ក្រុមហ៊ុន Ford បានធ្វើ​ការប្រកាស របាយការណ៍​លក់​ប្រចាំ​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៥

:

•​    ​ចំនួន​លក់​សរុប​បាន​កើនឡើង​ជាង 3.3% ដែល​ស្មើនឹង 103,975 គ្រឿង ដែល​ក្នុងនោះ​ប្រទេស​ដែល​លក់​រថយន្ត​បាន​ច្រើនជាងគេ រួមមាន​ប្រទេស ហ្វីលីពីន វៀតណាម និង​ប្រទេស​ថៃ​។
•​    ​ដោយសារ​តែមាន​តម្រូវការ​រថយន្ត​ខ្ពស់​នៅ​តំបន់​អាស៊ាន ចំនួន​រថយន្ត​លក់ បាន​កើនឡើង​ហួស​ពីរ​ការ​ស្មាន រថយន្ត​ដែលមាន​តម្រូវការ​ទីផ្សារ​ខ្លាំងជាងគេ រួមមាន​ដូចជា រថយន្ត Ford Ranger, Everest, EcoSport​និង Transit​។
•​    ​ក្រុមហ៊ុន​នឹង​បន្ត​ជំរុញ​សន្ទុះ​នៃ​ការលក់​នៅ​ទូទាំង​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ ២០១៦ តាមរយះ​ការបង្ហាញ​នូវ​វត្តមាន​រថយន្ត Ford ម៉ូ​ដែល​ផ្សេងៗ​ជាច្រើន​ទៀត​ទៅកាន់​ទីផ្សារ រួម​ជាមួយនឹង​បច្ចេកវិទ្យា​ឆ្លាត​វៃ​លើសគេ​របស់​រថយន្ត Ford​។​

[​ទីក្រុង​បាងកក ប្រទេស​ថៃ ២៦ មករា ២០១៦]– ថ្ងៃនេះ​ក្រុមហ៊ុន Ford Company បានធ្វើការ​ប្រកាស​របា​យ​ការណ៍​លក់រាយ​ប្រចាំឆ្នាំ ២០១៥ នៅ​តំបន់​អាស៊ាន ដែលមាន​កំនើន​ជាង 3.3%   ធៀប​នឹង​ឆ្នាំមុន ដែល​ស្មើនឹង 103,975 គ្រឿង​។​

​យោងទៅតាម​របាយការណ៍​លក់​របស់​ក្រុមហ៊ុន​ប្រចាំ​តំបន់​អាស៊ាន បាន​ឲ្យ​ដឹងថា​ចំនួន​នៃ​ការ​លក់បាន​កើនឡើង​នៅក្នុង​ប្រទេស ហ្វីលីពីន វៀតណាម និង​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ចំនួន​ភាគហ៊ុន​នៅក្នុង​ទីផ្សារ​នៅក្នុង​ប្រទេស​ថៃ​ក៏មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។​

​លោក Mark Kaufman នាយក​ប្រចាំ​ក្រុមហ៊ុន Ford អាស៊ាន បាន​មានប្រសាសន៍ថា​៖ "​ការ​នាំចូល​រថយន្ត Ford ស៊េរី​ថ្មី រូបរាង​ថ្មី ដូចជា​រថយន្ត​ប្រភេទ Pickup Ranger និង​ប្រភេទ SUV Everest បានធ្វើ​ឲ្យ​ចំនួន​អតិថិជន​របស់ Ford កើន​ឡើងជា​លំដាប់​។ លើសពីនេះទៅទៀត យើង​បាន​បន្ដ ធ្វើការ​បង្កើន​ទំនាក់ទំនង​ជាមួយ​អតិថិជន តាមរយៈ​ការផ្សារភ្ជាប់​អតិថិជន​ជាមួយនឹង​បទពិសោធន៍​នៃ​ការប្រើប្រាស់​រថយន្ត ព្រមទាំង​ពង្រីក​បន្ថែម​នូវ​អគារ​តាំង​បង្ហាញ រថយន្ត Ford នៅលើ​ទីផ្សារ​ទូទាំង​តំបន់​អាស៊ាន​ផងដែរ​"​។​

