ចង់ឆាប់ស្រកទម្ងន់មែនទេ? ផ្លែល្វាក៏អាចជួយអ្នកបានដែរ!

ការកើនឡើងនៃកម្រិតជាតិខ្លាញ់នៅក្នុងឈាម បណ្តោលមកពីរបៀបរស់នៅប្រចាំថ្ងៃ, បរិភោគអាហារមិនល្អ ព្រមទាំងខ្វះការធ្វើលំហាត់ប្រាណ។ ដូច្នេះប្រសិនបើអ្នកមានកូឡេស្តេរ៉ុល (LDL) នៅក្នុងជាឈាមមានកម្រិតខ្ពស់ សូមប្រើប្រាស់ផ្លែល្វា។ ព្រោះឱសថធម្មជាតិមួយនេះអាចជួយកាត់បន្ថយកូឡេស្តេរ៉ុល ហើយជួយកម្រកទម្ងន់បានយ៉ាងរហ័ស។
 
ចង់ឆាប់ស្រកទម្ងន់មែនទេ? ផ្លែល្វាក៏អាចជួយអ្នកបានដែរ!
ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើ៖
- យកផ្លែល្វាក្រៀម ៣ផ្លែ (ហាលស្ងួត) ហើយយកឈើចាក់ធ្មេញចាក់ទម្លុះគ្រប់កន្លែង។
- បន្ទាប់មកត្រូវដាក់ចូលទៅក្នុងកឡមួយ និងចាក់ទឹកខ្មេះប៉ោម ២ពែងតូចៗ។
- រក្សាវាទុកឲ្យបានមួយយប់ រួចបរិភោគភ្លាមៗក្រោយពេលភ្លាក់ពីគេង ទាំងពោះនៅទទេ (បរិភោគទាំងអស់)។
- កុំទាន់ចោលទឹកឲ្យសោះ ព្រោះអ្នកអាចត្រាំផ្លែល្វាបន្តទៀតសម្រាប់បរិភោគនៅព្រឹកស្អែក។ (ទឹកខ្មេះប៉ោមអាចប្រើប្រាស់បាន ៧ ថ្ងៃ សូមដូរចេញ។)
រូបមន្តមួយនេះចាប់ផ្តើមសម្អាតជាតិខ្លាញ់បណ្តើរៗក្នុងពេល ៧ថ្ងៃ តែអ្នកត្រូវព្យាយាមអនុវត្តឲ្យបាន ២សប្តាហ៍។
បន្ទាប់ពីរយៈពេល ២សប្តាហ៍អ្នកនឹងសម្គាល់ឃើញថា កម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាមនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ហើយទម្ងន់ក៏ស្រកយ៉ាងឆាប់រហ័សដែរ៕
ដោយ៖ Senghong
ប្រភព៖ myfitmagazine

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចង់ឆាប់ស្រកទម្ងន់មែនទេ? ផ្លែល្វាក៏អាចជួយអ្នកបានដែរ!
    • ចង់ឆាប់ស្រកទម្ងន់មែនទេ? ផ្លែល្វាក៏អាចជួយអ្នកបានដែរ!已关闭评论
    • 10 views
    • Hide Sidebar
      A+
    Publish on:2016/02/06  Category:សុខភាព