វីដេអូ​បេះដូង​ក្មេង ៧ ខែ ផ្លាស់ប្តូរ​ឱ្យ​ក្មេងស្រី ៤ ឆ្នាំ ធ្វើឱ្យ​មនុស្ស​ជាង ២០ លាន​នាក់ រំជួលចិត្ត​

Doliprane TVC

YouTube និង ហ្វេ​ស​ប៊ុ​ក CNN បាន Post វីដេអូ រយៈពេល ១:៣០ នាទី ដែល ហិត​ធើរ ក្លាក ជា​ម្តាយ​រស់នៅ​អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក ដែល​បាន​បាត់បង់​កូនប្រុស​ជាទី​ស្រឡាញ់ អាយុ ៧ ខែ ឈ្មោះ លូ​ខាស ក្លាក កាលពី​ខែមិថុនា ឆ្នាំ ២០១៣ ហើយ​បាន​ជួប​ជាមួយ​កុមារី ច័​រ​ដេ​ន ដ្រេ​ក អាយុ ៤ ឆ្នាំ ដែល​បានទទួល​បរិច្ចាគ​បេះដូង​ពី លូ​ខាស ក្លាក កូនប្រុស​របស់​នាង ។​

វីដេអូ​បេះដូង​ក្មេង ៧ ខែ ផ្លាស់ប្តូរ​ឱ្យ​ក្មេងស្រី ៤ ឆ្នាំ ធ្វើឱ្យ​មនុស្ស​ជាង ២០ លាន​នាក់ រំជួលចិត្ត​

​កុមារី ច័​រ​ដេ​ន ដ្រេ​ក មាន​រោគ​បេះដូង​ពី​កំណើត (Congenital Heart Defect) បើ​មិនមាន​បេះដូង​ប្តូរ​ទេ នាង​នឹងមិន​មានជីវិត​ឡើយ ។ ក្រោយមក លូ​ខាស ក្លាក បាន​ស្លាប់ ម្តាយ​របស់គេ​បានសម្រេច​ចិត្ត​ប្រគល់​បេះដូង​របស់​កូនប្រុស​ឱ្យទៅ​នាង ដើម្បីឱ្យ​នាង​មានជីវិត​បន្ត ។ ច័​រ​ដេ​ន បាន​មានជីវិត​រហូតមកដល់​បច្ចុប្បន្ន ។​ «​នេះ​គឺ​របស់​ពិត ដែល​នៅទីនេះ ខ្ញុំ​រង់ចាំ​នាង (​ហ៊ី​ត​ធើរ ក្លាក​) មក​ទីនេះ​» អេស​ធើរ ហ្គុ​ន​សា​ឡេស ម្តាយ​របស់ ច័​រ​ដេ​ន បង្ហូរទឹកភ្នែក​» ។​

«​ខ្ញុំ​រំភើប​ជា​ពន់ពេក​ណាស់ ដែល​បានឮ​សម្លេង​បេះដូង​របស់គេ​លោត​ជាថ្មី​» ហ៊ី​ត​ធើរ ក្លាក និយាយ ព្រមទាំង​ឱប​គ្នា​ជាមួយ អេស​ធើរ ហ្គុ​ន​សា​ឡេស និង ពោល​អរគុណ​គ្នា​ទៅវិញទៅមក ដោយ ហ្គុ​ន​សា​ឡេស ឱ្យ ក្លាក ប្រើ​ឧបករណ៍​ស្តាប់​សំឡេង​បេះដូង​របស់​កូនប្រុស ក្នុង​រាងកាយ​របស់​កូនស្រី (​ច័​រ​ដេ​ន​) ។​

វីដេអូ​បេះដូង​ក្មេង ៧ ខែ ផ្លាស់ប្តូរ​ឱ្យ​ក្មេងស្រី ៤ ឆ្នាំ ធ្វើឱ្យ​មនុស្ស​ជាង ២០ លាន​នាក់ រំជួលចិត្ត​

​ការសម្រេចចិត្ត​បរិច្ចាគ​អវយវៈ​របស់ លូ​ខាស របស់​ម្តា​យមក គឺ​ក្នុង​ឆ្នាំ ២០១៣ បាន​ជួយ​ជីវិត​កុមារ​ដល់​ទៅ ៣ នាក់ ។ ក្រោយពី CNN Post ឃ្លី​ប​វីដេអូ​នី​ក្នុង Facebook មករយៈពេល​ត្រឹមតែ ១២ ម៉ោង មាន​អ្នក​ចូល​អាន ២០ លាន​លើក ជា​ចំនួន​ស្មាន​មិន​ដល់ ហើយ​ត្រូវបាន Share តៗ​យ៉ាង​ទូលំទូលាយ​លើ​អន​ឡាញ ៕ ​សូរ្យ​រិ​ទ្ធ (​ភូចាត់កាន​)