​គួរកត់សម្គាល់​ដែរ​ថា ក្នុងចំណោម​ប្រភេទ​រថយន្ត Ford ទាំងអស់ រថយន្ត Ford Ranger ដែល​ផលិត​នៅ​ប្រទេស​ថៃ ត្រូវបានគេទទួលស្គាល់​ថា​ជា​ប្រភេទ​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​ឆ្នាំ​២០១៥ នៅលើ​ទីផ្សារ​ប្រចាំ​តំបន់​អាស៊ាន​ដែល​រួមមាន​ដូចជា ប្រទេស ភី​លី​ពី​ន វៀតណាម កម្ពុជា មី​យ៉ាន់​ម៉ា និង ម៉ាឡេស៊ី​។

​ការលក់​រថយន្ត Ford Ranger ស៊េរី​ថ្មី ទៅកាន់​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន មាន​អត្រាកំនើន​ជិត 8% បើ​ធៀប​ជាមួយនឹង​តួលេខ​ឆ្នាំមុន ដែល​ស្មើនឹង 54,114 គ្រឿង​។  “​រថយន្ត Ford Ranger ស៊េរី​ថ្មី​នេះ បាន​ក្លាយជា​រថយន្ត ដែល​ឈានមុខ​គេ បើ​ធៀប​ទៅនឹង​បណ្តាល​រថយន្ត Pick Up ដទៃទៀត ដោយសារ​រថយន្ត​នេះ បានធ្វើការ​រចនា នូវ​រូបរាង​ថ្មីស្រឡាង ដែល​ផ្តល់នូវ​ផាសុកភាព និង​បំពាក់​នូវ​បច្ចេកវិទ្យា​ឆ្លាត​លើសគេ ធន់​រឹងមាំ កំលាំង និង​សមត្ថ​ភាពខ្លាំង​ជាង​មុន សន្សំសំចៃ​ប្រេង និង​ជំនះ​គ្រប់​ឧបសគ្គ​នៃ​ការបើកបរ​។​” នេះ​បើតាម​ការបញ្ជាក់​របស់​លោក Mark Kaufman​។​

​លើសពីនេះ​ទៀត ក្នុង​ឆ្នាំ ២០១៥ រថយន្ត Ford Ranger បានទទួល​ចំណាត់ថ្នាក់​ផ្កាយ​ប្រាំ​ខាង​ផ្នែក​សុវត្ថិភាព ពី​ស្ថាប័ន​វាយតម្លៃ​រថយន្ត​ថ្មី​ក្នុង​តំបន់​អាស៊ាន  (ASEAN NCAP) និង ទទួលបាន​ពិន្ទុ​ខ្ពស់បំផុត ជា​រថយន្ត​ដែល​ការពារ​សុវត្ថិភាព​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​បានល្អ​បំផុត (AOP) បើ​ធៀប​ទៅនឹង​រថយន្ត Pick-Up ដទៃទៀត​។ បន្ទាប់ពី​រថយន្ត  Ford Ranger រថយន្ត​ប្រភេទ Ford Ecosport​ក៏មាន​កំនើន​តម្រូវការ​ផងដែរ ដែល​ការលក់​សរុប​បាន​កើនឡើង​រហូត​13% ពីមួយ​ឆ្នាំទៅ​មូ​យ​ឆ្នាំ ដែល​ស្មើនឹង​20,518 គ្រឿង ។​

