​ឃាត់ខ្លួន​ជនបរទេស ២ នាក់​ពីបទ​លួច​លេខ​កូដ​កាតទូ ATM ​របស់ ធនាគារ ABA

Doliprane TVC

សៀមរាប : ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត ដោយមាន​ការចូលរួម​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ខេត្ត ព្រមទាំង​មានការ​សហការ​ល្អ​ពី​ធនាគារ​ABA បាន​ចុះ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនបរទេស ជា​ជនជាតិ រ៉ូ​ម៉ា​នី ម្នាក់ រួច​បន្តទៅយក​ជនជាតិ ប៊ុលហ្គារី ម្នាក់ទៀត ចោទ​ ​ពីបទ​លួច​លេខ​កូដ​កាត​តាម​ទូ ATM របស់​ធនាគារ ABA ដែលមាន​ទីតាំងនៅ​ផ្សារ អាថ សិន​ធ័​រ ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។​

​ឃាត់ខ្លួន​ជនបរទេស ២ នាក់​ពីបទ​លួច​លេខ​កូដ​កាតទូ ATM ​របស់ ធនាគារ ABA

​ហេតុ​ការឃាត់ខ្លួន​ជនបរទេស​ចំនួន ២ នាក់​នោះ​ធ្វើឡើង​នៅ​ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៦ នៅ​ផ្សារ អាថ សិន​ធ័​រ ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​ដឹកនាំ​ដោយ​លោក​វរ​សេនី​ឯក ភឹង ចិន្តា​រ៉េត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​ខេត្ត ។​

​ឃាត់ខ្លួន​ជនបរទេស ២ នាក់​ពីបទ​លួច​លេខ​កូដ​កាតទូ ATM ​របស់ ធនាគារ ABA

​លោក​វរ​សេនី​ឯក ភឹង ចិន្តា​រ៉េត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​ធនាគា​រ ​ABA ដែលមាន​ទីតាំងនៅ​ផ្សារ អាថ សិន​ធ័​រ កាលពី​ថ្ងៃទី ៥​និង ទី ៦ ខែធ្នូ ឆ្នាំ ២០១៥ និង អតិ​ថ​ជន​របស់​ABA​នៅ​ភោជនីយដ្ឋាន​មនោ​រម្យ​ចាស់​កន្លងទៅ ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។ លោក​បន្តថា ជនសង្ស័យ​បរទេស​ទាំង ២ នាក់​នេះ​ឈ្មោះ PETROV PFTAR ATNASOV ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ​ប៊ុលហ្គារី ចូលមក​តាម​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៦ ជា​ភ្ញៀវ​ទេសចរណ៍​ដែលមាន​ប៉ាស្ព័រ​លេខ 383767039 ចុះ​ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៦ ផុតកំណត់ ថ្ងៃទី ០៦ ខែមករា​ឆ្នាំ ២០២១ មក​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​យីហោ Golden Premier Inn បន្ទប់​លេខ ១១០ និង ម្នាក់ទៀត ឈ្មោះ MURESRN EUGEN HORATIU អាយុ ៥២ ឆ្នាំ​ជា​ជនជាតិ រ៉ូ​ម៉ា​នី ចូលមក​តាម​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប នៅ​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៦ ជា​ភ្ញៀវ​ទេសចរណ៍​ដែលមាន​ប៉ាស្ព័រ​លេខ 086969403 ចុះ​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦ ផុតកំណត់​ថ្ងៃទី ១២ ខែមករា​ឆ្នាំ ២០១៧ មក​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​យីហោ Golden Premier Inn បន្ទប់​លេខ ១១០ ជាមួយគ្នា ។

​ឃាត់ខ្លួន​ជនបរទេស ២ នាក់​ពីបទ​លួច​លេខ​កូដ​កាតទូ ATM ​របស់ ធនាគារ ABA

លោក​បាន​បញ្ជាក់ទៀតថា ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​បរទេស​ទាំង ២ នាក់ (​ម្នាក់​ជា​ជនជាតិ រ៉ូ​ម៉ា​នី និង ម្នាក់ទៀត​ជា​ជនជាតិ​ប៊ុលហ្គារី ពួកគេ​ទាំង ២ នាក់​បាន​សារភាពថា ពួកគេ​ពិតជា​បាន​ចូលទៅ​លួច​លេខ​កូដ​កាត​តាម​ទូ​ ATM នៅ​ផ្សា​រអាថ សិន​ធ័​រ របស់​អតិ​ថ​ជន​ABA​នៅ​ភោជនីយដ្ឋាន​មនោ​រម្យ​ចាស់​កន្លងទៅ ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ពិតប្រាកដ​មែន​បាន​ចំនួន ២១ ពាន់​ដុល្លារ នៅ​ថ្ងៃទី ២៦​ខែធ្នូ រួច​បន្ត​ទៅធ្វើ​សកម្មភាព​ដក​លុយ​នៅ​ប្រទេស​ឡាវ ក្នុងអំឡុង​ឆ្នាំ ២០១៥ បាន ១៣ ពាន់ ៧០០​ដុល្លារ ។

​ឃាត់ខ្លួន​ជនបរទេស ២ នាក់​ពីបទ​លួច​លេខ​កូដ​កាតទូ ATM ​របស់ ធនាគារ ABA

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​ជនបរទេស​ទាំង ២ នាក់​នេះ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៦ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​​របស់​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

​ម៉ី សុខា​រិ​ទ្ធ ភ្នាក់ងារ​សារព័ត៌មាន ខេត្តសៀមរាប​