ស្លាប់ ៩នាក់ និង២៥នាក់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃ៥ កុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ បានបណ្ដាលឲ្យ មនុស្សចំនួន ៩នាក់ បានស្លាប់បាត់បង់ជីវិត និង ២៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

យោងតាមនាយកដ្ឋាន គរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គនាយកដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២០លើក, ស្លាប់ ៩នាក់, របួសធ្ងន់ ១៦នាក់ និងរបួសស្រាល ៩នាក់។

បណ្តាលឲ្យខូចខាតម៉ូតូចំនួន ១៦គ្រឿង, រថយន្តធុនតូច ៤គ្រឿង, រថយន្តធុនធំ ៤គ្រឿង, យានផ្សេងៗ ២គ្រឿង និងថ្មើជើង ២លើក។ មូលហេតុបណ្តាលមកពី ជិះលឿន ៧លើក, ស្រវឹង ៣លើក, មិនគោរពសិទ្ធិ ៤លើក, មិនប្រកាន់ស្តាំ ៣លើក, បត់គ្រោះថ្នាក់ ១លើក, កត្តាយានយន្ត ១លើក និងមនុស្សរត់ឆ្លងផ្លូវ ១លើក៕

ស្លាប់ ៩នាក់ និង២៥នាក់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃ៥ កុម្ភៈ ម្សិលមិញ