ទីក្រុង​នៃ​ជនភា​សខ្លួន​រាប់ម៉ឺន​នាក់​មក​ពី​​ស៊ីរីជ្រក​កោន​នៅ​ប្រទេស​ហ្ស៊ក​ដានី​

​(ហ្ស៊កដានី)៖ ​រូបភា​ពមិ​នគួរ​ឱ្យ​ជឿ​មួយ​​នៃជំរុំជ​នភាស​ខ្លួន​មក​ពី​ប្រទេស​ស៊ីរី​។ ​ការ​ធ្វើ​មាត្រា​ទៅ​លើវិបតិ្ត​ នៃ​ជំរុំ​ជនភាស ​ខ្លួន​ ​ជន​ជាតិ​ស៊ីរី ៨​​ម៉ឺននាក់​ ដែល​សាង​សង់​ផ្ទះ​នៅ​កណ្តាល​ឆ្នេរ​ខ្សាច់ ​ហ្ស៊កដានី ​យ៉ាង​ហោច​ណាស់ ​នំប៉័ងជាង​១៥ ​តោន ​ត្រូវ ​បា​ន​ចែក​ចាយ​​ជាប្រចាំ​ទៅ​លើ​តំបន់​សំណង់​អនាធិ​តេយ្យ​នេះ​។​
ទីក្រុង​នៃ​ជនភា​សខ្លួន​រាប់ម៉ឺន​នាក់​មក​ពី​​ស៊ីរីជ្រក​កោន​នៅ​ប្រទេស​ហ្ស៊ក​ដានី​
​​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ​ជំរុំ​នៃ​ជន​ភាស​​ខ្លួន​​ជន​​ជាតិ​​ស៊ីរី​ទាំង ​​៨​ម៉ឺន​នាក់​នេះ ​​ក៏​មាន​ការ​ រីក ​ដុះ ​ដាល ​នៃ ​សេវា​ កម្ម ​មួយ ​ចំនួន​ដូច​​ជា៖​សេវា​កម្ម​ដឹក​ជញ្ជូន​Pizza​, ​ហាងកាត់សក់បុរ​ស,​ នារី ​កន្លែង​លក់​គ្រឿង​ទេស​, ​ហាងកាហ្វេ ​និង​ សូម្បី​តែ​កន្លែង​ រៀប​ចំពិធី​មង្គល​ការ​ក៏​មាន​ដែរ។ ​
ព្រះមហាក្សត្ររបស់ប្រទេស ហ្ស៊កដានី អាប់ឌូលឡា បានមានព្រះបន្ទូលថា៖ “សេវាកម្មរបស់យើងគឺកំពុងតែរវល់នៅក្នុង ការមើលថែទាំជនភាសខ្លួន ហើយយើងក៏ប្រាកដថា មិនមានក្រុម ISISឆ្លងកាត់ព្រំដែនដែរ”។ ព្រះមហាក្សត្រប្រទេសនេះ បានប្រាប់សន្និសិទការសែតនៅទីក្រុងឡុងប្រទេសអង់គ្លេសថា៖ “ប្រសិនបើក្តីបំណង របស់ប្រទេសលោកខាងលិច មានបំណង នៅក្នុងការលើកកម្ពស់តម្លៃនោះ ខ្ញុំក៏សប្បាយចិត្តដែរ នៅក្នុង ការប្តូរទីតាំងនៃជនភាសខ្លួន”៕
ប្រែសម្រួលដោយ៖ កញ្ញា
dailymail

  • ទីក្រុង​នៃ​ជនភា​សខ្លួន​រាប់ម៉ឺន​នាក់​មក​ពី​​ស៊ីរីជ្រក​កោន​នៅ​ប្រទេស​ហ្ស៊ក​ដានី​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/02/06  Category:ជីវិតនិងសង្គម