តេជោ សែន រំលឹកការដឹកនំាជាតិ ក្នុងស្ថានការណ៍ ដ៏លំបាក ខណៈប្រទេសជាតិ ស្ថិតក្នុងកាលៈទេស សន្តិភាព និងសង្គ្រាម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ នេះ បានរំលឹកអំពីរឿងរ៉ាងខ្លះៗ ខណៈដែលសម្តេច បានដឹកនាំរដ្ឋាភិបាល ក្នុងស្ថានការណ៍ដ៏លំបាក ដែលប្រទេសជាតិកំពុងស្ថិតក្នុងដំណាក់កាលសន្តិភាពផង និងសង្គ្រាមផង។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេកប៊ុក ផ្ទាល់ខ្លួន សម្តេច បានសរសេរថា "បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ ! មុនមានថ្ងៃនេះ យើងបានឆ្លងកាត់ នូវដំណាក់កាលលំបាកយ៉ាងខ្លាំង គ្រួសារនីមួយៗ ត្រូវចាប់ផ្តើមពីបាតដៃទទេរ ជាមួយនឹង ការត្រូវវិលត្រឡប់ ទៅរកភូមិកំណើត ស្វែងរកក្រុមគ្រួសារបន្ទាប់ពី ប៉ុល ពត ជម្លៀស"។

សម្តេចបានសរសេរបន្ថែមទៀតថា "រដ្ឋាភិបាលនាសម័យនោះ ដែលភាគច្រើន ដឹកនាំដោយខ្ញុំ ត្រូវស្ថិតក្នុងសភាពការណ៍ ដ៏លំបាក ព្រោះប្រទេសជាតិ ស្ថិតក្នុងកាលៈទេសៈ មានសន្តិភាពផង និងមានសង្គ្រាមផង គ្រោះទឹកជំនន់ និងរាំងស្ងួត តែងកើតមាន ដែលតម្រូវឱយ មន្ត្រីថ្នាក់ដឹកនាំ ចុះជាប់ជាមួយប្រជាជន ឬរហូតទៅកាន់សមរភូមិ រួមសុខ រួមទុក្ខជាមួយ កងកម្លាំងប្រដាប់អាវុធ ដើម្បីការពារប្រជាជន ពីការវាយប្រហារពីពួក ប៉ុលពត ទៀតផង"។

សម្តេចបានសង្កត់ធ្ងន់ថា ពេលនេះប្រទេស មានសន្តិភាពទាំងស្រុង ដែលផ្តល់លទ្ធភាព ឱ្យមានការអភិវឌ្ឍ លើគ្រប់វិស័យ មេរៀនឈឺចាប់ ពីអតីតកាល មិនត្រូវឱ្យមានទៀតទេ លើទឹកដីដ៏កំសត់របស់យើង៕