​ឃុំខ្លួន​២​នាក់ ករណី​រក្សាទុក​សារធាតុ​ញៀន​

បន្ទាយមានជ័យ: តុលាការខេត្ត​បន្ទាយមានជ័យ បានសម្រេច​ឃុំខ្លួន ជនសង្ស័យ​២​នាក់ ជា​បណ្តោះអាសន្ន នៅ​ថ្ងៃទី​៥ ខែកុម្ភ​: ឆ្នាំ​២០១៦ នេះ ពីបទ​រក្សាទុក​សារធាតុ​ញៀន​។​

​ជនសង្ស័យ​ពីរ​នាក់​នោះ ឈ្មោះ ជា នុ​ន អាយុ​៣០​ឆ្នាំ ភេទ​ប្រុស​ស្នាក់នៅ​មិន​ប្រាកដ មុខរបរ​កម្មករ និង​ឈ្មោះ ជា ចាន់​រស់ អាយុ​១៦​ឆ្នាំ ស្នាក់នៅ​មិន​ប្រាកដ មុខរបរ​កម្មករ។ ជនសង្ស័យ​ទាំងពីរ បាន​ត្រូវ​ប៉ូលិស ក្រុង​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង ១១ យប់ ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ពីបទ​ប្រើប្រាស់ និង​រក្សាទុក​ថ្នាំញៀន​។​
      
​សមត្ថកិច្ច ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា (​អំ​ហ្វេ​តា​មីន​) ចំនួន​៧​គ្រាប់​៕V/S

​ឃុំខ្លួន​២​នាក់ ករណី​រក្សាទុក​សារធាតុ​ញៀន​