​នៅក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៥ Ford បានធ្វើ​ការសម្ពោធ​ការលក់​នូវ​រថយន្ត​ស៊េរី​ថ្មី​មួយទៀត​គឺ​រថយន្ត Ford Everest ២០១៦  ដែលជា​ប្រភេទ​រថយន្ត SUV លក្ខណៈ​គ្រួសារ ដែល​ជំរុញ​អោយ​ការលក់​រថយន្ត Ford Everest នេះ មាន​អត្រាកំនើន​រហូតដល់ 98% ដែល​ស្មើនឹង 11,233 គ្រឿង​។ រថយន្ត Ford Everest ស៊េរី​ថ្មី​នេះ បាន​ប្ដូរ​ទិសដៅ​នៃ​ការរំពឹងទុក​របស់​អ្នកប្រើប្រាស់​ចំពោះ​រថយន្ត SUV ដោយសា​រថយន្ត Ford Everest បាន​ត្រលប់​មកវិញ​ជាមួយនឹង​រូបរាង​ថ្មី រួម​នឹង​សម្ថ​ត​ភាព​ដ៏​អស្ចារ្យ ជាមួយនឹង​បច្ចេកវិទ្យា​ឈានមុខ​គេ មិន​ថា​បើកបរ​លើផ្លូវ​លំបាក ឬ ផ្លូវ​រាបស្មើ​នោះទេ​។​

​បច្ចេកវិទ្យា​ផ្សេងៗ​ដែល​បាន​បំពាក់​នៅលើ​រថយន្ត Everest ស៊េរី​ថ្មី​នេះ ដែល​រួមមាន ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​លើផ្លូវ​កោង  (Curve Control) ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត (Blind Sport Information System) រួម​ជាមួយនឹង​ប្រព័ន្ធ​ផ្តល់ដំណឹង​ពេល​មាន​រថយន្ត​ពី​ខាងក្រោយ (Cross Traffic Alert) ប្រព័ន្ធគ្រប់គ្រង​រថយន្ត​មិន​ឲ្យ​ក្រឡាប់ (Roll Stability Control) និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត (Electronic Stability Program) ដែលមាន​មុខងារ​យ៉ាង​សំខាន់​ក្នុង​ការជួយ​ឲ្យ​អ្នកបើកបរ​គ្រប់គ្រង​ស្ថានភាព​រថយន្ត​បាន​។ ជាពិសេស​គឺ ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Active Park Assist) ដែល​អាចជួយ​សម្រួល​ឲ្យ​អ្នកបើកបរ ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​ដោយ​ដោយ​គ្រាន់តែ​ធ្វើការ​អប​ហ្វ្រាំង​តែប៉ុណ្ណោះ​។​

​អត្រាកំណើន​នៃ​ការលក់ និង​របាយការណ៍​នៃ​ការលក់​សរុប​
​ប្រទេស​កម្ពុជា បានបញ្ចប់​ឆ្នាំ​២០១៥ ជាមួយនឹង​លទ្ធផល​នៃ​ការលក់​របស់ខ្លួន គួរ​ជាទី     មោទនភាព ជាមួយនឹង​អត្រាកំនើន​រហូតដល់ 41% ដែល​ធ្វើ​ឲ្យ​កម្ពុជា ជា​ប្រទេស​ដែលមាន   អត្រាកំនើន ខ្ពស់​គួរ​ឲ្យ​កត់សំគាល់​នៅក្នុង​តំបន់​។

​ចំណែក​ប្រទេស​ថៃ​នៅតែ​បន្ត​រក្សា​នូវ​កេរ្តិ៍ឈ្មោះ ជា​ប្រទេស​ដែលមាន​រថយន្ត​លក់ដាច់​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន​។ ទន្ទឹមនឹង​ការធ្លាក់ចុះ​នៃ​ទីផ្សារ​ក្នុងស្រុក Ford នៅតែ​បន្តធ្វើ​យ៉ាងណា​ជំរុញ​នូវ​កំនើន​នៃ​ភាគហ៊ុន​របស់ខ្លួន​នៅក្នុង​ឧស្សាហកម្ម​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៥ ដែល​កំនើន​នោះ​ស្មើ​ទៅនឹង 0.33% រហូត​ឈានដល់​4.6% ភាគរយ​នៃ​ចំនែក​ទីផ្សារ​សរុប ដែល​ស្មើនឹង 36,463 គ្រឿង​។​

