ប៉ូលិស​ក្រុង​ប៉ោយប៉ែត ជួយ​ជួសជុល​ផ្លូវលំ នៅ​ភូមិ​ប្រជា​ធម្ម​លិច​

បន្ទាយមានជ័យ: ក្រុមការងារ​មូលដ្ឋាន អធិការដ្ឋាន​នគរបាលក្រុង​ប៉ោយប៉ែត បាន​កៀរគរ​រក​ថវិកា សម្ភារ​: ពី​សប្បុរសជន ដើម្បី​ជួយ​ជួសជុល​ផ្លូវលំ​មួយ អោយប្រើ​ប្រាស់​បាន​ស្រួល​ឡើងវិញ នៅ​មណ្ឌល​៤ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​
        
​លោក​វរសេនីយ៍ អ៊ុំ សុផល អធិការនគរបាលក្រុង​ប៉ោយប៉ែត បានអោយដឹង នៅ​ថ្ងៃទី​៥​កុម្ភ​:​ថា​: មន្ត្រី​ក្រុមការងារ​មូលដ្ឋាន កម្លាំង​នគរបាល​ក្រុង និង​សង្កាត់​ផ្សារកណ្តាល ព្រមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន សប្បុរសជន បាន​រៃអង្គាសបាន​ថវិកា និង​សម្ភារ​: យកទៅជួយ​ជួសជុល​ផ្លូវលំ ដែល​ខូចខាត ដើម្បីអោយ​ពលរដ្ឋ​ប្រើប្រាស់ បាន​ស្រួល​ឡើងវិញ​។  ការជួសជុល​ផ្លូវ​នេះ បានធ្វើ​ឡើងកាលពី​ថ្ងៃទី​៣-៥ កុម្ភ​: កន្លងមក​។​
      
​លោក​វរសេនីយ៍  អ៊ុំ សុផល និង​លោក គាត ហ៊ុល ចៅសង្កាត់​ផ្សារកណ្តាល កម្លាំង​នគរបាល​ជាច្រើន​នាក់ បាន​ចុះ​ធ្វើ​ជួសជុល​ផ្លូវ​២​ខ្សែ ប្រវែង​ជាង ៦០០ ម៉ែត្រ ក្នុង​នោះបាន​ចាក់ដី ឈូសឆាយ កៀរ​កិននិង​បង្ហាប់ ដើម្បីអោយ​ហាប់ប្រើប្រាស់​បាន​។​
      
​ពលរដ្ឋ​រស់នៅ​ភូមិ​ប្រជា​ធម្ម ក៏​ដូច​សង្កាត់​ផ្សារកណ្តាល​ទាំងមូល ថ្លែងអំណរគុណ​គណបក្ស​ប្រជាជន​កម្ពុជាក្រុង​ប៉ោយប៉ែត តាមរយ​:​លោក​វរសេនីយ៍ អ៊ុំ សុផល អធិការនគរបាល​ក្រុង និង​មន្ត្រី​ក្រុមការងារ ដែល​បាន​យកចិត្តទុកដាក់ ដោះស្រាយ​ទុក្ខលំបាក របស់​ពលរដ្ឋ​ទាំង ជួសជុល​ផ្លូវ ទាំង​ពង្រឹង​ភូមិ​ឃុំ មាន​សុវត្ថិភាព​៕V/S

ប៉ូលិស​ក្រុង​ប៉ោយប៉ែត ជួយ​ជួសជុល​ផ្លូវលំ នៅ​ភូមិ​ប្រជា​ធម្ម​លិច​

ប៉ូលិស​ក្រុង​ប៉ោយប៉ែត ជួយ​ជួសជុល​ផ្លូវលំ នៅ​ភូមិ​ប្រជា​ធម្ម​លិច​