មិន​មែន​ជ្រូក មិន​មែន​មាន់ ជា​សំណែន​​ពិសេស​​ថ្ងៃ​​​ចូលឆ្នាំ​ចិន​ ចុះ​អ្វី​វិញ?


មិន​មែន​ជ្រូក មិន​មែន​មាន់ ជា​សំណែន​​ពិសេស​​ថ្ងៃ​​​ចូលឆ្នាំ​ចិន​ ចុះ​អ្វី​វិញ?

ជ្រូក មាន់ ទា ត្រូវ​បាន​គេ​និយម​​ខ្វៃ​សែន​ពី​មួយ​ឆ្នាំ​ទៅ​មួយ រហូត​គេ​យល់​ថា ទាំង​ពីរ​នេះ​ជា​សំណែន​ពិសេស​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ប៉ុន្តែ​ធាតុ​ពិត «ត្រី» សោះ ដែល​ប្រជាជន​ចិន​ចាត់​ទុក​ជា​សំណែន​ពិសេស​ជាងគេបំផុត។

 

 មិន​មែន​ជ្រូក មិន​មែន​មាន់ ជា​សំណែន​​ពិសេស​​ថ្ងៃ​​​ចូលឆ្នាំ​ចិន​ ចុះ​អ្វី​វិញ?

 

បើ​តាម​គេហទំព័រ​ចិន Chinahighlights បង្ហាញ​ថា ពាក្យ «ត្រី» ស្ដាប់​ទៅ​ដូចជា​ពាក្យ «លើសលប់»។ គេ​ជឿ​ថា​បរិភោគ​ត្រី នឹង​នាំ​មក​លាភ​សំណាង មាសប្រាក់​កែវកង នៅ​ឆ្នាំ​ខាងមុខ។

 

ចំណែក​លោក កុក ឡុង គ្រូ​ហោរា​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​ថា ត្រី​​តំណាង​ឱ្យ​ឈាម​ល្អ រកស៊ី​មាន​បាន និង​មាន​អាហារ​ហូបចុក​ហូរហៀរ និង​ជា​​សំណែន និង​អាហារ​ល្អ​លើស​គេ ក្នុង​ចំណោម​អាហារ​ផ្សេងៗ។ ថ្វី​បើ​យ៉ាង​នេះ​លោក​ថា ក៏​ត្រូវ​មាន​អាហារ និង​សំណែន​ជាច្រើន​ទៀត​​ដូចជា មាន់ ទា ជ្រូក ក្ដាម បង្គា ជាដើម។ ​លោក​​ក៏​បាន​ប្រាប់​ពី​អត្ថន័យ​នៃ​ជ្រូក មាន់ ទា ដែល​ចិនៗ​យក​ទៅ​សែន​ផង​ដែរ​ថា៖

 

-ជ្រូក៖ តំណាង​ឱ្យ​​រកស៊ី​ធូរធារ ស៊ីឆ្ងាញ់​ដេក​ស្រួល។ ជ្រូក​ជា​មិត្ត​សំឡាញ់​របស់​ប្រជាជន​ចិន។
-មាន់៖ តំណាង​ឱ្យ​ភាព​រហ័សរហួន សកម្ម​ក្នុង​ការ​រកស៊ី​ជួញដូរ។
-ទា ៖ អាច​កម្រ​ត្រូវ​គេ​យក​ទៅ​សែន ព្រោះ​ទាន​មាន​សកម្មភាព​យឺតយ៉ាវ។ ​មាន​ក៏​បាន អត់​ក៏​បាន។

 

ផ្កា​អង្គាសីល​មានអ្វី​ពិសេស ទើប​ចិន​ទិញដាក់​ក្នុង​ផ្ទះ?

ទំនៀម​ទម្លាប់​​៦យ៉ាង​​ របស់​ប្រជាជន​ចិន​​ ដែល​​​​ជន​បរទេស​មិន​អាច​យល់​បាន​

 

អត្ថបទ៖ អ៊ុំ សុភក្តិ