កាមរីបោលទម្លុះ​ទ្វាររបង​វីឡា​ ស្លាប់​ក្មេងប្រុសម្នាក់​

Doliprane TVC

បុរស​ជា​សន្តិសុខ​ស្ទើរភ្លើង​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ហាយ​ប្រ៊ី​ដ​មួយគ្រឿង បើ​កបំ​បុក​ទម្លុះ​ទ្វាររបង​ផ្ទះ​វីឡា​មួយកន្លែង និង ចូល​ទៅបុក​ក្មេងប្រុស​អាយុ ៣ ឆ្នាំ​ម្នាក់​ដែល​កំពុងតែ​អង្គុយបត់ជើង​នៅខាងមុខ​ផ្ទះ​បណ្តាលឱ្យ​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​ណោ​ច​អធម ។​

កាមរីបោលទម្លុះ​ទ្វាររបង​វីឡា​ ស្លាប់​ក្មេងប្រុសម្នាក់​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៤៥ នាទី​ព្រឹក ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅក្នុង​ផ្ទះ​លេខ ៦៩ ផ្លូវ​លេខ ២៨៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី ២ ខណ្ឌចំការមន ។​ តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា បុរស​ជា​សន្តិសុខ​មានឈ្មោះ ព្រំ ចាន់ អាយុ ៣១ ឆ្នាំ មុខរបរ​ជា​សន្តិសុខ បម្រើការ និង ស្នាក់​នៅក្នុង​សណ្ឋាគារ និង អឹ​ផាត​មេន ​ដែល​នៅក្បែរ​ផ្ទះ​វីឡា​កើតហេតុ​ខាងលើ ។ ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ទា ជីន​ឡុង អាយុ ៣ ឆ្នាំ ចំណែក​រថយន្ត​បង្ក ម៉ាក​ហាយ​ប្រ៊ី​ដ ព៌​ណស ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-០៦២៧ ។​

កាមរីបោលទម្លុះ​ទ្វាររបង​វីឡា​ ស្លាប់​ក្មេងប្រុសម្នាក់​

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្តទៀតថា មុនពេល​កើតហេតុ​បុរស​ជា​សន្តិសុខ​រូបនោះ​បាន​បើករថយន្ត​ម៉ាក​ហា​ប្រ៊ី​ដ​មួយគ្រឿង​ជា​របស់​ភ្ញៀវ​ក្នុង​បំណង រក​កន្លែង​បត់​ដើម្បី​ចូល​ចំណត លុះ​បើក​មកដល់​ខាងមុខ​ទ្វាររបង​រប​ស់​ផ្ទះ​វីឡា​កើតហេតុ​ក៏បាន​បើក​បត់​ត្រឡប់​ទៅក្រោយ​វិញ ។ ពេលនោះ​បុរស​ជា​សន្តិសុខ​រូបនោះ​ទំនងជា​ជាន់​ហ្គែ​រ​ច្រឡំ​ថា​ហ្វ្រាំង​នោះ​យ៉ាងខ្លាំង និង បាន​បោល​បំ​បុក​ទម្លុះ​ទ្វាររបង​ចូល​ទៅខាង​ក្នុងផ្ទះ និង បុក​ក្មេងប្រុស​បណ្តាលឱ្យ​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​តែម្តង ។

កាមរីបោលទម្លុះ​ទ្វាររបង​វីឡា​ ស្លាប់​ក្មេងប្រុសម្នាក់​

ក្រោយពេល​កើតហេតុ​សព​ក្មេងប្រុស​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ចំណែកឯ​បុរស​ជា​សន្តិសុខ​ជា​អ្នកបើកបរ និង រថយន្ត​ហាយ​ប្រ៊ី​ដប​ង្ក​នោះ ត្រូវបាន​កម្លាំង​មាន​សម្ថ​កិច្ច​បញ្ជូន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានីភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត ។​

   ( ប្រភព : TV5  )