ពលរដ្ឋ ១០០ នាក់ នាំគ្នា​ឡោមព័ទ្ធ​មេព្រៃ នៅពេល​ចុះបង្ក្រាប​ឈើ​ខុសច្បាប់​

Doliprane TVC

​តាម​សេចក្តីរាយការណ៍ បានអោយដឹងថា ប្រជាពលរដ្ឋ​ប្រមាណ ១០០ នាក់ បាននាំគ្នា​ឡោមព័ទ្ធ សមត្ថកិច្ច​ជំនាញ​មេព្រៃ​មិនអោយ​ចាក​ចេញពី​បរិវេណ​លំនៅឋាន​មួយកន្លែង ស្ថិតនៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ខណៈពេល​ក្រុម​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​រឹបអូស​ឈើ​គគីរ​មួយចំនួន​កាលពី ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៦ ។​

​លោក នួន សុខុម នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ បាន​ដឹកនាំ​កម្លាំង​មេព្រៃ​ប្រមាណ ១០ នាក់ ចុះទៅ​កាន់​លំនៅឋាន​ប្រជាពលរដ្ឋ​មួយកន្លែង​ដែលមាន​ស្តុក​ទុក ឈើ​គគីរ​មុខកាត់​ធំៗ ប្រវែង​៣​ម៉ែត្រ​ចំនួន ៥ សន្លឹក និង​ឈើមូល​មួយចំនួនទៀត ដែលជា​ឈើ​មាន​តំលៃ ចាប់ពី ១០០០ ទៅ ១៥០០ ដុល្លារ ឯណោះ ។​

ពលរដ្ឋ ១០០ នាក់ នាំគ្នា​ឡោមព័ទ្ធ​មេព្រៃ នៅពេល​ចុះបង្ក្រាប​ឈើ​ខុសច្បាប់​

​នៅពេល​ជំនាញ​មេព្រៃ​កំពុង​សួរនាំ​ម្ចាស់​ឈើ ដើម្បី​ធ្វើ​កំណត់ហេតុ​ស្រាប់តែ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រមាណ​ជា ១០០ នាក់ មក​ឡោមព័ទ្ធ​លំនៅឋាន​ជិត មិនអោយ​មេព្រៃ​រឹបអូស​យក​វត្ថុ តាង​ឈើ​ទាំងនោះ​ទ្បើ​យ ។ ក្នុង​ទីតាំង​កើតហេតុ​នោះ មាន​ជំនាញ​មេព្រៃ​ច្រើន​នាក់ និង រថយន្ត ១ គ្រឿង​ថែមទៀត ។​

​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹង​ទៀតថា ដោយ​ឃើញ​ពី​ស្ថានភាព​រញ៉េរញ៉ៃ​មិន​ស្រួល​នោះ ខាង​ជំនាញ​មេព្រៃ​បាន​ទាក់ទង​ទូរស័ព្ទ​ហៅ​កម្លាំង​សមត្ថកិច្ច​នគរបាល និង ប៉េ​អិ​ម​ខេត្ត​មកជួយ​អន្តរាគមន៍ ទើប​ពេលនោះ​ភាគី​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​បាន​ចាកចេញ​ទៅវិញ ដោយ​សុវត្ថិភាព ។​

​លោក ប៊ូ​គឹម ទ្បេ​ង មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ បានអោយដឹងថា ពិតជា​មាន​ករណី​ប្រជាពលរដ្ឋ​ព័ទ្ធ​កម្លាំង​ជំនាញ​មេព្រៃ ប្រាកដ​មែន ដែលមាន​លោក នួន សុខុម នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ដឹកនាំ​សហការី​រួមមាន មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ និង មន្ដ្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​ផងដែរ ។​

ពលរដ្ឋ ១០០ នាក់ នាំគ្នា​ឡោមព័ទ្ធ​មេព្រៃ នៅពេល​ចុះបង្ក្រាប​ឈើ​ខុសច្បាប់​

​កម្លាំង​ជំនាញ​មេព្រៃ​ត្រូវបាន​ពលរដ្ឋ​ក្នុងភូមិ​ព័ទ្ធ​ជាប់​ក្នុង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​មួយកន្លែង នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ។ លោក​បាន និយាយទៀតថា ក្នុង​បរិវេណ​លំនៅឋាន​នោះ ឃើញ​មាន​ស្តុក​ទុក​ឈើ​គគីរ​មុខ ១ ម៉ែត្រ កម្រាស់​ជាង ១ តឹក​ចំនួន ៤ សន្លឹក​ប្រវែង ៣ ម៉ែត្រ ទាំងអស់ និង ឈើមូល ១ កំណាត់ ។ ឈើ​ទាំងនោះ​មិន​ត្រូវបាន​បង្ក្រាប​រឹបអូស​នោះទេ ដោយសារ​ក្រុមការងារ​បាន​ដកថយ​ទៅ​អង្គភាព​រៀងៗ​ខ្លួន​វិញ ៕​សុថា​ត់​