលនេះ​ការ​វ៉ៃ​របស់គេ​ហាក់ដូចជា​ក្លាហាន​ណាស់ ។ ការ​ជួប​គ្នា​រវាង​អ្នកលេង​ជើងចាស់ និង អ្នកលេង​ជើង​ថ្មី​នេះ​នរណា​ជា​អ្នកឈ្នះ ?
​ហេង វាសនា​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សេក គឹម​ភាព​ក្លិប​អង្គរ​មានជ័យ​ខេត្ត​ សៀមរាប​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​
​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនមែនជា​ជើង​អន់​ទេ​គឺជា​ជើង​ខ្លាំង​តែ​មិនមែន​លំដាប់​កំពូល​ឡើយ ។វាសនា​ពេលនេះ​ហាក់ដូចជា​ស្រុតចុះ​ក្នុងខណៈដែល​គឹម​ភាព​នៅ​ទ្រឹង​ជាមួយនឹង​កម្លាំង​មហិមា​របស់គេ ។ វាសនា​បើ​ជួប​គូ​ប្រហាក់​ប្រហែល​គេ​ហាក់ដូចជា​វ៉ៃ​លែងចេញ​តែម្ដង ក្នុងខណៈដែល​គឹម​ភាព​ពេលខ្លះ​គេ​ប្រើ​កម្លាំងបាយ​វាយ​សម្រុក​នោះ ។​
​តាមពិត​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា​នរណា​ជា​អ្នក​ជួប​សំណាងល្អ​ នោះឡើយ ។ គេ​ជឿថា​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នឹង​ប្រកួត​គ្នា ៥ ទឹក​ហើយ​អ្នកចាញ់​និង អ្នកឈ្នះ​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​មិនខានឡើយ ។​
​ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល​រិទ្ធី ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កុយ ចាន់តូ​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូ​ក្រាម ។​ព្រឿង សុជាតិ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​ផាន រះ​ក្លិប​តា​ព្រហ្ម​មានជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម និង ខុន ឌី​ណា​ក្លិប​កុមារ​ទេព​ប្រកួត​ជាមួយ​សារ៉ាត់ ផល្លី ក្លិប​ម្កុដ​រាជសីហ៍​ក្នុង​ប្រភេទ​ទម្ងន់ ៥៤គីឡូក្រាម ។​