ប្លែក​ម៉្លេះ ក្នុង​កម្មវិធី Facebook Messenger មាន​អុក​សម្រាប់​លេង​កម្សាន្ត​អារម្មណ៍ទៀត!

កម្មវិធី Facebook Messenger ពីមុនមក មានមនុស្សស្អប់ មិនចង់ប្រើប្រាស់ យ៉ាងច្រើន ប៉ុន្តែបន្ទាប់ ពីបានប្រើប្រាស់ រយៈពេល យូរមក ទើបពួកគេ មានអារម្មណ៍ ថាពេញចិត្ត ជាមួយការ អាប់ដេត មានមុខងារ ថ្មីរបស់វា។ នាពេលនេះ ស្រាប់តែមាន ពត៌មាន លេចចេញមក មួយទៀត បង្ហាញពីការ លេងអុក Chess នៅក្នុង កម្មវិធីនេះ ដែលមាន មនុស្សតិចតួច បំផុតបានដឹង ពីរឿងនេះ។

ប្លែក​ម៉្លេះ ក្នុង​កម្មវិធី Facebook Messenger មាន​អុក​សម្រាប់​លេង​កម្សាន្ត​អារម្មណ៍ទៀត!

បើអ្នកចង់លេង មិនចាំបាច់ដំឡើង កម្មវិធីអ្វីឡើយ គ្រាន់តែ ប្រើកម្មវិធី Facebook Messenger មួយនេះ បានហើយ។ ដើម្បីជ្រាប កាន់តែច្បាស់ អ្នកអាច អានការ ណែនាំខាងក្រោម នេះបាន៖

  1. មុនដំបូង​អ្នកត្រូវបើក Chat ទៅកាន់ នរណាម្នាក់ មិនមែនជា ក្រុមនោះទេ សូមបញ្ជាក់ ឲ្យហើយ បន្ទាប់អ្នក វាយអក្សរ @fbchess play បន្ទាប់វានឹង ចេញផ្ទាំងអុក ចេញមក
  2. នៅពេលចង់បញ្ជាកូនណាមួយទៅមុខ អ្នកត្រូវ ចាំអក្សរ K សម្រាប់ King (ស្តេច), Q សម្រាប់ Queen (ម្ចាស់ក្សត្រី), B សម្រាប់ Bishop (នាង), N សម្រាប់ Knight (សេះ), R សម្រាប់ Rook (ទូក) ឬ P សម្រាប់ Pawn (ត្រី)
  3. ឧទាហរណ៍ បើអ្នកចង់រកិលកូនណាមួយ ទៅមុខ អ្នកអាច វាយអក្សរ @fbchess pd4 ដែលមាន ក៏មាន ន័យថា អក្សរ p សម្រាប់ Pawn (ត្រី) និង d4 ជាក្រឡាដែលត្រូវដើរ។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ប្លែក​ម៉្លេះ ក្នុង​កម្មវិធី Facebook Messenger មាន​អុក​សម្រាប់​លេង​កម្សាន្ត​អារម្មណ៍ទៀត!

នៅពេលអ្នកឈប់លេង អ្នកអាច បែរមក Chat ធម្មតាវិញបាន។ និយាយតាមត្រង់ វាមានការ ពិបាកបន្តិច ក្នុងការលេង តែយើងចង់ បង្ហាញថា អុកនេះ មានវត្តមាន នៅក្នុង កម្មវិធី Facebook Messenger ដូចនេះ បើអ្នកចង់ ដឹងកាន់ តែច្បាស់ អ្នកអាចសាក ល្បងបាន។

  • ដោយ: Hong
  • 11:10 AM, 06 February
  • ប្រភព: Life Hacker
  • Tag: ចំណេះដឹងទូទៅ