ចាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទល់មុខ​ព្រលានយន្តហោះ​ភ្នំពេញ​យកទៅ​អប់រំ

Doliprane TVC

នៅ​យប់​ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ កម្លាំង​សមត្ថកិច្ច រាជធានី​ភ្នំពេញ និង មន្ត្រី​សន្តិសុខ​សាលា ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​ការចុះ​ប្រមូលស្ត្រី​រកស៊ី​ផ្លូវភេទ​​ជាច្រើន​នាក់ នៅតាម​ដងផ្លូវ​ទល់មុខ​ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ​ទាំងយប់់ ។​

ចាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទល់មុខ​ព្រលានយន្តហោះ​ភ្នំពេញ​យកទៅ​អប់រំ

នេះ​មិនមែនជា​លើ​ទីមួយ​ឡើយ ដែល​សមត្ថកិច្ច​ក្រុងភ្នំពេញ​បាន​ប្រមូល​ស្ត្រី រកស៊ី​ផ្លូវភេទ​យកទៅ​អប់រំ ។ សព្វថ្ងៃនេះ កន្លែង​ដែល​ស្ត្រី​រកស៊ី​ផ្លូវភេទ នាពេល​រាត្រី មាន​ជាច្រើន​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ មានដូចជា​នៅ​បរិវេណ​វត្តភ្នំ មុខ​ស្ថានទូត​អាមេរិក ទួលគោក មុខក្រសួង​ការពារ​​ជាតិ​ដេ​អិន សួន​ការ​ណា​ឌី​យ៉ា​ជាដើម ។​ល​។

ចាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទល់មុខ​ព្រលានយន្តហោះ​ភ្នំពេញ​យកទៅ​អប់រំ

ក្រោយពេល​ចាប់ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំងនោះ រួច​សមត្ថកិច្ច​បាន​​បញ្ជូន​ទៅធ្វើ​ការអប់រំ និង ដើម្បី​លើកកម្ពស់​សោភ័ណភាព និង សណ្តាប់ធ្នាប់​​រាជធានី​ភ្នំពេញ​ផងដែរ ដោយសារតែ​តំបន់​នោះ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង ​អន្តរ​​ជាតិ​ជាច្រើន​ធ្វើដំណើរ​ឆ្លងកាត់ ​។ ​កាលពី​ឆ្នាំ​កន្លងទៅ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​​ក៏បាន​ប្រតិ​ប​តិ្ត​ការចាប់​នារី​រកស៊ី​ផ្លូវភេទ​បាន​ជាង ៥០០ នាក់ យកទៅ​ធ្វើ​ការអប់រំ​ផងដែរ ៕ ​សុថា​ត់​

ចាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទល់មុខ​ព្រលានយន្តហោះ​ភ្នំពេញ​យកទៅ​អប់រំ