ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ​៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត បានធ្វើការ​​​ចុះ​​​ត្រួតពិនិត្យ​លើ​ចំណីអាហារ​នៅ​ផ្សារ​ទំនើប​ឡាក់​គី​ ម៉​ល មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន ដែលប្រតិបត្តិការ​នេះ ដឹកនាំ​​ដោយ​ក្រុម​​ដោយ​លោក​ជុំ ឌី​វ៉ឺរី​ស អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប កាលពី​​ថ្ងៃ​ទី​០៥ ​កុម្ភៈ ​​២០១៦ ​នេះ​ ស្ថិត​នៅ​តាម​​បណ្តោយ​ផ្លូវ​​ស៊ី​វត្ថា ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​​-ខេត្តសៀមរាប​ ។

លោក​ជុំ ឌី​វ៉ឺ​រី​ស ​​ប្រតិបត្តិការ​នេះ​ត្រូវ​​​ធ្វើ​ឡើង​តាំង​​​ពី​ថ្ងៃ​ទី​០៣ ​កុម្ភៈ ​រហូត​មក នៅ​តាម​បណ្តា​ទីតាំង​លក់ទំនិញ​ចំណីអាហារ​នានា​ក្នុង​ក្រុង​សៀមរាប រួម​ទាំង​ផ្សា​ទំនើប​ផង​ដែរ ​។ ហើយ​គោលដៅ​សំខាន់ គឺ​ការ​ឆែកឆេរ​កញ្ចប់​កាដូ​​នំចំណី ភេសជ្ជៈ ដែល​គេ​និយម​ទិញ​យក​ទៅ​ជូន​ចាស់ទុំ ញាតិ​មិត្ត បងប្អូន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ចូល​ឆ្នាំ​ចិន​-​វៀតណាម ​។

លោក​​​បន្ត​ថា ក្រោយ​ពី​ការ​ត្រួតពិនិត្យ​របស់​ក្រុមការងារ ដូច្នេះ​បងប្អូន​​ត្រូវ​មានការ​ប្រុង​ប្រយ័ត្នពីព្រោះ​ថា នៅ​ក្នុង​កញ្ចប់​ការ​ដូរ​នោះ គឺ​វា​ងាយស្រួល​យ៉ាង​ខ្លាំង​ណាស់ ក្នុង​ការ​បន្លំ​យក​ទំនិញ​ហួស​កាល​បរិ​ច្ឆេ​ទ​ប្រើប្រាស់ បង្កប់​លក់​ទៅ​ឱ្យ​អ្នក​ដែល​បាន​មក​ទិញ​ទំនិញ​ទាំង​អស់នោះ​ ។​ ​