​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ចាប់​បើក​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ហើយ​

ភ្នំពេញ:  អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សាយ​ថា សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ជា​សមិទ្ធផល​នៃ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​រដ្ឋាភិបាល​ឥណ្ឌា​ជាមួយ​បណ្តា​ប្រទេស​តំបន់​ទន្លេមេគង្គ​រួមមាន​រដ្ឋាភិបាល​កម្ពុជា វៀតណាម ថៃ មី​យ៉ាន់​ម៉ា និង​ឡាវ​។ សារមន្ទីរ​មាន​ទីតាំងនៅ​ផ្លូវ​៦០​ម៉ែត្រ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប បានចាប់ផ្តើម​បើក​ឲ្យ​ដំណើរ​ការលក់​សំបុត្រ​ចូល​ទស្សនា​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចាប់ពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៦ តទៅ​។​

​តម្លៃ​សំបុត្រ​ទស្សនា​សម្រាប់​ភ្ញៀវ​ជាតិ​ម្នាក់​គឺ​១.០០០​រៀល ចំណែក​សំបុត្រ​ទស្សនា​សម្រាប់​ភ្ញៀវ​អន្តរជាតិ​ម្នាក់​តម្លៃ​៣​ដុល្លារ និង​លើកលែង​ចំពោះ​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ​។ ចំណែក​ពេលវេលា​សម្រាប់​ចូល​ទស្សនា​វិញ គឺ​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៨:៣០​នាទី​ព្រឹក​ដល់ ម៉ោង​៤:០០​នាទី​ល្ងាច លើកលែង​ថ្ងៃ​អង្គារ និង​ថ្ងៃ​បុណ្យជាតិ​សំខាន់ៗ​។​

​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី មាន​បន្ទប់​ពិព័រណ៍​៤​ធំៗ​សម្រាប់​តាំង​បង្ហាញជូន​ទស្សនា គឺ បន្ទប់​ពិព័រណ៍​ព័ត៌មាន ដែលមាន​រៀបរាប់​អំពី​ប្រវត្តិ​នៃ​ទន្លេមេគង្គ ទន្លេ​គង្គា ទំនាក់ទំនង​វប្បធម៌ អារ្យធម៌ និង​ពាណិជ្ជកម្ម​ផ្នែក​វាយ​ន​ភណ្ឌ​នៃ​ទន្លេ​ទាំងពីរ​។​ល​។​

​បន្ទប់​ពិព័រណ៍​ទី​២ គឺ​ពិព័រណ៍​វត្ថុធាតុដើម និង​ដំណើរ​ការផលិត ដែល​បង្ហាញ​អំពី​វត្ថុធាតុដើម​សំខាន់ៗ ឧបករណ៍​ផ្សេងៗ សម្រាប់​ផលិត​ជា​វាយ​ន​ភណ្ឌ​ដូចជា កប្បាស គ រោមសត្វ សម្បុក​ដង្កូវនាង រុក្ខជាតិ​ផ្សំ​បង្កើត​ពណ៌​សម្រាប់​ជ្រលក់ កី​តម្បាញ​ផ្សេងៗ ក៏ដូចជា​តាំង​បង្ហាញ​ផងដែរ​អំពី​ដំណើរការ​នៃ​ការផលិត​អម្បោះ​ពី​កប្បាស ការ​ជ្រលក់​ពណ៌ ការ​ត្បាញ​ជាដើម​។​

​ក្នុង​បន្ទប់​ពិព័រណ៍​ទី​៣ គឺ​បន្ទប់​ពិព័រណ៍​វាយ​ន​ភណ្ឌ​បុរាណ បន្ទប់​ពិព័រណ៍​នេះ​ដាក់តាំង​បង្ហាញ​អំពី​សម្លៀកបំពាក់​បែប​ប្រពៃណី​នៃ​ប្រទេស​នីមួយៗ រួមមាន​សម្លៀកបំពាក់​ប្រើប្រាស់​ប្រចាំថ្ងៃ សម្លៀកបំពាក់​សម្រាប់​ពិធីបុណ្យ​ប្រពៃណីជាតិ និង​វាយ​ន​ភណ្ឌ​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​សាសនា​ជាដើម​។ បន្ទប់​ពិព័រណ៍​ទី​៤ គឺជា​បន្ទប់​ពិព័រណ៍​វាយ​ន​ភណ្ឌ​សហ​សម័យ​។ បន្ទប់​ពិព័រណ៍​នេះ​ដាក់តាំង​សម្លៀកបំពាក់ មាន​លក្ខណៈ​តុបតែង បែប​ទាន់សម័យ ដោយ​ប្រើប្រាស់ កែច្នៃ​ប្រភេទ​វាយ​ន​ភណ្ឌ​ផលិត​តាមបែប​ប្រពៃណី​។​

​កញ្ញា ឯម ស្រី​ពៅ នាយិកា​រង​នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បាន​លើកឡើងថា សារមន្ទីរ​នេះ​បានចាប់ផ្តើម​ដំណើការ​សាងសង់ លើ​ផ្ទៃដី​ទំហំ​១​ហិកតា កាលពី​ខែតុលា ឆ្នាំ​២០១០ ហើយ​ការងារ​សាងសង់​អាគារ បានបញ្ចប់​នៅ​ខែធ្នូ ២០១១ និង​សម្ពោធ​បើក​ជូន​ភ្ញៀវ​ទស្សនា​ជា ផ្លូវការ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Anil Wadhwa រដ្ឋមន្ត្រី ការបរទេស​របស់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៤​។​

​កញ្ញា​បន្តថា សារមន្ទីរ​ដាក់​បង្ហាញ​នូវ​វាយ​ន​ភណ្ឌ​ប្រពៃណី វត្ថុធាតុដើម ឧបករណ៍​សម្រាប់​ដំណើការ​ផលិត​វាយ​ន​ភណ្ឌ របស់​បណ្តា​ប្រទេស​ជាប់​នឹង​ដង​ទន្លេមេគង្គ​ទាំង​ប្រាំ​រួមមាន​ប្រទេស កម្ពុជា ឡាវ វៀតណាម ថៃ មី​យ៉ាន់​ម៉ា ជាមួយនឹង​ប្រទេស​ឥណ្ឌា​ដែលមាន​ទន្លេ​គង្គា​។ សារៈសំខាន់​នៃ​សារមន្ទីរ​នេះ ធ្វើឱ្យ​អ្នក​ចូល​ទស្សនា បាន​យល់ដឹង​អំពី​ទំនាក់ទំនង​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អារ្យធម៌ បណ្តា​ប្រទេស​ដែល​នៅតាម​ដង​ទន្លេ​ទាំងពីរ​គឺ ទន្លេមេគង្គ និង​ទន្លេ​គង្គា​តាមរយៈ​វិស័យ​វាយ​ន​ភណ្ឌ​។​

​កញ្ញា​ស្រី​ពៅ​ក៏បាន​អំពាវនាវ​សាធារណជន យុវជន​ខ្មែរ​សូម​អញ្ជើញ​មក​ទស្សនា​សារមន្ទីរ​នេះ ដើម្បី​យល់ដឹង​បន្ថែម​អំពី​ទំនាក់​វប្បធម៌​រវាង​ទន្លេមេគង្គ និង​ទន្លេ​គង្គា ព្រមទាំង​បង្កើន​ចំណេះដឹង​នានា រួមចំណែក​ថែរក្សា​វប្បធម៌ អារ្យធម៌​របស់​ជាតិ​៕