មន្ត្រី​បក្សប្រឆាំង :​សោកស្តាយ ចំពោះ​ការលើកឡើង​របស់លោក​បណ្ឌិត សុខ ទូច

Doliprane TVC

​ភ្នំពេញ : បញ្ហា​ព្រំដែន​នេះ គឺជា​រឿង​ដ៏​រសើប​មួយ​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ ទាំង​រដ្ឋាភិបាល​និង​គណៈបក្សប្រឆាំង​តែងតែ​ធ្វើការ​អះអាង​ពី​ភាពត្រឹមត្រូវ​រៀងៗ​ខ្លួន ។បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​បី​ខែ​កន្លងមកនេះ លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានធ្វើ​សន្និសីទកាសែត​មួយ កាលពី​ថ្ងៃទី ៤ ខែកុម្ភៈ កន្លងមកនេះ ស្តីអំពី​លទ្ធផល​នៃ​ការចុះ​ស្រាវជ្រាវ​របស់​ក្រុម​លោក ។​

​នៅក្នុង​សន្និសីទកាសែត​នាពេលនោះ លោក​បណ្ឌិត សុខ ទូច បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លើក​បញ្ហា​ព្រំដែន ដើម្បី​តែ​កកូរកកាយ​ឱ្យ​កើត​បញ្ហា​នៅ​កម្ពុជា​តែប៉ុណ្ណោះ ហើយ​ផែនទី​រប​​ស់លោក សម រង្ស៊ី យកមក​សំអាង​កន្លងមក​នោះ សុទ្ធតែជា​ផែនទី​មិនអាច​ប្រើការ​បាន​ដូចគ្នា ។ កន្លងមក គណៈបក្សប្រឆាំង​បាន​កកូរ​កាយ​បញ្ហា​ព្រំដែន​ហួសកំណត់ ដោយ​ក្នុងនេះ​បាន​ប្រើ់ប្រាស់​ផែនទី​មិន​គ្រប់គ្រាន់ និង មិន​ច្បាស់លាស់ យកមក​ប្រគល់ឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិតសភា​ក្នុងការ​វាស់វែង​ព្រំដែន​រវាង​កម្ពុជា និង ប្រទេស​វៀតណាម ។

មន្ត្រី​បក្សប្រឆាំង :​សោកស្តាយ ចំពោះ​ការលើកឡើង​របស់លោក​បណ្ឌិត សុខ ទូច

លោក​បានលើកឡើង​បន្តទៀតថា នៅ​រយៈ​ចុង​ក្រោយនេះ លោក អ៊ុំ សំអាន ដែលជា​តំណាងរាស្ត្រ សកម្ម​មួយរូប​របស់​គណៈបក្ស​ប្រឆាំង​តែង លើក​បញ្ហា​ព្រំដែន​មក​វាយប្រហារ​ដល់​រាជរដ្ឋាភិបាល ដែល​បង្ក​ឱ្យ​ល្អក់កករ និង បង្កបញ្ហា​បន្តបន្ទាប់ ។ ការលើកឡើង​នេះ​ពុំមាន​អ្វី​សម្អាង​ត្រឹមត្រូវ​ច្បាស់លាស់​នោះទេ ។ លោក​បណ្ឌិត​សុខ ទូច បាន​ថ្លែង​បន្តទៀតថា កាលពី​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ លោក អ៊ុំ សំអាន បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​សម្តេច ហេង សំរិន ដោយ​ស្នើឱ្យ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​កងទ័ព​ប្រជាជន​វៀតណាម ដែល​កាន់កាប់​និង បោះទីតាំង​មូលដ្ឋាន យោធា​លើដី​សម្បទាន សេដ្ឋកិច្ច​នៅ​ខេត្តរតនគិរី ៤ ម៉ឺន​ហិកតា ។

