​បុរស​ម្នាក់ ​​​ធ្លាក់​ពី​លើចុង​ត្នោត ​​កម្ពស់​​ជាង​១០​ម៉ែត្រ​ សន្លប់​​៣ថ្ងៃ​ហើយ ​មិន​ទាន់​ដឹង​ខ្លួ​ន​ទៀត

ខេត្តកំពង់ឆ្នាំង ​៖ បុរស​ម្នាក់ ​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត ​កម្ពស់​ជាង​១០​ម៉ែត្រ រង​របួសធ្ងន់ ​​ត្រូវ​បាន​គេ​ដឹក​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាល់​ម៉ែត​ ឯរាជ​ធានី​ភ្នំពេញ ​កាលពី​ល្ងាច ថ្ងៃ​ទី​៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ នៅចំណុច​ វាលស្រែ​ត្រពាំង​រពាក់ ស្ថិត​នៅ​​ក្នុង ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ​ស្រុក​រលារ​ប្អៀ​រ​ ។​

​ក្រុម​គ្រួសារ​​​បុរស​​រង​គ្រោះ បានឱ្យ​​ដឹង​ថា​ ​​បុរស​​រង​គ្រោះ​ ឈ្មោះ​ ថៃ អាយុ​៤១​ឆ្នាំ ​​ឯប្រពន្ធ​ឈ្មោះ ម៉​ន សុធា អាយុ​៣៧​ឆ្នាំ មានកូន​ប្រុស​ស្រី ​៤​នាក់ រស់នៅ​ក្នុងភូមិ​ឃុំ​ កើតហេតុ​ខាងលើ ​​ប្រកប​របរ​ឡើងត្នោត ​ជិត​២០​ឆ្នាំ​​ហើយ​​ ព្រោះ​​តែ​​ជីវភាព​ ខ្វះខាត ។ នៅ​ថ្ងៃ​កើតហេតុ ​គាត់​បាន​ត្រឡប់​ ពី​ចូលរួម​ក្នុង​មង្គលការ​​វិញ ដល់​ផ្ទះ​ម៉ោង​៤ល្ងាច ​​​ក៏​​​រែក​បំពង់​ទឹក​ត្នោត ​ដើរ​សំដៅ​ទៅ​ ដើម​ត្នោត ដូចធម្មតា លុះ​កន្លះ​ម៉ោង​ក្រោយមក​ ស្រាប់តែ​​​មាន​គេ​ រត់​មក​ប្រាប់​ក្រុម​គ្រួសារ​ថា​ ​គាត់​​​ធ្លាក់​ពីលើ​ចុង​ត្នោត ហើយ​ក៏​មានការ​ផ្អើល​ ឆោ​​ឡោ​ឡើង តែ​ម្តង​ ​។

លោកតា ​អុ​ន អាយុ​ជាង​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ ​ជាមួយ​គ្នា បានឱ្យ​ដឹង​ថា​ ​មុន​ពេល​កើតហេតុ គាត់​​បាន​ប្រមូល​សំរាម​​ក្នុង​ស្រែ​ដុត ដែល​មាន​ចម្ងាយ​ ប្រមាណ​១៥​ម៉ែត្រ ​ពី​ដើម​ត្នោត ​ពេល​នោះ​គាត់ឮ​​សំឡេង ​​​ធ្លាក់​យ៉ាង​ខ្លាំង​ ដូច​គេ​ទម្លាក់​របស់​អ្វី​ម្យ៉ាង ​ពីលើ​ចុង​ត្នោត គាត់​​ក៏​​ងើយ​មើល ទៅ​លើ​ចុង​ត្នោត អត់​ឃើញ​មាន​មនុស្ស​​ ក៏​ដើរមក​មើល​ក្រោម​គល់​ត្នោត​ ស្រាប់តែ​ឃើញ​ ជន​រង​គ្រោះ ដេក​ផ្កាប់មុខ​ ទៅ​នឹង​ដី សន្លប់​លែង​ដឹងខ្លួន ​ទៅហើយ ​គាត់​បាន​ស្រែកហៅ​អ្នក​ជិតខាង ​ឱ្យ​មក​ជួយចង​អង្រឹង​ ធ្វើ​ស្នែង​សែង ជន​រង​គ្រោះ​​ យក​មក​ផ្ទះ និង​បាន​រៀបចំ ​ដឹក​ជន​រង​គ្រោះ ​តាម​រ៉ឺ​ម៉ក​រន្ទាយក​ម៉ូតូ​ សណ្តោង​បញ្ជូន​ជន ​រងគ្រោះ​ទៅ​​មន្ទីរពេទ្យ ​តែ​អ្វី​ដែល​​គួរ​ឱ្យ​ ស​ង្វេ​គ​​​នោះ ពេល​រ៉ឺ​ម៉ក​ចេញ​បាន​ប្រមាណ១​គីឡូម៉ែត្រ​ពី​ផ្ទះ​ ស្រាប់តែ​ក្រឡាប់ ធ្លាក់​ជន​រង​គ្រោះ​​ ម្តង​​ទៀត ។  

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ដល់​មន្ទីរពេទ្យ​ខេត្ត ដោយ​ជន​រង​គ្រោះ មាន​សភាព​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ក៏​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ​ឯ​រាជ​ធានី​ភ្នំពេញ ​​បើ​តាម​គ្រួសារ ​ជន​រង​គ្រោះ​ប្រាប់​ថា ​នៅព្រឹកថ្ងៃ​ទី​៥ ខែ​កុ​ម្ភៈ នេះ​ ​ជន​រង​គ្រោះ​ នៅ​មិន​ទាន​ដឹងខ្លួន​ នៅ​ឡើយ ៕

​បុរស​ម្នាក់ ​​​ធ្លាក់​ពី​លើចុង​ត្នោត ​​កម្ពស់​​ជាង​១០​ម៉ែត្រ​ សន្លប់​​៣ថ្ងៃ​ហើយ ​មិន​ទាន់​ដឹង​ខ្លួ​ន​ទៀត
​បុរស​ម្នាក់ ​​​ធ្លាក់​ពី​លើចុង​ត្នោត ​​កម្ពស់​​ជាង​១០​ម៉ែត្រ​ សន្លប់​​៣ថ្ងៃ​ហើយ ​មិន​ទាន់​ដឹង​ខ្លួ​ន​ទៀត
​បុរស​ម្នាក់ ​​​ធ្លាក់​ពី​លើចុង​ត្នោត ​​កម្ពស់​​ជាង​១០​ម៉ែត្រ​ សន្លប់​​៣ថ្ងៃ​ហើយ ​មិន​ទាន់​ដឹង​ខ្លួ​ន​ទៀត
​បុរស​ម្នាក់ ​​​ធ្លាក់​ពី​លើចុង​ត្នោត ​​កម្ពស់​​ជាង​១០​ម៉ែត្រ​ សន្លប់​​៣ថ្ងៃ​ហើយ ​មិន​ទាន់​ដឹង​ខ្លួ​ន​ទៀត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត