សិស្ស​កម្ពុជា ៣​រូប​ទទួល​ជ័យលាភី​ព្រឹត្តិការណ៍​ផ្នែក​វិទ្យាសាស្ត្រ​លើក​ទី​៧ នៅ​កូរ៉េ​

ភ្នំពេញ: ក្រសួង​អប់រំ រៀបចំ​ពិធី​សំណេះសំណាល និង​អបអរសាទរ​ដល់​សិស្សានុសិស្ស​ចំនួន ៣​រូប មកពី​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ ដែល​ពួកគាត់​បានទទួល​នូវ​ជ័យលាភី​ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​ផ្នែក​វិទ្យាសាស្ត្រ​លើក​ទី​៧ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ នៅ​សាធារណរដ្ឋ​កូរ៉េ កន្លងទៅ​។ ពិធី​នេះ​ធ្វើឡើង​នា​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ក្នុង​ព្រឹត្តិការណ៍​នេះ យុវ​សិស្ស​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​បទ​បង្ហាញ​ស្ដីពី ថាមពលបៃតង​សម្រាប់​ជីវិត ហើយ​ជា​លទ្ធផល​បានទទួល​ជ័យលាភី​មេដាយមាស​ចំនួន​១ និង​មេដាយ​សំរឹទ្ធ​ចំនួន​២៖
- យុវ​សិស្ស វ៉ា រិ​ទ្ធិ​យុទ្ធ បានទទួល​មេដាយមាស​លើ​ប្រធានបទ ការទាញយក​ថាមពល​អគ្គិសនី​ពី​បន្ទប់ទឹក​
- យុវ​សិស្ស គង់ គី​រី បានទទួល​មេដាយ​សំរឹទ្ធ​លើ​ប្រធានបទ ការទាញយក​ថាមពល​អគ្គិសនី​ពី​ព្រឹល​ទឹកកក​
- យុវ​សិស្ស ជា ឧស្សាហ៍ បានទទួល​មេដាយ​សំរឹទ្ធ​លើ​ប្រធានបទ ការទាញយក​ថាមពល​អគ្គិសនី​ពី​សម្ពាធ​៕