ហុងកុង​ជា​គោលដៅ​ទេសចរណ៍​ឈានមុខ​សម្រាប់​ពលរដ្ឋ​ខ្មែរ​នាឱកាស​ចូលឆ្នាំ​ចិន​

នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម​នេះ ពលរដ្ឋ​ខ្មែរ​មួយចំនួនធំ​ធ្វើដំណើរ​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត និង​ពលរដ្ឋ​មួយចំនួន​ផ្សេងទៀត​ធ្វើដំណើរ​កម្សាន្ត​នៅឯ​បរទេស​។ លោក អាង គីម​អៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ទីក្រុង​ហុងកុង ក្លាយជា​គោលដៅ​នៃ​ការ​ដំណើរ​កម្សាន្ត​នៅឯ​បរទេស​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​អំឡុងពេល​ចូលឆ្នាំ​ចិន​នេះ​។ លោក​ថា​៖«​ចូលឆ្នាំ​ចិន អ្នក​ដែល​ទៅលេង​នៅ​ហុងកុង កើន​ប្រមាណ​១៥​ទៅ​២០​ភាគរយ ដោយសារ​តែមាន​កញ្ចប់​សេវាកម្ម​ហ្នឹង​សមរម្យ ហើយ​ជើងហោះហើរ​ត្រង់​ក៏មាន​ច្រើន​»​។

ក្រៅពី​ប្រទេស​ទីក្រុង​ហុងកុង  ពលរដ្ឋ​ខ្មែរ​ក៏​ទៅ​កម្សាន្ត​ផងដែរ នៅក្នុង​ប្រទេស ប្រទេស​ម៉ាឡេស៊ី សឹង្ហ​បុរី ថៃ​ប្រទេស វៀតណាម និង​ទីក្រុង​ម៉ា​កាវ​ប្រទេស​ចិន​។
​សម្រាប់​គោលដៅ​ទេសចរណ៍​នៅក្នុង​ស្រុក ខេត្តសៀមរាប និង​ព្រះសីហនុ នៅតែ​ស្ថិតនៅក្នុង​ចំណាត់​ទី​១ ជា​គោលដៅ​ទេសចរណ៍​នៅក្នុង​ស្រុក​។ ក្រៅពីនោះ​គឺមាន​ខេត្ត ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ ប៉ៃលិន​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់ លោក អាង គីម​អៀង​។

តែ​យ៉ាងណាក៏ដោយ កំណើន​នៃ​ភ្ញៀវទេសចរ​កម្ពុជា ធ្វើដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​កាន់តែច្រើន ក៏​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ជាតិ​មួយចំនួន​ផងដែរ​។ ដូច្នេះហើយ លោក អាង គឹម​អ៊ាង ក្នុងនាម​ជា​ប្រធាន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​រៀបចំ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នៅក្នុង​តំបន់​របស់ខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ រៀបចំ​ឲ្យ​ការកម្សាន្ត​កាន់តែច្រើន អភិវឌ្ឍន៍​ប្រព័ន្ធ​គមនាគមន៍ និង​ការកំណត់​តម្លៃ​សេវាកម្ម​ឲ្យ​ជាក់លាក់​ជាដើម ដើម្បី​រក្សាបាន​នូវ​កំណើន​ភ្ញៀវទេសចរ​ជាតិ នៅក្នុង​ស្រុក និង​ទាក់ទាញ​ទេសចរ​បរទេស​បន្ថែម​ទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​