​ប្រទេស ហ្វីលីពីន ជា​ប្រទេស​ទី​២​ដែល​លក់​រថយន្ត Ford ដាច់​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន  ដែលមាន​មាន​អត្រាកំណើន​រហូត 25% ដែល​ស្មើនឹង 25,372 គ្រឿង ដែល​ក្នុងនោះ រថយន្ត Ecosport​ជា​រថយន្ត ដែល​ទទួលបាន​ការពេញនិយម​ច្រើនជាងគេ ហើយ​ទី​២ គឺ​រថយន្ត Ford Ranger​។​

​ផ្អែកទៅលើ​របាយការណ៍​លក់​ប្រចាំឆ្នាំ​សម្រាប់​ប្រទេស​វៀតណាម​បាន​បង្ហាញថា តួលេខ​នៃ​ការលក់​រាយ​មាន​កំនើន​កើន​រហូត​ទៅដល់ 48% ដែល​ស្មើនឹង 20,740​គ្រឿង ។ បន្ថែម​ពីនេះ ប្រភេទ​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នោះ​គឺ Ford Ranger ដែលមាន​អត្រាកំនើន​ខ្ពស់​រហូតដល់ 81% ដែល​ស្មើនឹង 8,685​គ្រឿង និង​រថយន្ត​ទេសចរណ៍​សំរាប់​ដឹក​អ្នកដំណើរ Ford Transit បាន​កើនឡើង 56% ដែល​ស្មើនឹង 5,600​គ្រឿង  និង​រថយន្ត​ប្រភេទ SUV Ford Ecosport​មាន​កំនើន​កើនឡើង​រហូត​ទៅដល់ 145% ដែល​ស្មើនឹង 3,997​គ្រឿង  ។​

​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​វិញ រថយន្ត Ford Ranger នៅតែ​ជា ប្រភេទ​រថយន្ត​លក់ដាច់​ជាងគេ​ប្រចាំឆ្នាំ ២០១៥ តួលេខ​នៃ​ការលក់​បាន​កើនឡើង​ជាង​8%  រីឯ​របាយការណ៍​លក់​ពេញ​មួយឆ្នាំ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​កើនឡើង​ចំនួន​6%​។ នៅក្នុង​ប្រទេស​ឡាវ​ការលក់​រថយន្ត​របស់​ក្រុមហ៊ុន Ford បាន​កើនឡើង 5% ហើយ​នៅក្នុង​ប្រទេស​សិង្ហ​បុរី ការ​លក់បាន​កើនឡើង​83% នៅ​ឆ្នាំ ២០១៥​។​

​លោក Kaufman បានឱ្យដឹងថា “​នៅក្នុង​ឆ្នាំ ២០១៥ យើង​បាន​បន្ត​ការស្វាគមន៍ អតិថិជន​ថ្មីៗ​របស់ Ford ជាច្រើន​ទៀត​នៅ​ទូទាំង​ទីផ្សារ​អាស៊ាន ក្នុងខណៈដែល​អគារ​តាំង​បង្ហាញ​រថយន្ត Ford កំពុង​ត្រូវបាន​ពង្រីក​ទូទាំង​តំបន់​អាស៊ាន យើង​នឹង​ខិតខំ​ដើម្បី​បង្កើន​ចំនួន​លក់ និង​ចំនួន​អតិថិជន​បន្ថែម​ទៀតផង​ដែរ​។​”

ក្រុមហ៊ុន Ford បានធ្វើ​ការប្រកាស របាយការណ៍​លក់​ប្រចាំ​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៥

ក្រុមហ៊ុន Ford បានធ្វើ​ការប្រកាស របាយការណ៍​លក់​ប្រចាំ​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៥

ក្រុមហ៊ុន Ford បានធ្វើ​ការប្រកាស របាយការណ៍​លក់​ប្រចាំ​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៥

ក្រុមហ៊ុន Ford បានធ្វើ​ការប្រកាស របាយការណ៍​លក់​ប្រចាំ​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៥