CCJ ជំរុញ​សមត្ថកិច្ច​ឲ្យ​ស៊ើបអង្កេត​លើ​ករណី​សម្លាប់​អ្នកកាសែត​នៅ​កំពង់ស្ពឺ​

ភ្នំពេញ​៖ បន្ទាប់ពី​ស្ថាប័ន​កាសែត រស្មី​ព្រះវិហារ ចេញ​សេចក្តីថ្លែងការណ៍​ថា ករណី​សម្លាប់​លោក ម៉េង ឈឿន ដោយ​សង្ស័យថា ជា​លួច​កាត់​សោរ​ម៉ូតូ គឺជា​រឿង​អាថ​កំបាំង​នោះ នៅ​ថ្ងៃទី​០៥ កុម្ភៈ ម្សិលមិញ​នេះ ក្លិប​អ្នកកាសែត​កម្ពុជា (CCJ)  បាន​សំណូមពរ​ដល់​អាជ្ញាធរ ឲ្យ​ជួយ​ស៊ើបអង្កេត ករណី​ឃាត​កម្មនេះ​។ 

ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) បាន​សំណូមពរ​ដល់​អាជ្ញាធរ ជួយ​ស៊ើបអង្កេត​រក​មូលហេតុករណី​សម្លាប់           លោក ម៉េង ឈឿន អ្នកយកព័ត៌មាន​ឲ្យ​កាសែត​រស្មី​ព្រះ​ហារ​។ ការចេញមុខ​សំណូមពរ​ដល់​ឲ្យ​អាជ្ញាធរ​ឲ្យ​ស៊ើបអង្កេត​ស្វែងរក​មូលហេតុ​ករណី​សម្លាប់​អ្នកកាសែត របស់​ក្លិប​អ្នកកាសែត​កម្ពុជា​នេះ គឺ​បន្ទាប់ពី​សារព័ត៌មាន​ខ្លះ​បានចេញ​ផ្សាយ​ថា លោក ម៉េង ឈឿន ត្រូវ​សម្លាប់​ដោយ​ប្រជាជន​ដែល​ខឹង​នឹង​គាត់​ថា លួច​កាត់​សោ​រក​ម៉ូតូ​។ បន្ទាប់មក ស្ថាប័ន កាសែត​រស្មី​ព្រះវិហារ បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី​០៥ កុម្ភៈ ថា ករណី​សម្លាប់​នេះ គឺ​ស្ថិតនៅក្នុង​ភាព​អាថ​កំបាំង​នៅឡើយ​។  

ក្លិប​អ្នកកាសែត​កម្ពុជា នឹង​បន្ត​តាមដាន​ករណីនេះ ដើម្បី​ធានាថា គ្មាន​អ្នកកាសែត​ណា​ម្នាក់ ត្រូវ​សម្លាប់​ដោយ​ការបំពេញ​វិជ្ជាជីវៈ​រប​ស់​ខ្លួន​នោះទេ​។ លើសពីនេះ ស្ថាន​ប័ន​នេះ ក៏បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ និង​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​អ្នកកាសែត​។​

​គួរ​បញ្ជាក់ថា លោក ម៉េង ឈឿន មាន​អាយុ​៣៧ ឆ្នាំ ជា​អ្នកកាសែត​នៅ​ស្ថាប័ន រស្មី​ព្រះវិហារ ត្រូវបាន​ប្រជាជន​វាយ​សម្លាប់​នៅ​វាលស្រែ​មួយកន្លែង ដោយ​ចោទថា បាន​កាច់​សោរ​ម៉ូតូ​របស់​ពួកគេ​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ ឈើទាល​ជ្រំ ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់​ស្ពី​។ ករណីនេះ ស្ថាប័ន​កាសែត​រស្មី​ព្រះវិហារ និង​ក្លិប​អ្នកកាសែត​កម្ពុជា កំពុងតែ​ដាន​បន្ត និង​សំណូមពរ ដល់​សមត្ថកិច្ច ជួយ​ស៊ើបអង្កេត​រកហេតុ​ផល​នៅ​ពីក្រោយ​ខ្នង ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​