ពេទ្យសត្វ​កំពង់ឆ្នាំង ចុះ​ត្រួតពិនិត្យ និង​បាញ់ថ្នាំ​ជីវ​សុវត្ថិភាព ទប់ស្កាត់​ការឆ្លង​ជំងឺ ផ្តាសាយ​បក្សី

​កំពង់ឆ្នាំង: មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​ចុះ​ត្រួតពិនិត្យ ទីតាំង​សត្តឃាត ការដឹកជញ្ជូន​សត្វ​ឆ្លងកាត់ និង​កន្លែង​លក់​មាន់​ទា នៅតាម​ទីផ្សារ​នានា ក្នុង​ក្រុង​កំពង់ឆ្នាំង ។
​    ​
​នៅក្នុង​ឱកាស​នោះ មន្ត្រី​ពេទ្យសត្វ បាន​ផ្សព្វផ្សាយ អំពី​វិធានការ ការពារ​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺផ្តាសាយបក្សី និង​បាន​បាញ់ថ្នាំ ជីវ​សុវត្ថិភាព សម្លាប់​មេរោគ នៅតាម​ទីតាំង មួយចំនួន​ផងដែរ ។​
​    ​
​លោក ក្រឹ​ង សំអាត ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​មានប្រសាសន៍ថា នៅក្នុង​ឱកាស​ពិធី​ចូលឆ្នាំ​ចិន  តម្រូវការ​សាច់សត្វ ជាពិសេស ជ្រូក មាន់ ទា មានការ​កើនឡើង ហើយ​ការដឹកជញ្ជូន​សត្វ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក៍មាន​ច្រើន​ផងដែរ ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល ជាពិសេស​ជំងឺផ្តាសាយបក្សី កម្លាំង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល បាន​ចុះ​ត្រួតពិនិត្យ និង​បាញ់ថ្នាំ​ជីវ​សុវត្ថិភាព និង​ផ្សព្វផ្សាយ ដល់​អាជីវករ អោយ​ពួកគាត់ បាន​យល់ដឹង កាន់តែច្បាស់​បន្ថែមទៀត ហើយ​ការលក់ដូរ ត្រូវមាន​អនាម័យ អោយ​បានល្អ​ដូចជា​ពាក់​ម៉ាស់ និង​ស្រោមដៃ​អោយបាន​ត្រឹមត្រូវ ។
​    ​
​លោក​ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ក៍​សូម​សំណូមពរ​ផងដែរ ដល់​អាជីវករ​ពិឃាតសត្វ និង​លក់​សាច់សត្វ​គ្រប់​ប្រភេទ ចូលរួម​សហការ​ធ្វើ​អនាម័យ​វិច​ខ្ចប់ និង​លក់ដូរ​សាច់សត្វ អោយមាន​អនាម័យ​ល្អ ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​។ បើ​នៅ​កន្លែង​ណា មាន​សត្វ​មាន់ ទា ជ្រូក ឈឺ ត្រូវ​រាយការណ៍​ជាបន្ទាន់ មក​ការិយាល័យ​បសុពេទ្យ​ខេត្ត ដើម្បី​មន្ត្រី​ជំនាញ ចុះ​បាញ់ថ្នាំ​ទប់ស្កាត់​ជម្ងឺ​សត្វ អោយបាន​ទាន់ពេល វេលា​៕V/S