ជាតិ ខេមករា ​​​បើ​ឈ្នះ​គ្រូ​​ឆ្នើម​ប្រចាំ​ឆ្នាំ​ នឹង​យក​ប្រាក់​​​ទិញ​សម្ភារៈ​​​បង្ហាត់​សិស្ស​

ជាតិ ខេមករា ​​​បើ​ឈ្នះ​គ្រូ​​ឆ្នើម​ប្រចាំ​ឆ្នាំ​ នឹង​យក​ប្រាក់​​​ទិញ​សម្ភារៈ​​​បង្ហាត់​សិស្ស​

​លោក​ ជាតិ ខេមករា ​​គ្រូ​ជម្រើស​ជាតិ​កីឡា​​សីប៉ាក់តាក្រ​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​​​បើ​ឈ្នះ​ការ​បោះ​ឆ្នោត​ជាប់​ជា​គ្រូ​បង្វឹក​​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥ លោក​នឹង​យក​ប្រាក់​រង្វាន់​ទៅ​ទិញ​សម្ភារៈ​​​​​​បង្ហាត់​សិស្ស​​​​បន្ថែម។

 

ជាតិ ខេមករា ​​​បើ​ឈ្នះ​គ្រូ​​ឆ្នើម​ប្រចាំ​ឆ្នាំ​ នឹង​យក​ប្រាក់​​​ទិញ​សម្ភារៈ​​​បង្ហាត់​សិស្ស​លោក ជាតិ ខេមករា

 

​លោក​ ជាតិ ខេមករា បាន​ឲ្យ​ដឹង​ថា ​សិស្ស​របស់​លោក​នៅ​មាន​​ខ្វះខាត​សម្ភារៈ​ហ្វឹកហាត់​ខ្លះ​ ហេតុ​នេះ​ប្រសិន​បើ​ឈ្នះ​ការ​​បោះ​ឆ្នោត​​ជា​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​​​ ដែល​មាន​ប្រាក់​រង្វាន់២០០០ ដុល្លារ​អាមេរិក​​ នោះ​លោក​នឹង​យក​ប្រាក់​​ទាំង​នោះ​ទៅ​ទិញ​សម្ភារៈ​ហ្វឹកហាត់​​បន្ថែម​ទៀត។ ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ដែល​​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា​រៀប​ចំ​ឲ្យ​មាន​ កម្ម​វិធី​​បោះ​ឆ្នោត​គ្រូ​ឆ្នើម​ប្រចាំ​ឆ្នាំ​​នេះ​ឡើង​។

 

លោក​គ្រូ​បង្វឹក​រូប​នេះ​បាន​ជួយ​ឲ្យ​ក្រុម​សីប៉ាក់តាក្រ​កម្ពុជា​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៥​ដែល​បាន​​ធ្វើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជ្រើស​រើស​យក​រូប​លោក​មួយ​ដើម្បី​ប្រជែង​នឹង​​គ្រូ​បង្វឹក​ល្អ​៨​នាក់​ផ្សេង​ទៀត៕

 

​ចង់​ដឹង​ថា​លោក ជាតិ ខេមករា និយាយ​អ្វី​ខ្លះ​សូម​​មើល​វីដេអូ​ខាង​ក្រោម​៖

 

 

១- ពានកីឡាករ​ឆ្នើម៖  ទទួល​បាន​ ពាន​១ និង​ប្រាក់​រង្វាន់​ ៣០០០​ដុល្លារ ​
២- ពាន​កីឡា​ការិនី​ឆ្នើម៖  ទទួល​បាន​ ពាន​១ និង​ប្រាក់​រង្វាន់​​ ៣០០០​ដុល្លារ​
៣- ពាន​កីឡាករ​ជន​ពិការ​ឆ្នើម៖ ទទួល​បាន ពាន​១​ និង​ប្រាក់​រង្វាន់ ​១៥០០​ដុល្លារ​
៤- ពាន​កីឡា​ការិនី​ជន​ពិការ​ឆ្នើម៖ទទួល​បាន​ ពាន​១​ និង​ប្រាក់​​រង្វាន់ ​១៥០០​ដុល្លារ​
៥- ពាន​គ្រូ​បង្វឹក​ឆ្នើម៖​ ទទួល​បាន​ ពាន​១​ និង​ប្រាក់​​រង្វាន់ ​២០០០​ដុល្លារ
៦- ពាន​កីឡាករ​ប្រជា​ប្រិយ៖ ទទួល​បាន ​ពាន​១​ និង​ប្រាក់​រង្វាន់​២០០០​ដុល្លារ
៧- ពាន​អត្ថបទ​ចុះផ្សាយ​ឆ្នើម៖ ទទួលបាន ​ពាន​១​ និង​ប្រាក់​រង្វាន់​១០០០​ដុល្លារ
៨- ពាន​រង្វាន់​​រួបភាព​​ល្អ​ដាច់​​គេ៖ ទទួលបាន ​ពាន​១​ និង​ប្រាក់​រង្វាន់​១០០០​ដុល្លារ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​