លោក​បាន​ចាត់ទុកថា បក្សប្រឆាំង​បាន​កកូរ​បញ្ហា​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ ហើយ​រាល់​ការ​កកូរកកាយ​កន្លង​មក គ្មាន​អំណះអំណាង​ណាមួយ​ច្បាស់លាស់​មក​ធ្វើជា​សម្អាង​នោះឡើយ ។ មានប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់លោក បណ្ឌិត សុខ​ទូច ខាង​លើក​នេះ ឯក​ឧ​ត្ត យ៉ែម បុញ្ញា​ឫទ្ធិ អ្នកនាំពាក្យ​គណៈបក្ស សង្គ្រោះ​ជាតិ បាន​លើកឡើងថា ចំពោះ​បញ្ហា​ព្រំដែន និង បូរណៈភាព​ទឹកដី គឺ​គណៈបក្ស​សង្គ្រោះ​ជាតិ​មាន​គោលជំហរ​ជាក់លាក់ ហើយ​អ្វីដែល​គាត់​លើកឡើង​នេះ លោក​មានការ​សោកស្តាយ​យ៉ាងខ្លាំង ព្រោះ​គាត់​បាន​រៀនសូត្រ​ខ្លះ​ដែរ មិនគួរណា​គាត់​លើកឡើង​ដូច្នោះ​ទេ ។

មន្ត្រី​បក្សប្រឆាំង :​សោកស្តាយ ចំពោះ​ការលើកឡើង​របស់លោក​បណ្ឌិត សុខ ទូច

ឯកឧត្តម យ៉ែម បុញ្ញា​ឫទ្ធិ បាន​បន្តទៀតថា មាន​សំណួរ​ជាច្រើន​បាន​សួរថា ពេលដែល​គណៈបក្ស​សង្គ្រោះ​ជាតិ លើកឡើង​នូវ​បញ្ហា​ទាំងអស់នេះ​មក តើ​ការពិត​ជាក់ស្តែង​មាន​ដែរ ឬ​អត់​នៅលើ​បញ្ហា​ព្រំដែន ទីមួយ​បញ្ហា​ព្រំដែន​ប្រាកដ​ជាមាន ហើយ​ហេតុផល​យ៉ាងណា​នោះ ត្រូវ​ការសិក្សា​ស្រាវជ្រាវ​ទៅ ព្រោះ​ជា​រឿង​របស់​ខ្មែរ​ទាំងអស់គ្នា ដូច្នេះហើយ​ការលើកឡើង​របស់​គណៈ​បក្ស សង្គ្រោះ​ជាតិ វា​មិនមាន​ពាក់ព័ន្ធ​រឿង​កកូរ កកាយ​យកចំណេញ​ផ្នែក​នយោបាយ​នោះទេ ហើយ​សង្គ្រោះ​ជាតិ​អត់​ដែល​មានបំណង​ទុច្ចរិត​បែប​នោះទេ ចំណុច​សំខាន់បំផុត គឺ​ដើម្បី​បូរណៈភាព​ទឹកដី និង ប្រជាជាតិ​ខ្មែរ​ទាំង​មួល ។​

​ទោះជា​យ៉ាងណា​ក្រុម​អ្នកស្រាវជ្រាវ​ព្រំដែន​របស់​រាជបណ្ឌិត​សភា​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត សុខ ទូច ក្នុង​រយៈពេល​បី​ខែ​កន្លងមកនេះ បាន​រកឃើញ​បង្គោល​ព្រំដែន ចំនួន ១០០០ បង្គោល លើ​ផ្ទៃ​ព្រំដែន​ប្រវែង ៥០០ គីឡូម៉ែត្រ នៅសល់​ផ្ទៃដី​ព្រំដែន​ប្រវែង ៧៧០ គីឡូម៉ែត្រ​ទៀត ដែល​ក្រុម​អ្នកស្រាវជ្រាវ​របស់​រាជ​បណ្ឌិតសភា​កម្ពុជា​និង​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​ទៀត ៕​ដេប៉ូ​+​ចន្ថា​

មន្ត្រី​បក្សប្រឆាំង :​សោកស្តាយ ចំពោះ​ការលើកឡើង​របស់លោក​បណ្ឌិត សុខ ទូច