ខេត្តតាម​ព្រំដែន និង​ភាគឥសាន្តនៃ​កម្ពុជា នឹងចុះត្រជាក់ខ្លាំង​ពីថ្ងៃទី៧ ដល់​ថ្ងៃទី​៩កុម្ភៈ​

ភ្នំពេញ៖ យោងតាមគេហរទំព័រ របស់នាយកដ្ឋានឧត្តុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថា សម្ពាធបរិយាកាសខ្ពស់ លើប្រទេសចិន បាននិងកំពុងបង្កើន ឥទ្ឋិពល សាជាថ្មីទៀតមកលើ ប្រទេសកម្ពុជា។

តាមការព្យាករណ៍ ចាប់ពីថ្ងៃទី ៧ដល់ថ្ងៃ៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ ធាតុអាកាសចុះត្រជាក់ ជាមួយនឹងធ្លាក់ខ្យល់នៅខេត្តមណ្ឌលគិរី , រតនៈគិរី , ព្រះវិហារ , ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសីតុណ្ហភាពអប្បបរមា ពី ១៥ ទៅ ១៧អង្សាសេ។ ចំនែកឯនៅខេត្តបាត់ដំបង , ប៉ៃលិន , សៀមរាប , និងខេត្តស្ទឹងត្រែង មានសីតុណ្ហភាពអប្បបរមា ពី១៧ ទៅ ១៩អង្សាសេ។  

ក្រសួងធនធានទឹកបញ្ជាក់ថា ពលរដ្ឋកម្ពុជាត្រូវយកចិត្តទុកដាក់ ថែទាំសុខភាពអំឡុងពេល ដែលធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃស្អែកនេះ៕