រដូវ​បុណ្យចូលឆ្នាំ​ចិន​មកដល់ អ្នកលក់​ជ្រូក​ខ្វៃ នៅ​ផ្សារ​អូ​ឫស្សី ញញឹម​បិទមាត់​មិន​ជិត​

Doliprane TVC

​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នឹង​ចូលមក​ដល់​ហើយ ។ ជាមួយ នឹង​ពិធីបុណ្យ​ដ៏​រីករាយ​នេះដែរ ប្រជាជន​កម្ពុជា​ដែល​កាត់​សែស្រឡាយ​កូនចៅ​ចិន បាននាំគ្នា​ចាប់ផ្ដើម​រៀបចំផ្ទះ​សម្បែង និង ទិញ​គ្រឿង សាច់ សម្រាប់ធ្វើ​ម្ហូបអាហារ នំចំណី ដើម្បី​ទទួល​ឆ្នាំ​ថ្មី និង ដាក់​សែន ដល់​ជីដូន ជីតា ដែល​បានធ្វើ​មរណៈកាល​ទៅកាន់​លោក​ខាងមុខ​នោះ ។

រដូវ​បុណ្យចូលឆ្នាំ​ចិន​មកដល់ អ្នកលក់​ជ្រូក​ខ្វៃ នៅ​ផ្សារ​អូ​ឫស្សី ញញឹម​បិទមាត់​មិន​ជិត​

ហើយ​អ្វីដែល​ចាប់អារម្មណ៍​ជាងគេ អោយតែ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន -​វៀតណាម​នេះ ខិតចូល​មកដល់​ម្តងៗ ជ្រូក​ខ្វៃ​លក់ដាច់​ខ្លាំងណាស់ ហើយ​តម្លៃ​ក៏​ឡើង​ខ្ពស់​ទ្វេ​មួយ​ជា​ពីរ ខុសពី​ថ្ងៃ​ធម្មតា អ្នកលក់​ជ្រូក​ខ្វៃ​ញញឹម​បិទមាត់​មិន​ជិត​នោះទេ ។ ដោយសារតែ តម្លៃ​ជ្រូក​ខ្វែ​ហក់​ឡើង​ខ្ពស់ នៅ​កំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម​នេះ មាន​ប្រជាជន​ខ្លះ​បាន​ត្អូញត្អែរ​ពី​តម្លៃ ជ្រូក​ខ្វៃ​នេះ ។

រដូវ​បុណ្យចូលឆ្នាំ​ចិន​មកដល់ អ្នកលក់​ជ្រូក​ខ្វៃ នៅ​ផ្សារ​អូ​ឫស្សី ញញឹម​បិទមាត់​មិន​ជិត​

ដោយឡែក​សម្រាប់​អាជីវករ ដែលជា​អ្នកលក់​ជ្រូក​ខ្វៃ​នៅ​ផ្សារ​អូរឫស្សី​នោះ បងប្រុស ខុ​ត សុខា បាន​ប្រាប់​ដល់​ទស្សន​វ​ដ្ដី «​ប្រជាប្រិយ​» ថា «​ខ្ញុំ​លក់​ជ្រូក​អស់​រយៈពេល​ជាង ១៥ ឆ្នាំ​មកហើយ ហើយ​សម្រាប់​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំនេះ ខ្ញុំ​លក់​ជ្រូក​ខ្វៃ​ទៅតាម​ប្រភេទ​របស់​វា ដោយ​ក្នុងនោះ​មាន​ចាប់ពី​ប្រភេទ ៣,៥ គីឡូក្រាម រហូត ដល់ ៥០ គីឡូក្រាម ឯណោះ ។ ចំពោះ​តម្លៃ​ដែល​ខ្ញុំ​លក់​វិញ តម្លៃ​ទាប​បំផុត​គឺ ២៥ ម៉ឺន​រៀល ហើយ​តម្លៃ​ខ្ពស់បំផុត​គឺ ៧០ ម៉ឺន​រៀល ។

រដូវ​បុណ្យចូលឆ្នាំ​ចិន​មកដល់ អ្នកលក់​ជ្រូក​ខ្វៃ នៅ​ផ្សារ​អូ​ឫស្សី ញញឹម​បិទមាត់​មិន​ជិត​

