ក្រុមហ៊ុន​ចិន​បង្ក​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ តាម​អំពើ​ចិត្ត​

ក្រុមហ៊ុន​ចិន​ឈ្មោះ​ហា​មី​នី​វេន អ៊ិន​វេស​មេន​(Hamenivent Investment) ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ បាន​បិទផ្លូវ​សាធារណៈ​របស់​ព​ល​រដ្ឋ​ខ្មែរ​ក្នុង​មូលដ្ឋាន​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការលំបាក​យ៉ាងខ្លាំង​។ ទាក់ទង​សំណុំរឿង​ជម្លោះដីធ្លី​នេះ ប្រជាពលរដ្ឋ​រងគ្រោះ​បានធ្វើ​ការតវ៉ា​ឲ្យ​មន្ត្រី​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត ជួយ​ដោះស្រាយ​ច្រើនលើក​មកហើយ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ លោក នាថ រ៉ាវុធ អភិបាលស្រុក​តំបែរ និង​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​ដោះស្រាយ​នៅឡើយ​ទេ​។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ បាន​ឲ្យ​ដឹងថា ពួកគាត់​កំពុង​ប្រឈម​នឹង​ការលំបាក​ធ្វើដំណើរ​ទៅ​ស្រែចម្ការ និង​រក​អនុផល​ពី​ធម្មជាតិ​ក៏ដូចជា​នេសាទ​ត្រី​ក្នុង​បឹង​ក្រោយពេល​ក្រុមហ៊ុន​ហា​មី​នី​វេន អ៊ិន​វេស​មេន បិទផ្លូវ​មិន​ឲ្យ​ពួកគាត់​ឆ្លងកាត់​។ តំណាង​សហគមន៍​ឃុំ​ត្រពាំង​ព្រីង បាន​ឲ្យ​ដឹងថា ការ​ពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ ពួកគាត់​១៣៦​គ្រួសារ បានដាក់​ពាក្យបណ្ដឹង​ទៅ​សាលាស្រុក​តំបែរ ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​បើកផ្លូវ​សម្រាប់​អ្នកភូមិ​ទៅធ្វើ​ស្រែចម្ការ ក៏ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ តំណាង​សហគមន៍​ឃុំ​ត្រពាំង​ព្រីង បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​នៅតែ​គ្មាន​ដំណោះស្រាយ​ទៀត​នោះ ពួកគាត់​នាំគ្នា​ទៅ​តវ៉ា​ដល់​សាលាខេត្ត ឬ​ទៅដល់​រាជធានី​ភ្នំពេញ​តែម្តង​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​។

​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែន​តាមដាន​បញ្ហា​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​ឃុំ​ត្រពាំង​ព្រីង ជាមួយ​ក្រុមហ៊ុន​ហា​មី​នី​វេន អ៊ិន​វេស​មេន បាន​ឲ្យ​ដឹងថា​កំណាត់​ផ្លូវ​ដែល​ឆ្លងកាត់​ពី​ដី​ក្រុមហ៊ុន​ទៅ​ដី​សហគមន៍​ប្រជាពលរដ្ឋ​នៅក្បែរ​ព្រែក​ឆ្លូង​ត្រូវបាន​បិទ​ទាំងស្រុង ហើយ​ការបិទផ្លូវ​សាធារណៈ​បែបនេះ គឺជា​អំពើ​ខុសច្បាប់​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា អាជ្ញាធរ​ឃុំ​ត្រពាំង​ព្រីង និង​អាជ្ញាធរ​ស្រុក​តំបែរ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​ហា​មី​នី​វេន អ៊ិន​វេស​មេន ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​នេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​ពួកគាត់​ព្រមាន​ថា បើ​នៅតែ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​តទៅទៀត ពួកគាត់​នឹង​នាំគ្នា​តវ៉ា​ទៅដល់​ថ្នាក់​ខេត្ត​ឬ​ថ្នាក់ជាតិ​តែម្តង ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​៕

ka565565fhjkaលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ0567e4da-5a60-40dc-8a22-ccc7b412d98d