ហាយឡេនឌ័រ បុកម៉ូតូ របួសធ្ងន់ម្នាក់

កោះកុង៖ បុរសម្នាក់បាន រងរបួសធ្ងន់ ខណៈជិះម៉ូតូ ជួបគ្រោះថ្នាក់ចរាចរណ៍ និងរថយន្តហាសឡេនឌ័រ នៅម៉ោងប្រមាណ ៥៖៣០នាទី ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុច ផែរ៉ូយាល់ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រភពពីកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្ត និងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា ពីជើងមកត្បូង ពេលមកដល់ចំណុចកើត រថយន្តបានបង្អង់ល្បឿន ហើយបទត្រឡប់ក្រោយវិញ ហើយម៉ូតូស្ថិតក្នុងលក្ខណៈល្បឿនលឿន បានបើកមកបុករថយន្ត យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់។

ប្រភពពីសមត្ថកិច្ចចរាច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ែន រ៉ូ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា មានមុខរបរកម្មករ សំណង់ ជិះម៉ូតម៉ាក វីវ៉ាពណ៌ខ្មៅ ចំណែករថយន្ត ម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-1697 អ្នកមិនស្គាល់ ឈ្មោះគ្រានតែដឹងថា ជាបុគ្គលិកធនាគារអេស៊ីលីដា ខេត្តកោះកុង។ ពោះរថយន្តបង្ក និងម៉ូតូសមត្ថកិច្ចបាន យកមករក្សាទុក្ខ នៅអធិការក្រុង ដើម្បីរងចាំម្ចាស់រថយន្តចូលមកដោះស្រាយ៕

ហាយឡេនឌ័រ បុកម៉ូតូ របួសធ្ងន់ម្នាក់

ហាយឡេនឌ័រ បុកម៉ូតូ របួសធ្ងន់ម្នាក់

ហាយឡេនឌ័រ បុកម៉ូតូ របួសធ្ងន់ម្នាក់