ប្រធាន CPP ក្រុងបាវិត អោយក្រុមយុវជន CPP ធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ និងគៀងគរសមាជិកបន្ថែមទៀត

ស្វាយរៀង៖ លោក លឹម សៀងហេង ប្រធានក្រុមយុវជន គណបក្សប្រជាជនកម្ពុជា ក្រុងបាវិត បានធ្វើជំរុញ និងណែនាំដល់យុវជនបក្ស សង្កាត់ទាំអស់ នៅក្រុងបាវិត ត្រូវធ្វើអំពើល្អ ជាមួយប្រជាពលរដ្ន និងខិតខំគៀងគរ រកសមាជិកថ្មីបន្ថែមទៀត ដើម្បីអោយឈ្នះឆ្នោតនាពេលបោះឆ្នោតខាងមុខនេះ។

ការលើកទ្បើងបែបនេះ ក្នុងឱកាសដែល លោក លឹម សៀងហេង អញ្ជើញចូលរួម ក្នុងពិធីកែសំរួលក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា សង្កាត់នៅក្រុងបាវិត កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅស្នាក់ការ គណបក្សក្រុងបាវិត ដែលមានសមាជិក ចូលរួមជិត១០០ផងដែរ។

លោក លឹម សៀងហេង បានបន្តទៀតថា យើងមានសមិទ្ធផល ជាច្រើនសព្វថ្ងៃនេះ គឺដោយសារការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ទើបមានអ្វីៗនាពេលនេះ។ ហើយក្នុងនាម យើងជាយុវជនរបស់គណបក្ស ត្រូវរក្សារភាពថ្លៃថ្លូរ ជាគំរូដល់ល្អ ជាមួយប្រជាពលរដ្ឋ នៅមូលដ្ឋាន ចេះយកអាសារគ្នា ទៅវិញទៅមក មិនតែប៉ុណ្ណោះត្រូវជ្រើសរើសយុវជនណា ដែលរមានប្រជាប្រិយភាព និងមានសមត្ថភាព ក្នុងដឹកនាំបានល្អ ក្នុងស្រុកភូមិរបស់ខ្លួន ជាពិសេសនោះប្រជាពលរដ្ឋ ដែលជួបការខ្វះខាតពិតប្រាកដ ត្រូវរាយការមកក្រុមការងារ ថ្នាក់ក្រុង លោកនិងដឹកនាំក្រុមការងារ ចុះទៅផ្ទាល់ ជួយអោយបានទាន់ពេលវេលា គឺកុំអោយប្រជាពលរដ្ឋ ណាម្នាក់ដាច់ពោះស្លាប់ទ្បើយ យើងត្រូវយកចិត្ត ពួកគាត់អោយបានល្អ និងត្រូវសព្វផ្សាយ ពីគោលនយោបាយ របស់រាជរដ្ឋាភិបាល អោយបានទូលំទូលាយ ដល់មូលដ្ឋាន និងសមាជិកបក្សថ្មី។ ក្នុងនោះ លោក លឹម សៀងហេង ក៏ផ្តល់អាវយឺត និងមួកមួយដល់ សមាជិកបក្សព្រមទាំងថវិការ ២ម៉ឺនរៀល ផងដែរ៕