អាកា​រៈ​កង្វះជាតិ​ស្ករ​ក្នុង​ឈាម​គឺ​បែប​នេះ​

អាកា​រៈ​កង្វះជាតិ​ស្ករ​ក្នុង​ឈាម​គឺ​បែប​នេះ​

​ការ​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ន័យ​ថា​កម្រិត​ជាតិ​ស្ករ​របស់​អ្នក​តិចជាង ៨០​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​ឈាម (mg/dl)​។ ចំពោះ​កម្រិត​ជាតិ​ស្ករ​ធម្មតា​គឺ ១០០​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​ឈាម​។ បើសិនជា​មិន​បាន​យកចិត្តទុកដាក់​ទេ ការ​កង្វះ​ជាតិ​ស្ករ​នេះ​អាច​បណ្តាល​ឱ្យ​សន្លប់ និង​ខូច​ដល់​ខួរក្បាល​បាន​។ ខាងក្រោម​នេះ​គឺជា​អា​ការៈដែល​បញ្ជាក់ថា​អ្នក​កំពុងតែ​មាន​បញ្ហា​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ហើយ​។

បែក​ញើស​
សញ្ញា​ដ៏​សំខាន់​មួយ​នៃ​អាកា​រៈ​កង្វះជាតិ​ស្ករ​ក្នុងឈាម​នោះ​គឺជា​ការ​បែកញើស​ពេញ​ខ្លួន​តែម្តង​ដែល​មាន​លក្ខណៈ​ពី​តិចតួច​រហូតដល់​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ រឿង​នេះ​អាច​សម្គាល់​ដឹង​តាមរយៈ​ការមើលឃើញ​បែកញើស​លើ​មុខ​ដំបូង​គេ​តែម្តង​។

ស្លេកស្លាំង​
កាលណា​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប វា​នឹង​កាត់បន្ថយ​ចំនួន​អុកស៊ីសែន​ក្នុង​ឈាម ដែល​ជាហេតុ​នាំ​ឱ្យ​ស្បែក​មើល​ទៅ​ស្លេកស្លាំង​។ អ្នក​អាច​សម្គាល់​ដឹង​ជាងគេ​គឺ​នៅ​លើ​ស្បែក​មុខ និង​បាតដៃ​។
អាកា​រៈ​កង្វះជាតិ​ស្ករ​ក្នុង​ឈាម​គឺ​បែប​នេះ​
ឆេវឆាវ​
ការប្រែប្រួល​យ៉ាងខ្លាំង​ចំពោះ​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើនតែ​ធ្វើឱ្យ​មាន​អារម្មណ៍មិនល្អ នេះ​ក៏​ដោយសារ​តែ​អតុល្យភាព​អ័រម៉ូន​ដែលនាំឱ្យ​មាន​អាការៈ​វង្វេងវង្វាន់ និង​ឆេវឆាវ​តែម្តង​។
អាកា​រៈ​កង្វះជាតិ​ស្ករ​ក្នុង​ឈាម​គឺ​បែប​នេះ​
ឃ្លាន​
នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ ខួរក្បាល​ក៏​មិន​អាច​ប្រើប្រាស់​ជាតិ​ស្ករ​តាម​តម្រូវ​ការធម្មតា​របស់​វា​ដែឬ ដូច្នេះ​វា​នឹង​ធ្វើឱ្យ​កោសិការ​ផលិត​ជាតិ​ស្ករ​កាន់តែ​ច្រើន​តាមរយៈ​ការជំរុញ​ឱ្យមាន​អារម្មណ៍​ចង់​ញ៉ាំ​អាហារ​។
អាកា​រៈ​កង្វះជាតិ​ស្ករ​ក្នុង​ឈាម​គឺ​បែប​នេះ​
កង្វះ​ការសម្របសម្រួល​
នៅពេល​ដែល​ខួរក្បាល​កង្វះ​ការផ្គត់ផ្គង់​ជាតិ​ស្ករ វា​នឹង​ធ្វើឱ្យ​ខ្សោយ និង​អស់កម្លាំង​។ ករណី​ធ្ងន់ធ្ងរ វា​ក៏​នាំ​ឱ្យ​កង្វះ​ដល់​ការសម្របសម្រួល វង្វេងវង្វាន់ និង​ប្រកាច់​បានដែរ​។
អាកា​រៈ​កង្វះជាតិ​ស្ករ​ក្នុង​ឈាម​គឺ​បែប​នេះ​
ងងុយ​គេង​
កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ​ក្នុង​រាងកាយ នឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​មិនសូវ​មាន​កម្លាំង ដែល​ជាហេតុ​នាំ​ឱ្យ​វិលមុខ និង​សន្លឹម​ងងុយគេង​បាន​៕

អាកា​រៈ​កង្វះជាតិ​ស្ករ​ក្នុង​ឈាម​គឺ​បែប​នេះ​

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។