​យុវជន​ម្នាក់ស្រវឹង​បើក​ម៉ូតូ​លឿន ដួល​រងរបួស​ធ្ងន់ នៅ​ក្រុង​ស្វាយរៀង

ស្វាយរៀង: យុវជន​ម្នាក់ រងរបួស​ធ្ងន់ ខណៈដែល​បើកបរ​ម៉ូតូ​យ៉ាង​លឿន ក្នុង​សភាព​ស្រវឹងស្រា​ជោក ក៏​ដួល​អូស​ជាង​១០​ម៉ែត្រ ប៉ុន្តែ​សំណាងល្អ អត់​មាន​រថយន្ត ឬ​ម៉ូតូ​មកពី​មុខ កុំ​អី​អាច​និង​មាន​គ្រោះថ្នាក់​ដល​ជីវិត​។

​ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ៣ រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖ យុវជន​ដែល​ដួល​រងរបួស​ធ្ងន់​នោះ ឈ្មោះ ទិ​ត ធឿន អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​រោងដំរី ស្រុក​រំដួល ខេត្តស្វាយរៀង​៕V/S

​យុវជន​ម្នាក់ស្រវឹង​បើក​ម៉ូតូ​លឿន ដួល​រងរបួស​ធ្ងន់ នៅ​ក្រុង​ស្វាយរៀង

​យុវជន​ម្នាក់ស្រវឹង​បើក​ម៉ូតូ​លឿន ដួល​រងរបួស​ធ្ងន់ នៅ​ក្រុង​ស្វាយរៀង