លោក​ម៉ុង ឫទ្ធី សម្តែង​ក្តី​ព្រួយបារម្ភ តម្លៃ​កៅស៊ូ​ធ្លាក់ចុះ​

ភ្នំពេញ: លោក​ម៉ុង ឫទ្ធី បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​តម្លៃ​កៅស៊ូ​ធ្លាក់ចុះ​នៅ​រដូវ​កៅស៊ូ​ជ្រុះ​ស្លឹក ដែល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់ក​ម្មករ​។​

​លោក​ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប បាន​និយាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា ពេលនេះ​ដល់​រដូវ​កាល​កៅស៊ូ​ជ្រុះ​ស្លឹក ដែល​ត្រូវ​សម្រាក​ប្រមូល​ផល​ហើយ កម្មករ​ត្រូវបាន​សម្រាក​ទៅលេង​ស្រុកកំណើត​ផងដែរ​។

​លោក​បាន​បន្តថា រឿង​ដែលជា​អកុសល​បំផុត​នោះ គឺ​តម្លៃ​កៅស៊ូ​ធ្លាក់ចុះ​គួ​ឲ្យ​ព្រួយបារម្ភ​បំផុត​។ ករណីនេះ ធ្វើ​ឲ្យ​ថៅកែ​និង​កម្មករ មាន​ទឹកមុខ​ស្រពាប់​ស្រពោន​ដូចៗ​គ្នា ចំពោះ​អ្នក​ដែល​ត្រូវ​ប្រ​ឈមមុខ​ដោះស្រាយ រាល់​បញ្ហា គឺ​ថៅកែ​។ បើ​កៅស៊ូ​ដល់ពេល​បើកមុខ​ជៀ​ជ័រ​ហើយ យើង​ត្រូវតែ​បើក ដូច្នេះហើយ​ត្រូវតែ​សាងសង់​រោងចក្រ បើ​យើង​មិន​ធ្វើ​ទេ តើ​ឲ្យ​កម្មករ​រាប់ពាន់នាក់ ដែល​ពួកគាត់​ធ្លាប់បាន​អាស្រ័យ​ផល​បាន​អី​រស់​តទៅទៀត​។

​លោក​បាន​លើកឡើងថា "​ខ្ញុំ​សង្ឃឹមថា ប្រទេស​នៅ​ជុំវិញ​យើង​ដែលមាន​កៅស៊ូ​ច្រើន​ដូចជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម គេ​មិន​ព្រងើយកន្តើយ​ទុក​ឲ្យ​តម្លៃ​នៅ​ដូច​សព្វថ្ងៃនេះ​ទេ​"​។​