តំបន់សេដ្ឋកិច្ច​ពិសេស ភ្នំពេញ​ផ្សព្វផ្សាយ​ពី IPO នៅឯព្រឹត្តិ​ការណ៍ សាធារណៈ

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានចូលរួមនៅក្នុងការតាំង ពិព័រណ៍សាធារណៈដើម្បីផ្សព្វផ្សាយពី IPO “ ហ៊ុនដំបូងរបស់ខ្ញុំ “កាលថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០១៦ ដោយផ្សារមូលបត្រកម្ពុជា (CSX) នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។ នេះគឺជាឱកាសសម្រាប់ ឧស្សាហកម្មដើម្បីចែករំលែក ចក្ខុវិស័យរបស់ខ្លួន ជាមួយសាធារណៈជន និងដើម្បីចូលរួម ជាមួយម្ចាស់ភាគហ៊ុន ដែលមានសក្តានុពល។

លោក ហុង សុខហួរ ប្រធាននាយកប្រតិបត្តិ របស់ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា បានថ្លែងថា “ព្រឹត្តិការណ៍នេះត្រូវបាន បង្កើតឡើងដើម្បី លើកកម្ពស់បន្ថែមទៀត នូវទីផ្សារប្តូរប្រាក់ហ៊ុន របស់យើងពិសេសក្នុង ចំណោមវិនិយោគិនសាធារណៈ ដែលនៅតែមានចំណេះដឹងតិចតួចអំពីវា”។

ចាប់តាំងពីការបើកផ្សារហ៊ុន នៅក្នុងប្រទេសកម្ពុជា កាលពីខែកក្កដាឆ្នាំ ២០១១ តែបីក្រុមហ៊ុនប៉ុណ្ណោះ ដែលបានគ្រប់គ្រងទៅជាសាធារណៈ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ Grand Twins International និងនៅពេលថ្មីៗនេះគឺ កំពង់ផែស្វយ័តរាជធានីភ្នំពេញ កាលខែធ្នូឆ្នាំ ២០១៥ ។
លោក Hiroshi Uematsu នាយកប្រតិបត្តិនៃតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ បានថ្លែងថា” តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាឧទ្យានឧស្សាហកម្ម នាំមុខគេនៅក្នុងប្រទេសកម្ពុជា។

បេសកកម្មរបស់យើងគឺដើម្បីរួមចំណែកដល់ឧស្សាហកម្មរបស់ប្រទេសកម្ពុជាឲ្យមានភាពទាក់ទាញដល់បណ្តាក្រុមហ៊ុនអន្ដរជាតិឲ្យចូលមកក្នុងប្រទេស។ ដើម្បីសម្រេចគោលបំណងនេះ យើងបានរៀបចំដើម្បីចុះបញ្ជីក្នុងទីផ្សាររហ៊ុនកម្ពុជា។ យើងស្វាគមន៍រាល់វិនិយោគិន សក្តានុពលដើម្បីក្លាយជា ម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុនរបស់យើង និងដើម្បីកសាងអនាគត របស់ប្រទេសកម្ពុជា រួមជាមួយនឹងយើង”។ ពេញមួយថ្ងៃ ស្តង់ក្រុមហ៊ុន បានប្រមូលផ្តុំជាដោយភ្ញៀវជាច្រើន ចាប់អារម្មណ៍លើតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ដែលជាក្រុមហ៊ុន មានឈ្មោះល្បីនៅកម្ពុជា និងដើម្បីបង្ហាញពី ការចាប់អារម្មណ៍ របស់ពួកគេក្នុងការក្លាយជា អ្នកវិនិយោគនាពេលអនាគត។

លោកស្រី Carie Phou លេខាធិការក្រុមហ៊ុន និងជានាយកបង្ហាញ របស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានវាយតម្លៃថ្ងៃថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមនៅក្នុងថ្ងៃនេះ។ ព្រឹត្តិការណ៍នេះ បានអនុញ្ញាតឱ្យពួកយើងបង្ហាញពី កេរ្តិ៍ឈ្មោះរបស់យើង នៅក្នុងចំណោមសាធារណ ជនទូទៅដែលកំពុងបង្ហាញពី ការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការក្លាយជាផ្នែកមួយ នៃកំណើនសេដ្ឋកិច្ចរបស់យើង។លោកស្រី ជឿថា ហិរញ្ញវត្ថុរបស់យើង និងលទ្ធផលជាវិជ្ជមាន ពីប៉ុន្មានឆ្នាំកន្លងមកនេះ បានរួមចំណែកដល់ ការយកចិត្តទុកដាក់ នៅជុំវិញការបើក IPO នាពេលអនាគត”៕

តំបន់សេដ្ឋកិច្ច​ពិសេស ភ្នំពេញ​ផ្សព្វផ្សាយ​ពី IPO នៅឯព្រឹត្តិ​ការណ៍ សាធារណៈ