ក្រុម​ហ៊ុន Manulife ប្រគល់​ពាន​កិត្តិយស​ជូន​បុគ្គលិក​ឆ្នើម


ក្រុម​ហ៊ុន Manulife ប្រគល់​ពាន​កិត្តិយស​ជូន​បុគ្គលិក​ឆ្នើម

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជី​វិត Manulife  បាន​រៀប​ចំ​ពិ​ធី​ប្រគល់​ពាន​រង្វាន់​កិត្តិយស​ជូន​ទី​ប្រឹក្សា​ធានា​រ៉ាប់​រង​ឆ្នើម​ប្រ​ចាំ​ឆ្នាំ ២០១៥ ដើម្បី​កោត​សរសើរ ក្នុង​ការ​សម្រេច​លទ្ធផល​លេច​ធ្លោ​ជាង​គេ​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណ​ភាព មាន​វិជ្ជាជីវៈ​ខ្ពស់​ជូន​អតិថិជន។

 

អគ្គ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន Manulife លោក Robert Ellilott បាន​សំដែង​នូវ​ការ​ស្ងើច​សរសើរ​ខ្ពស់​ចំពោះ​ទី​ប្រឹក្សា​ធានា​រ៉ាប់​រង​ដែល​ពោរ​ពេញ​ដោយ​សមត្ថភាព​និង​ចំណេះដឹង​ល្អៗ​ក្នុង​ការ​ជួយ​ឲ្យ​ជោគ​ជ័យ​នូវ​សមិទ្ធផល​នា​នា​សម្រាប់​អតិថិជន។

 

ក្រុម​ហ៊ុន Manulife ជា​ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង​អាយុ​ជីវិត​ឈាន​មុខ គេ ដែល​ផ្តល់​ការ​ប្រឹក្សា​និង​សេវាកម្ម​ការ​ពារ រៀប​ចំ​ផែន​ការ​ហិរញ្ញវត្ថុ ដូច​ជា​ការ​ការពារ​ប្រាក់​ចំណូល អនាគត ការ​សិក្សា​បុត្រ​ធី​តា និង​សេវាកម្ម​សន្សំ​ប្រាក់​សម្រាប់​គ្រួសារ​ជា​ដើម៕

 

ក្រុម​ហ៊ុន Manulife ប្រគល់​ពាន​កិត្តិយស​ជូន​បុគ្គលិក​ឆ្នើម

 

ក្រុម​ហ៊ុន Manulife ប្រគល់​ពាន​កិត្តិយស​ជូន​បុគ្គលិក​ឆ្នើម

 

ក្រុម​ហ៊ុន Manulife ប្រគល់​ពាន​កិត្តិយស​ជូន​បុគ្គលិក​ឆ្នើម