សា​ឡង់​បូម​ខ្សាច់​វៀតណាម បើក​បុក​ភោជនីយដ្ឋាន​មួយ នៅ​ព្រែ​កកោះ​ប៉ោ រង​ការខូចខាត​

កោះកុង: សា​ឡង់​បូម​ខ្សាច់​វៀតណាមធុន​ធំ​មួយគ្រឿង បាន​បើក​ទៅបុកភោជនីយដ្ឋាន កាហ្វេ​រ៉ូ​ឡង់ ដែល​សិ្ថ​ត​នៅតាម​បណ្តោយព្រែ​កកោះ​ប៉ោ ម្តុំ​ផែ​រ៉ូយ៉ាល់ ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​មរ​ភូមិន្ទ កាលពី​វេលា​ព្រឹក​ព្រលឹម ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០១៦ ។​
​    ​
​បើតាម​ការ​ឲ្យ​ដឹង​ពីម្ចាស់​ភោជនីយដ្ឋាន ដែល​បាន​សរសេរ​រៀបរាប់ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឲ្យ​ដឹងថា សា​ឡង់​បូម​ខ្សាច់​នោះ គឺ​បើកបរ​ដោយព្រូ​វ័យក្មេង​ម្នាក់ ដែល​ពុំមាន​ជំនាញ​ច្បាស់លាស់ បាន​បើក​ទៅបុកភោជនីយដ្ឋាន​របស់គាត់ ដែល​សង់​នៅជាប់​មាត់​ព្រែក បណ្តាល​ឲ្យ​បាក់ស្រុតមួយ​ចំហៀង បាក់​តុ​កៅអីជ្រុះ​បាត់ទៅ​ក្នុង​ទឹក ព្រមទាំង​ខូចខាតសួន​ដំណាំ​អស់​មួយចំនួនធំ​ផងដែរ​។​
​    ​
​ម្ចាស់​ភោជនីយដ្ឋាន​ខាងលើ បាន​ឲ្យ​ដឹង​បន្ថែមថា ករណីនេះ គាត់​បានដាក់​ពាក្យបណ្តឹងទៅ​សមត្ថកិច្ច ដើម្បី​ទាមទារ​សំណងពី​ម្ចាស់​សា​ឡង់​ហើយ​។​
​    ​
​សូមបញ្ជាក់ថា សព្វថ្ងៃ គេ​សង្កេតឃើញសា​ឡង់​បូម​ខ្សាច់​វៀតណាម ជាច្រើន​គ្រឿង បាន​ចត​យ៉ាង​អនាធិបតេយ្យនៅក្នុង​ព្រែ​កកោះ​ប៉ោ នាទី​រួម​ខេត្តកោះកុង ហើយ​បញ្ហា​នេះ ត្រូវបាន​គេ​រិះគន់ថា មកពី​ម​ន្រី្ត​កាំសាបដេកលក់ គិតតែ​ពី​រឿងប្រមូល​លុយ​ដាក់​ហោប៉ៅ ពុំបាន​គិតគូរពី​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ត្រួតពិនិត្យ​ទាំង​សា​ឡង់ និង​អ្នកបើកបរ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ទើប​ធើ្វ​ឲ្យ​ឧបទ្ទវ​ហេតុនេះកើតឡើង តែ​សំណាង​ដែរ ដែល​មិន​ធើ្វ​ឲ្យ​បាត់បង់​ដល់​ជីវិត​មនុស្ស​៕V​/S