នៅ​រយៈពេល​បី​ឬ​បួន​ថ្ងៃមុន ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ ជ្រូក​ខ្វៃ​អាច​លក់ដាច់​បានត្រឹមតែ ៦ ទៅ ៧ ក្បាល​ប៉ុណ្ណោះ ដោយសារតែ​វា​មិនទាន់​ដល់​ថ្ងៃ​សែន តែបើ​ដល់​ថ្ងៃ​សែន​វិញ ជ្រូក​លក់ដាច់​ច្រើនណាស់ ហើយ​កម្រៃ​ដែល​រកបាន​ក្នុង​ថ្ងៃនោះ​ក៏បាន​ច្រើន​ដែរ ។ ព្រោះ​ជ្រូក​ខ្វៃ​ទាំងនោះ​យើង​លក់​តាម​ប្រភេទ​របស់​វា ហើយ​តម្លៃ​ក៏​ខុសគ្នា តាម​ប្រភេទ​និ​មួយៗ​ដែរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​តម្លៃ​របស់​ជ្រូក​ខ្វៃ មិន​ដូចគ្នា ។​

​អាជីវករ​ម្នាក់ទៀត ដែលជា​អ្នកលក់​នៅ​ផ្សារ​អូរឫស្សី​ដែរនោះ បងប្រុស ពុធ ក៏បាន​និយាយ​ដែរ​ថា «​ខ្ញុំ​លក់​ជ្រូក​ខ្វៃ​នេះ អស់​រយៈពេល​ជាង ៤ ឆ្នាំ​ហើយ ហើយ​ឆ្នាំនេះ ខ្ញុំ​លក់​មិន​ខុសពី​ឆ្នាំមុនៗ​ឡើយ ដោយ​ឆ្នាំនេះ ខ្ញុំ​លក់​ជ្រូក​ខ្វៃ​មាន​ជាច្រើន​ប្រភេទ​ដូចជា​ប្រភេទ ៣, ៤, ៥ គីឡូក្រាម ដល់ ១៥ គីឡូក្រាម ហើយ​តម្លៃ​ជា​មធ្យម​ទាប​បំផុត ២០ ម៉ឺន​រៀល និង ខ្ពស់បំផុត ៧៥ ម៉ឺន​រៀល សម្រាប់​ជ្រូក​ខ្វៃ​មួយ​ក្បាលៗ ។

រដូវ​បុណ្យចូលឆ្នាំ​ចិន​មកដល់ អ្នកលក់​ជ្រូក​ខ្វៃ នៅ​ផ្សារ​អូ​ឫស្សី ញញឹម​បិទមាត់​មិន​ជិត​

ចំពោះ​ខ្ញុំ​តែម្នាក់ឯង នៅមុន​ប៉ុន្មាន​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ ក្នុង​មួយថ្ងៃ​ខ្ញុំ​អាច​លក់​ជ្រូក​ខ្វៃ​បាន​ពី ៦ ទៅ ៨ ក្បាល​ដែរ ប៉ុន្តែ​នៅពេល​ដល់​ថ្ងៃ​ចូលឆ្នាំ​ចិន​នេះ ខ្ញុំ​អាច​លក់​ជ្រូក​ខ្វៃ បាន​ច្រើន​រហូតដល់​ទៅ​ជាង ១០០ ក្បាល​ឯណោះ ។ បើ​និយាយ​ពី​តម្លៃ​លក់​ជ្រូក​ខ្វៃ​វិញ គឺ​មិនមាន​ឡើងថ្លៃ​ទេ ខ្ញុំ​លក់​តែ​តាម​តម្លៃ​ឆ្នាំ មុន​ដដែល ហើយ​បើសិនជា​ច​ចារ​ជាមួយនឹង​ម៉ូយ​ក្នុងតម្លៃ​លក់បាន ខ្ញុំ​លក់​មិន​កាត់ថ្លៃ ឬ តម្លើងថ្លៃ​ជ្រូក​នោះឡើយ ព្រោះ​ខ្លាច​បាត់​ម៉ូយ​» ។​

