ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​មេធាវី​ដើរ​បោកប្រាស់​លុយកាក់​ពី​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​មួយ​​ចំនួន ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៦ ត្រូវ​បាន​ដោះ​លែង​វិញហើយ​ ។ ជុំវិញ ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​មេធាវី​ដើរ​បោក​លុយ​ប្រជាពលរដ្ឋ

ការសម្រេច​ដោះ​លែង​បុរស​ដែល​តាំងខ្លួន​ជា​មេធាវី​នេះ ត្រូវ​គេ​ដឹង​ថា ជា​​អនុប្រធាន​តុលាការខេត្ត​ឈ្មោះ​ម៉ែ​ន វណ្ណៈ ដែល​ករណី​នេះ បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ ក៏ដូចជា​សមត្ថកិច្ច​​​បាន​អស់​​ទឹក​ចិត្ត ក្នុង​ការ​ដែល​ខំ​ស្រាវជ្រាវ​រហូត​បាន​ឃាត់ខ្លួន​ជន​រូប​នេះ ដែល​ចំណាយរយៈ​ពេល​យ៉ាង​យូរ ។