របៀបធ្វើ ស៊ុបពងទាកូន

គ្រឿងផ្សំ- ពងទាកូន ១០ គ្រាប់- ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)- ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)- គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីល្មម- ស្លឹកក្រូច ៤ សន្លឹក- ខ្ទឹមស ៤ កំពិស ដំអោយបែក- រំដេង ១ ដុំប៉ុនមេដៃ ដំអោយបែក- ស្ក ២ស្លាបព្រាបាយ - អំបិល ១ស្លាបព្រាកាហ្វេ- ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)- ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន) - ទឹកត្រី ១ស្លាបព្រាបាយ - ទឹកដោះគោឆៅ ១ កុំប៉ុង- ទឹក ២-៣ លីត្ររបៀបធ្វើ- ពងទាកូនស្ងោរជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អឹន បកសំបកអោយស្អាត ទុកមួយឡែក។- យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយ ក្រៀមបន្តិច រួចដាក់បង់ក្នុងទឺកកំពុងពុះ។- ដាក់ ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំណូលចិត្ត) និងផ្សិតចំបើង ចូលទុកអោយពុះ។- ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត សឹមដាក់ ទឹកដោះគោឆៅ ទុកអោយពុះ ជាការស្រេច។ ពេលទទួលទាន អាចបន្ថែម ស្លឹកជី ក្រូចឆ្មារ បន្លែតាមចំណូលចិត្ត៕ 
របៀបធ្វើ ស៊ុបពងទាកូន

អត្ថបទ៖ ដេវីដ