ដឹង​អត់ថា​ប្រេះ​បបូរមាត់​គួរតែ​ញ៉ាំ​អ្វី​ទើប​ល្អ​?

ដឹង​អត់ថា​ប្រេះ​បបូរមាត់​គួរតែ​ញ៉ាំ​អ្វី​ទើប​ល្អ​?

​ការ​ប្រេះ​បបូរមាត់​មានន័យថា​អ្នក​កំពុងតែ​បាត់បង់​ជីវជាតិ និង​វីតាមីន​សំខាន់ៗ​មួយចំនួន​ហើយ នោះ​គឺ​ជាតិ​ស័ង្កសី ជាតិ​ដែក និង​វីតាមីន B12, B3 និង B2​។

​អ្វី​ដែល​អ្នកត្រូវការ​ក្នុង​របប​អាហារ​ដើម្បី​ប៉ះប៉ូវ​ឡើងវិញ​នោះ​មានដូចជា ត្រី​សាល​ម៉ុង ត្រីធូ​ណា ពពួកសត្វ​ដែល​មាន​សម្បក ស៊ុត សាច់​បក្សី សណ្តែក​។ ហើយ​បើសិនជា​អ្នក​ញ៉ាំ​អាហារ​ទាំងនេះ​ជាមួយ​នឹង​បន្លែ​ដូចជា ម្ទេស​ប្លោក​ពណ៌​ក្រហម ផ្កា​ខាត់ណា និង​ប្រូ​ខូលី​វិញ​នោះ អ្នក​ក៏​នឹង​ទទួលបាន​ជាតិ​ដែក និង​វីតាមីន C យ៉ាង​ល្អ​ផងដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​សាកល្បង​ញ៉ាំ​អាហារ​ចូល​គ្នា​បែប​នេះ​ដើម្បី​ទទួលបាន​ផល​ល្អ និង​សម្រាល​ដល់​ការ​ប្រេះ​បបូរមាត់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។