ស្វាគមន៍​អ្នកវិនិយោគ​បារាំង ដែល​បង្កើន​ការងារ​ដល់​ពលរដ្ឋ​លើ​ទឹកដី​ឆ្នេរសមុទ្រ​

ព្រះសីហនុ: ​លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់​ឯកអគ្គរដ្ឋទូត​បារាំង ដែល​ចង់​ផ្តល់ជំនួយ​ដល់​ខេត្ត​ព្រះសីហនុ សូម​ផ្តល់​ជា​ជំនួយ​ផ្នែក​ប​ចេ្ច​ក​ទេស អាង​ចម្រោះ​ទឹក​កខ្វក់​មុនពេល​បង្ហូរ​ចូល​សមុទ្រ ហើយ​ជាពិសេស​ខេត្ត​ព្រះសីហនុ ស្វាគមន៍​ជានិច្ច ចំពោះ​អ្នកវិនិយោគ​បារាំង ដែលមាន​បំណង​មក​វិនិយោគ និង​បង្កើន​ការងារ ដល់​ប្រជាពលរដ្ឋនៅក្នុង​ទឹកដី​ឆ្នេរសមុទ្រ​មួយ​នេះ​។​

 នា​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានអនុញ្ញាត​ឲ្យ​លោក​ហ្ស​ង់​ក្លូដ ពាំ​បឺ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​ប្រទេស​កម្ពុជា​ចូលជួប សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ។

​នៅក្នុង​ជំនួប​នេះ​លោក យន្ត មីន បាន​ជំរាបជូន​ឯកអគ្គរដ្ឋទូត​បារាំង​អំពី​ស្ថានភាព​សេដ្ឋកិច្ច ការអភិវឌ្ឍ សន្តិសុខ សណ្តាប់ធ្នាប់ និង​ការការពារ​របស់​អាជ្ញា​ធរ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលមក កម្សាន្ត និង​រស់នៅ​លើទឹក​ដី​នៃ​ខេត្ត​ព្រះសីហនុ​នេះ ។ ជាពិសេស​ក្នុង​ខេត្ត​មាន​ភ្ញៀវ​ជនជាតិ​បារាំង​ជាច្រើន​ដែល​បានមក​រស់នៅ វិនិយោគ និង​មក​កម្សាន្ត​រយៈពេល​វែង ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ផងដែរ ។​

​លោក​អភិបាល ក៏បាន​ជំរាបជូន​លោក​អគ្គរដ្ឋទូត​បារាំង​ថា ប្រជាជន និង​អាជ្ញាធរខេត្ត​ព្រះសីហនុ ស្វាគមន៍​ជានិច្ច​ចំពោះ​អ្នកវិនិយោគ​បរទេស​ទាំងអស់ ដែលមាន​បំណង​មក​វិនិយោគ និង​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ទឹកដី​ឆ្នេរសមុទ្រ​មួយ​នេះ​។

​បន្ថែម​ពីនេះ​ទៀត លោក យន្ត មីន បាន​កោតសរសើរ និង​អរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង ដែល​តែងតែ​ជួយ​ដល់​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​កន្លងមក​។

​លោក​ហ្ស​ង់​ក្លូដ ពាំ​បឺ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំ​ង ក៏បាន​យល់​ព្រមយក​សំណើ​នេះ ទៅ​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​បារាំង​ផងដែរ​៕​

ស្វាគមន៍​អ្នកវិនិយោគ​បារាំង ដែល​បង្កើន​ការងារ​ដល់​ពលរដ្ឋ​លើ​ទឹកដី​ឆ្នេរសមុទ្រ​

ស្វាគមន៍​អ្នកវិនិយោគ​បារាំង ដែល​បង្កើន​ការងារ​ដល់​ពលរដ្ឋ​លើ​ទឹកដី​ឆ្នេរសមុទ្រ​

ស្វាគមន៍​អ្នកវិនិយោគ​បារាំង ដែល​បង្កើន​ការងារ​ដល់​ពលរដ្ឋ​លើ​ទឹកដី​ឆ្នេរសមុទ្រ​