​ទន្ទឹមគ្នា​នេះដែរ បងស្រី លីម លី​វួ​ច ហៅ​ចែ​ប្រជ្រុយ ដែលជា​អាជីវករ​លក់​ជ្រូក​ខ្វៃ​នៅ​ផ្សារ​អូរឫស្សី ដែរនោះ បាន​និយាយថា «​ខ្ញុំ​លក់​ជ្រូក​ខ្វៃ អស់​រយៈពេល​ជាង ១៥ ឆ្នាំ​ហើយ ហើយ​ជ្រូក​ខ្វៃ​នេះ ខ្ញុំ​លក់​ជា​របរ​ប្រចាំថ្ងៃ​តែម្ដង ។ សម្រាប់​ជ្រូក​ខ្វៃ​ដែល​ខ្ញុំ​យកមក​លក់​ក្នុងឱកាស​ចូល ឆ្នាំ​ចិន​នេះ ខ្ញុំ​លក់​ចាប់ពី ៥ គីឡូក្រាម ដល់ ២៥ គីឡូក្រាម ហើយ​ចំពោះ​តម្លៃ​វិញ ទាប​បំផុត ៥០ ម៉ឺន រៀល ហើយ​ធំ​បំផុត ៨០ ម៉ឺន​រៀល ។

រដូវ​បុណ្យចូលឆ្នាំ​ចិន​មកដល់ អ្នកលក់​ជ្រូក​ខ្វៃ នៅ​ផ្សារ​អូ​ឫស្សី ញញឹម​បិទមាត់​មិន​ជិត​

សម្រាប់​ចំណូល​វិញ ខ្ញុំ​មិន​ច្បាស់​ឡើយ ព្រោះ​ជ្រូក​ដែល​លក់​មាន​តាម​ទំហំ​របស់​វា ហើយ​តម្លៃ​ក៏​ខុសគ្នា​តាម​នោះ​ទៀត អ៊ីចឹង​រឿង​កម្រៃ​ដែល លក់បាន​ក្នុង​មួយថ្ងៃ​ហ្នឹង អត់​ដឹង​ច្បាស់​ទេ ។ ដោយឡែក​តម្លៃ នៃ​ការលក់​ជ្រូក​ខ្វៃ​សម្រាប់ ឆ្នាំនេះ​វិញ បងស្រី លី​វួ​ច បាន​ឲ្យ​ដឹងថា «​ជ្រូក​ខ្វៃ​ឆ្នាំនេះ​ឡើងថ្លៃ​ជា​ឆ្នាំមុន ដោយសារតែ​ជ្រូក​ខ្មែរ​ខ្សត់ បើ​លក់​ជ្រូក​ចំណី វា​មិន​ស្អាត សាច់​មិនសូវ​ល្អ ភ្ញៀវ​គេ​មិនសូវ​ទិញ​ទេ ។ ជ្រូក​ខ្មែរ​សាច់​វា​ល្អ ស្រួយ ដល់​អ៊ីចឹង​ភ្ញៀវ​គេ​ពេញចិត្ត​ជ្រូក​ខ្មែរ​ជាង តែ​ជ្រូក​ខ្មែរ​វា​ខ្សត់ អ៊ីចឹង​តម្លៃ​ក៏​ឡើងថ្លៃ​តាម​ហ្នឹង​ដែរ​ទៅ​» ។​

រដូវ​បុណ្យចូលឆ្នាំ​ចិន​មកដល់ អ្នកលក់​ជ្រូក​ខ្វៃ នៅ​ផ្សារ​អូ​ឫស្សី ញញឹម​បិទមាត់​មិន​ជិត​

​សូមបញ្ជាក់ថា តម្លៃ​ជ្រូក​ខ្វៃ សម្រាប់​ឆ្នាំនេះ ហាក់​មាន​ភាពនឹងនរ​ដូច​ឆ្នាំមុន​ដែរ ដោយ​អាជីវករ​ភាគច្រើន​បានបញ្ជាក់​ថា តម្លៃ​ជ្រូក​ខ្វៃ​ដែល​ពួកគាត់​លក់ គឺ​យកតាម​តម្លៃ​ដែល​លក់​កាលពី​ឆ្នាំមុន តែប៉ុណ្ណោះ មិន​មានការ​តម្លើងថ្លៃ​ជ្រូក​ខ្វៃ​ឡើយ តែ​ទន្ទឹមនឹងនេះ មាន​អាជីវករ​មួយចំនួន បាន​ឈ្លៀត​ឪ​កាស​តម្លើងថ្លៃ ជ្រូក​ខ្វៃ​ក្នុង​ឪ​កាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន -​វៀតណាម​នេះ ៕ ខេមរា​