រងចាំអស់១០ម៉ោង ចុងក្រោយក្លាយជា អ្នកដំណើរជិះយន្ដហោះតែម្នាក់ឯង

ចិន៖ នារីម្នាក់ បានភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងដឹងថា នាងជាអ្នកដំណើរតែម្នាក់គត់នៅលើ យន្ដហោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Zhang បានទទួលការបម្រើសេវាកម្មយ៉ាងពិសេស លក្ខណៈ VIP នៅលើ យន្ដហោះ ខណៈដែលនាងចំនាយ ប្រាក់ត្រឹមតែ ១០៦ដុល្លារ ទៅលើការទិញ សំបុត្រយន្ដហោះ។ នៅក្នុងនោះ នាងបានបង្ហោះរូបភាព ខ្លួននាងទៅក្នុងអ៊ិនធឺណេត ដែលបង្ហាញថា នាងជាអ្នកដំណើរតែម្នាក់ នៅលើយន្ដហោះ និងនាងសរសេរ ជាសារបន្ថែមថា៖ នាងពិតជាមានអារម្មណ៍ថា សប្បាយរីករាយ និងនេះជារឿងដ៏កម្រនឹងកើតមានឡើង សម្រាប់នាង ដែលនាងមានអារម្មណ៍ថា ដូចជា តារាដ៏ល្បីមួយរូប។ 

គួរបញ្ជាក់ថា នាងស្ថិតនៅលើយន្ដហោះរយៈពេល ២ម៉ោង ដែលហោះចេញពី ទីក្រុង Wuhan ទៅកាន់ Guangzhou ជាមួយនឹង ជើងហោះហើររបស់ ក្រុមហ៊ុនទេសចរណ៍ China Southern។ ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីមានព្យុះព្រិលទឹកកក ក្នុងតំបន់ ដែលបណ្ដាលឲ្យជើងហោះហើរនេះ CZ2833 ត្រូវបានពន្យារពេលរហូតដល់ ១០ម៉ោង ហើយនាពេលនោះ មានអ្នកដំណើរជាច្រើន បានធ្វើការផ្លាស់ប្ដូរជើងហោះហើរ ដែលឆាប់ជាងនេះ។ ដោយសារតែអំណត់អត់ធ្មត់ នាងក៏រងចាំ និងបានក្លាយជា ភ្ញៀវដ៏ពិសេសនៅលើយន្ដហោះនេះ ផ្ទាល់តែម្ដង។ យ៉ាងណាមិញ មានមនុស្សជាង ១០០,០០០ នាក់ផ្សេងទៀត បានជាប់គាំង ដោយសារតែរថភ្លើងត្រូវបាន បិទដោយសារតែព្យុះព្រិលទឹកកកនេះ៕

រងចាំអស់១០ម៉ោង  ចុងក្រោយក្លាយជា អ្នកដំណើរជិះយន្ដហោះតែម្នាក់ឯង

រងចាំអស់១០ម៉ោង  ចុងក្រោយក្លាយជា អ្នកដំណើរជិះយន្ដហោះតែម្នាក់ឯង
រងចាំអស់១០ម៉ោង  ចុងក្រោយក្លាយជា អ្នកដំណើរជិះយន្ដហោះតែម្នាក់ឯង
រូបភាព  Zhang និងទិដ្ឋភាពលើយន្ដហោះ

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត