ខ្លាច​ប្តី​ ដឹង​លួច​លុយ ប្រើ​ល្បិច ​ថា​ចោរប្លន់ ផ្អើល​ដល់​សមត្ថកិច្ច

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ ជំនួយការ​ភូមិ​ ដែល​ថា​មាន​ចោរ​ ចូល​ប្លន់​ផ្ទះ​ របស់​ខ្លួន ទីបំផុត​បាន​ចេញ​មុខ​សារភាព ពី​ទោស​កំ​ខុស​របស់​ខ្លួន ​នៅ​ចំពោះ​មុខ​ លោក​ ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏​ដូច​ជា​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​ឲ្យ​ ខាតបង់​ពេលវេលា ​ក្នុង​ការ​ចុះ​ស្រាវជ្រាវ ​ជុំវិញ​ករណី​ នេះ​អស់​រយៈពេល ​១​យប់ ​១​ថ្ងៃ ព្រោះតែ​ជា​ការ​ប្រ​ឌី​ត ដើម្បី​ចង់បាន​លុយ​ប្តី និង​ព្រោះតែ​ខឹង​នឹង​ប្តី​ មិន​គិតគូរ ព្រោះតែ​ខ្លួន​ ជា​អ្នក​ញៀន​នឹង​ល្បែង ។

ហេតុការណ៍​ប្រ​ឌី​ត​រឿង និង​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ទើប​ស្ត្រី​រូប​នេះ ​បាន​ចេញ​មុខ​បំភ្លឺ និង​សុំ​ការ​អធ្យាស្រ័យ​ នៅ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត ។

លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការ​រង ទទួល​បន្ទុក​ ការិយាល័យ​កណ្តាល នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ ព័ត៌មាន​ថា មាន​មាន​ករណី​ប្លន់​ លើ​នៅផ្ទះ​ប្រជាពលរដ្ឋ​ ដែល​មានឈ្មោះ ឃុ​ត សុ​ផាត ជា​ជំនួយការ​ ភូមិ​ទំនប់​ដាច់ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ ឲ្យ​លោក​ដឹកនាំ ​កម្លាំង​ជំនាញ រួម​មាន​កម្លាំង​វរៈ ​ការពារ​ព្រំដែន​ ៩១១​ នៅ​ទីនោះ​ផង និង​កម្លាំង​នគរបាល​ ស្រុក​អូរ​ជ្រៅ​ផង ចុះ​ធ្វើការ​ត្រួតពិនិត្យ​ នៅ​ទីតាំង​កើតហេតុ ឃើញ​ភស្តុ​តាង ​ផ្ទុយ​នឹង​ការ​ពិត ជា​ច្រើន ដែល​មិនមែន​ជា​ ករណី​ចោរប្លន់ ឬ​ចោរលួច និង​បាន​ឈាន​ដល់​ ការ​សាកសួរ​ស្ត្រី​ម្ចាស់ផ្ទះ​ ជា​ប្រពន្ធ​មានឈ្មោះ ជា សន អាយុ​៣៦​ឆ្នាំ ទើប​ដឹង​ការ​ពិត​ថា មិនមែន​ជា​ករណី​ចោរប្លន់ ឬ​ចោរលួច​ឡើយ ទើប​ធ្វើ​អោយ​ស្ត្រី​ ជា​ប្រពន្ធ​ម្ចាស់ផ្ទះ ​ពេល​ដែល​នាំ​មក​ស្នងការ​នគរបាល​ បាន​សហការ និង​សារភាព​ថា ខ្លួន​ប្រ​ឌី​ត​រឿង​នេះ​ឡើង​ ដោយសារ​តែ​ខ្លួន​ បាន​យក​លុយ ​របស់​ប្តី​អស់​ ២៧.០០០​បាត និង​ជៀសវាង​ប្តី​ដឹង និង​ដោយសារ​តែ​ ខឹង​នឹង​ប្តី​ ដែល​ជា​ប្តី​ចុង​ មិន​ដែល​គិតគូរ​ផ្គត់ផ្គង់​ ប្រពន្ធ កូន ទើប​បែកគំនិត ​បង្កើត​ថាមាន​ចោរ ​ចូល​រើ​កក​កាយ​អីវ៉ាន់​ក្នុងផ្ទះ និង​ប្លន់​យក​លុយ​អស់ មួយ​ចំនួន​តែ​ម្តង៕

ខ្លាច​ប្តី​ ដឹង​លួច​លុយ ប្រើ​ល្បិច ​ថា​ចោរប្លន់ ផ្អើល​ដល់​សមត្ថកិច្ច
ខ្លាច​ប្តី​ ដឹង​លួច​លុយ ប្រើ​ល្បិច ​ថា​ចោរប្លន់ ផ្អើល​ដល់​សមត្ថកិច្ច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត