តៃវ៉ាន់ជួបគ្រោះរញ្ជួយដីកម្រិត ៦.៤ រិុចទ័រ មុនពេលចូលឆ្នាំចិនខណៈមនុស្ស ជាច្រើនរយនាក់ កំពុងបាត់ខ្លួន ក្រោយពីអគារខ្ពស់ បានដួលរលំ (មានវីដេអូ)

តៃវ៉ាន់៖ មនុស្សជាច្រើនកំពុង ទទួលរងនូវ ការគំរាមកំហែងដល់ជីវិត ខណៈពេលដែល អគារចំនួន ២ខ្ពស់ៗ ត្រូវបានដួលរលំ ដោយសារគ្រោះថ្នាក់រញ្ជួយដី ក្នុងកម្រិត ៦.៤ រិុចទ័រ នាទីក្រុង Tainan នៅលើកោះតៃវ៉ាន់ ប៉ុន្តែអ្នកជំនាញរំពឹងថា ស៊ូណាមិ នឹងមិនកើតឡើងទេ។

តៃវ៉ាន់ជួបគ្រោះរញ្ជួយដីកម្រិត ៦.៤ រិុចទ័រ  មុនពេលចូលឆ្នាំចិនខណៈមនុស្ស ជាច្រើនរយនាក់ កំពុងបាត់ខ្លួន ក្រោយពីអគារខ្ពស់ បានដួលរលំ (មានវីដេអូ)

មកទល់ពេលនេះ សមត្ថកិច្ចភាគខាងត្បូងនៃក្រុង Tainan បានទាញយក សាកសពបីនាក់ចេញពីក្រោម គំនរថ្ម ដោយក្នុងនោះ មានម្នាក់ជាទារិកា ក្នុងខណៈដែលមនុស្សជាច្រើននាក់ទៀត ត្រូវជាប់នៅក្រោមគំនរ សំណង់បាក់បែក។ អាគារកម្ពស់១៦ និង១៧ជាន់ ដែលមានប្រជាជនរស់នៅប្រហែល ៦០០នាក់ ត្រូវបានរាយការណ៍ថា ប្រជាជនទាំងនោះ ត្រូវបានបាត់ខ្លួនជាង ពាក់កណ្តាល។

គ្រោះរញ្ជួយដីនេះ កើតមានឡើងនៅវេលាម៉ោង៤ព្រឹក ក្នុងរយៈជម្រៅ១០គីឡូម៉ែត្រ ទើបធ្វើឲ្យមានផល ប៉ះពាល់កាន់តែធំឡើង។ ក្រសួងឧតុនិយមរបស់តៃវ៉ាន់ បាននិយាយថា បន្ទាប់ពីការរញ្ជួយដ៏ខ្លាំង ក៏មានការរញ្ជួយតូចៗកើតឡើងយ៉ាងហោចណាស់ ៥ដងទៀត ក្នុងកម្រិត ៣.៨ រិុចទ័ររឺខ្ពស់ជាងនេះ។ នៅពេលនេះ ក្រុមជួយសង្គ្រោះកំពុងផ្តោ តការសង្គ្រោះយ៉ាងខ្លាំងទៅក្នុងតំបន់ Wei Guan ដែលមានមនុស្សចំនួន ២២១នាក់ត្រូវបានជួយសង្គ្រោះ ហើយក្នុងនោះមានមនុស្ស១១៥នាក់កំពុង ត្រូវការបញ្ជូនទៅមន្ទីរពេទ្យ និងមានមនុស្ស២នាក់ រងរបួសធ្ងន់ធ្ងរ។ 

យោងតាមសម្តីរបស់ប្រជាជនម្នាក់ក្នុងក្រុង Tainan បានបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកនៅក្នងតំបន់ ត្រូវបាន កាត់ផ្តាច់ ហើយមន្ទីរពេទ្យ នានាក៏ពេញ ស្របពេលដែលមនុស្សជាច្រើននាក់ ត្រូវបានជាប់នៅក្រោមសំណង់បាក់បែក និងមានមនុស្សបីនាក់ ត្រូវបានស្លាប់។ 

គួរបញ្ជាក់ថា កោះតៃវ៉ាន់ស្ថិតនៅលើតំបន់ប្រសព្វគ្នាពីរនៃស្រទាប់ទិចតូនិច ដែលជាមូលហេតុឲ្យ កើតមានការរញ្ជួយដី ជាញឹកញាប់ ហើយកោះនេះធ្លាប់មាន ការរញ្ជួយក្នុងកម្រិត ៦.៣ រិុចទ័រ បានធ្វើឲ្យមនុស្សស្លាប់ ៤នាក់ ព្រមទាំងធ្វើឲ្យមានការបាក់ដី យ៉ាងធ្ងន់ធ្ងរ កាលពីឆ្នាំ២០១៣ និងធ្លាប់មានការរញ្ជួយដីកាលពីឆ្នាំ ១៩៩៩ ក្នុងកម្រិត ៧.៦ រិុចទ័រ និងបានសម្លាប់មនុស្សអស់ ២,៤០០នាក់។ 

សូមទស្សនាវីដេអូខាងក្រោម៖ 


តៃវ៉ាន់ជួបគ្រោះរញ្ជួយដីកម្រិត ៦.៤ រិុចទ័រ  មុនពេលចូលឆ្នាំចិនខណៈមនុស្ស ជាច្រើនរយនាក់ កំពុងបាត់ខ្លួន ក្រោយពីអគារខ្ពស់ បានដួលរលំ (មានវីដេអូ)
តៃវ៉ាន់ជួបគ្រោះរញ្ជួយដីកម្រិត ៦.៤ រិុចទ័រ  មុនពេលចូលឆ្នាំចិនខណៈមនុស្ស ជាច្រើនរយនាក់ កំពុងបាត់ខ្លួន ក្រោយពីអគារខ្ពស់ បានដួលរលំ (មានវីដេអូ)
តៃវ៉ាន់ជួបគ្រោះរញ្ជួយដីកម្រិត ៦.៤ រិុចទ័រ  មុនពេលចូលឆ្នាំចិនខណៈមនុស្ស ជាច្រើនរយនាក់ កំពុងបាត់ខ្លួន ក្រោយពីអគារខ្ពស់ បានដួលរលំ (មានវីដេអូ)
តៃវ៉ាន់ជួបគ្រោះរញ្ជួយដីកម្រិត ៦.៤ រិុចទ័រ  មុនពេលចូលឆ្នាំចិនខណៈមនុស្ស ជាច្រើនរយនាក់ កំពុងបាត់ខ្លួន ក្រោយពីអគារខ្ពស់ បានដួលរលំ (មានវីដេអូ)
តៃវ៉ាន់ជួបគ្រោះរញ្ជួយដីកម្រិត ៦.៤ រិុចទ័រ  មុនពេលចូលឆ្នាំចិនខណៈមនុស្ស ជាច្រើនរយនាក់ កំពុងបាត់ខ្លួន ក្រោយពីអគារខ្ពស់ បានដួលរលំ (មានវីដេអូ)
តៃវ៉ាន់ជួបគ្រោះរញ្ជួយដីកម្រិត ៦.៤ រិុចទ័រ  មុនពេលចូលឆ្នាំចិនខណៈមនុស្ស ជាច្រើនរយនាក់ កំពុងបាត់ខ្លួន ក្រោយពីអគារខ្ពស់ បានដួលរលំ (មានវីដេអូ)

តៃវ៉ាន់ជួបគ្រោះរញ្ជួយដីកម្រិត ៦.៤ រិុចទ័រ  មុនពេលចូលឆ្នាំចិនខណៈមនុស្ស ជាច្រើនរយនាក់ កំពុងបាត់ខ្លួន ក្រោយពីអគារខ្ពស់ បានដួលរលំ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត