រុន រ័ត្ន​វាសនា កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី​ដើម្បី​ផលប្រយោជន៍​

​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​ជាបន្ទាន់​។ ដោយហេតុថា លោក រុន រ័ត្ន​វាសនា កំពុងតែ​អនុវត្តន៍​លើសពី​អ្វីដែល​ជាគោលការណ៍​របស់​ក្រសួងមហាផ្ទៃ និង​គោលការណ៍​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​បំផុត​។ លើស​នេះ​ទៅទៀត​លោក រុន រ័ត្ន​វាសនា បាន​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​របស់ខ្លួន​ប្រព្រឹត្ត​លើសពី​អ្វីដែល​មានចែង​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ទៀតផង​។

​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មួយចំនួន​បាន​ទម្លាយ​ឲ្យ​ដឹងថា លោក រុន រ័ត្ន​វាសនា កំពុងតែ​ជំរុញ​ឲ្យ​កូនចៅ​អនុវត្តន៍​ខុសពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ជាក់ស្តែង​នគរបាល​ចរាចរណ៍​មួយចំនួន​ពេល​អនុវត្តន៍​ច្បាប់​ចរាចរណ៍ បែរជា​ត្រួតពិនិត្យ​លើ​បច្ចេកទេស​យានយន្ត​ដូចជា ពិនិត្យ​កង​រថយន្ត​ជាដើម ហើយ​ធ្វើ​ការពិន័យ​យ៉ាង​ងងើល​បំពាន​លើ​តួនាទី​របស់​មន្ត្រី​សាធារណការ​និង​ដឹកជញ្ជូន​។ លើស​នេះ​ទៅទៀត​លោក រុន រ័ត្ន​វាសនា បាន​យក​មនុស្ស​ផ្សេង​ក្រៅពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់ ឲ្យ​ធ្វើ​ការងារ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ក្រអឺតក្រទម​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​បច្ចុប្បន្នកំពុង​ពោរពេញ​ទៅដោយ​បញ្ហា​បក្ខពួកនិយម​យ៉ាង​ពេញបន្ទុក​ដោយសារ​លោក រុន រ័ត្ន​វាសនា ប្រើតែ​មនុស្ស​ស្និទ្ធ​នឹង​ខ្លួន​ឲ្យ​ធ្វើ​ការងារ​ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​តាម​អំពើ​ចិត្ត​។ លោក រុន រ័ត្ន​វាសនា មិនបាន​ដាក់បទបញ្ជា​ទៅលើ​កូនចៅ​ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​នោះទេ ហើយ​គិតតែ​ពី​រឿង​ពិន័យ​ទៅលើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ ដើម្បី​ប្រមូល​លុយ​។ ការយក​មនុស្ស​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឲ្យ​មក​ធ្វើ​ការងារ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺជា​ហេតុ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​កើតមាន​កាន់តែច្រើន​។

ប្រភព​ស្និទ្ធ​នឹង​លោក រុន រ័ត្ន​វាសនា បាន​ឲ្យ​ដឹងថា កាល​នៅ​ធ្វើជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក រុន រ័ត្ន​វាសនា ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​យ៉ាង​ពេញបន្ទុក ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ឥឡូវ​ពេល​កាន់តំណែង​ជា​ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់ លោក រុន រ័ត្ន​វាសនា នៅតែ​រក្សា​ទម្លាប់​ចាស់​ដដែល​ហើយ​បញ្ជា​ឲ្យ​កូនចៅ​ប្រមូល​ផលប្រយោជន៍​មក​ឲ្យ​ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក រុន រ័ត្ន​វាសនា ជាបន្ទាន់​៕

12659837_1522010654761178_56676105_nលោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់