បារាំងស្នើរសុំ រដ្ឋធម្មនុញ្ញ ឲ្យអាចដាក់ប្រទេស ទៅក្នុងភាពប្រកាស អាសន្នបាន រយះពេល ៤ខែ

ប៉ារីស: យោងតាមការចេញផ្សាយ ដោយគេហទំព័ររបស់ កាសែតស៊ិនហួរ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីបារាំង រដ្ឋាភិបាលបានដាក់សំណើរសុំធ្វើការផ្លាស់ប្តូរ ច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីធ្វើឲ្យមានភាពងាយស្រួល សម្រាប់រដ្ឋាភិបាលអាចធ្វើការ ដាក់ប្រទេសទៅក្នុងការប្រកាស អាសន្នបានភ្លាមៗ និងរយះពេលយូរដល់ទៅ៤ខែ ច្រើនជាងច្បាប់ចាស់ដែលបានចែង។

លោក Manual Valls នាយករដ្ឋមន្ត្រីរបស់ប្រទេសបារាំង បានរៀបចំរួចរាល់ហើយក្នុងការដាក់ប្រទេស ទៅក្នុងភាពប្រកាសអាសន្ន សម្រាប់រយះពេល៤ខែទៀត នឹងថែមទាំងអាចបន្តបានទៀតផង។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីប្រសិទ្ធិភាព និងសារះសំខាន់នៃលទ្ធភាព ដែលអាចដាក់ប្រទេសក្នុង ការប្រកាសអាសន្នបានយូរបែបនេះហើយគឺនៅក្រោយព្រឹត្តិការណ៍ បាញ់រះនិងបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងនៅក្នុងទីក្រុងប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកដែលបានធ្វើឲ្យបាត់បង់ អាយុជីវិតមនុស្សដល់ទៅ១៣០នាក់។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថែមទៀតថា ការដាក់ប្រទេស ក្នុងភាពអាសន្នបានជួយឲ្យបារាំង រារាំងនិងទប់ស្កាត់គម្រោងភេវរកម្ម ដល់ទៅ១១លើក នៅក្នុងការវាយឆ្មក់ដល់ទៅ៣២៨៩លើក ក្នុងនោះប៉ូលីសបានរឹបអូសកាំភ្លើង៥៦០ដើម ហើយមនុស្ស៣៤១នាក់ ត្រូវបានចាប់ឃុំឃាំងផងដែរ ៕

បារាំងស្នើរសុំ រដ្ឋធម្មនុញ្ញ ឲ្យអាចដាក់ប្រទេស ទៅក្នុងភាពប្រកាស អាសន្នបាន រយះពេល ៤ខែ